Danh sách tin tức
បច្ចេកទេសចិញ្ចឹមមាន់យកស៊ុតដែលកសិករគួរយល់ដឹង
ចំណេះដឹង ៖ ការចិញ្ចឹមមាន់ ជាមុខរបរមួយដែលអាចរកចំណួលបានច្រើនគួរសមក្រៅពីការងារប្រចាំថ្ងៃ ឬក៏ការងារធ្វើស្រែចំការ ជាពិសេស ការចិញ្ចឹមមាន់យកស៊ុតដែលរឹតតែចំណេញច្រើន ទាំងការឱ្យផល តម្លៃ និងទីផ្សារ។ ដោយមើលឃើញពីតម្រូវការទីផ្សារក៏ដូចជាសក្ដានុពលនៃការចិញ្ចឹមមាន់យកស៊ុតលក់ អ្នកជំនាញកសិកម្មបានណែនាំពីចំណុចសំខាន់ៗមួយចំនួន ដែលកសិករអាចអនុវត្តបាន។ជាដំបូង ដើម្បីអាចចិញ្ចឹមមាន់បានល្អ និងទទួលបានទិន្នផលខ្ពស់ កសិករចាំបាច់ត្រូវមាននូវចំណេះដឹងមូលដ្ឋានមួយចំនួនជាមុនសិនចៀសវាងការចិញ្ចឹមជួបនូវការខាតបង់។ មុននឹងចិញ្ចឹមសត្វ អ្វីដែលកសិករត្រូវតែដឹងជាចំបាច់នោះគឺ ការជ្រើសរើសពូជ ដែលយើងត្រូវរើសពូជមាន់ដែលល្អ មិនធ្លាប់កើតជំងឺឆ្លង។ ដោយឡែក មាន់ដែលផ្តល់ពងបានល្អមានលក្ខណៈដូចជា សិរធំ មានពណ៌ក្រហម ហើយរលោង ជុំវិញភ្នែក និងចំពុះមានពណ៌ស ដោយអាចលូកម្រាមដៃ៣ចូលទៅចន្លោះឆ្អឹងពុយប៊ីសទាំងពីរបាន។
6 months ago
51
របរចិញ្ចឹមមាន់ទានៅខេត្តតាកែវ កំពុងពេញនិយម និងមានទីផ្សារខ្ពស់
តាកែវ៖ ប្រជាកសិករខេត្តតាកែវកំពុងពេញនិយម ក្នុងការចិញ្ចឹមមាន់ទា ក្រៅពីការធ្វើស្រែចម្ការ ខណៈដែលរបរនេះ មានតម្រូវការទីផ្សារ រកប្រាក់ចំណូលបានច្រើន និងកាត់បន្ថយការនាំចូលពីខាងក្រៅ ។ លោក លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ក្រៅពីការធ្វើស្រែចម្ការ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវបានចាប់យករបរចិញ្ចឹមត្រី ជ្រូក មាន់ទា បង្កង និងការចិញ្ចឹមសត្វផ្សេងៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាការនាំចេញទៅផ្គត់ផ្គង់តាមបណ្តាខេត្តផ្សេងៗ នៅទូទាំងប្រទេសផងដែរ។
6 months ago
49
របរចិញ្ចឹមមាន់ ​ក្លាយជាក្តីសង្ឃឹមរបស់​កសិករនៅតំបន់ឆ្នេរ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ
រយៈពេលជិត២ឆ្នាំហើយដែល អង្គការ អេដ អេ អាកស្យុង តាមរយៈអង្គការហេហ្វឺ បានផ្តល់ដើមទុន សម្ភារៈ និង​បណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ និងបានផលល្អប្រសើរ ដល់កសិករនៅតំបន់ឆ្នេរសមុទ្រ។ កសិករប្រមាណ ៤០គ្រួសារ ដែលទទួលបានការបណ្តុះបណ្តាលនេះ កំពុងតែរីក​រាយនឹងលទ្ធផលដ៏ប្រសើរពីការចិញ្ចឹមមាន់ ដែលបានផ្លាស់ប្តូរ​​ជីវភាព​គ្រួសារពួកគេឱ្យធូរធារជាងមុន។ កាលពីប្រមាណកន្លះឆ្នាំមុន លោក ញ៉ែត សុភ័ក្រ្ត គឺជាកម្មករសំណង់ ដែលរកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលនេះ លោក គឺជាអ្នកជំនាញចិញ្ចឹមមាន់យកសាច់ម្នាក់ នៅសង្កាត់អូរក្រសារ ក្នុងក្រុងកែប ខេត្តកែប។ លោក បានឈប់​ធ្វើជាកម្មករសំណង់ និងងាកមកចិញ្ចឹមមាន់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពី​អង្គការ ហេហ្វឺ។ បច្ចេកទេសទាំងនោះ មានដូចជា​​ការរៀបចំទ្រុង ជ្រើសរើស និង​បង្កាត់​ពូជ​, ​ការផ្សំ​ចំណី, ​​ការថែទាំ និងការផ្តល់វ៉ាក់សាំងការពារជំងឺជាដើម។
6 months ago
47
សកម្មភាពទិញលក់មាន់ស្រែ របស់បណ្ដុំអាជីវកម្មមាន់ស្រែ ភូមិអំពិលផ្អែម ខេត្តកណ្តាល
ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោកស្រី សៅ បន ប្រធានបណ្ដុំអាជីវកម្មមាន់ស្រែភូមិអំពិលផ្អែម ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលបានចងក្រង និងបង្កើតក្នុងឆ្នាំ ២០២១ ដោយគាំទ្រពីកម្មវិធី ASPIRE បានលក់មាន់រស់ ចំនួន១២០ក្បាល ស្មើនឹង ១៨០គ.ក ឱ្យទៅអ្នកប្រមូលទិញក្នុងកិច្ចសន្យា ក្នុងតម្លៃ១គ.ក/១៧០០០៛ ។ ចំពោះសមាជិក និងថ្នាក់ដឹកនាំក្នុងបណ្ដុំអាជីវកម្មមាន់ស្រែភូមិអំពិលផ្អែម មានការសប្បាយចិត្តជាខ្លាំង ដោយពួកគាត់បានលក់មាន់តាមកិច្ចសន្យាបែបនេះ ដែលធ្វើឱ្យយពួកគាត់មិនមានការបារម្ភអំពីបញ្ហាទីផ្សារមាន់ឡើយ ម៉្យាងវិញទៀត បណ្ដុំអាជីវកម្មរបស់ពួកគាត់ក៏ស្ថិតនៅកៀកតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ដែលជាទីកន្លែងទេសចរណ៍ និងអាហារដ្ឋាន ដែលមានតម្រូវការមាន់ស្រែខ្ពស់ផងដែរ ។
6 months ago
44
បទពិសោធន៍របស់កសិករ ប៉ាន់ គឹមហ៊ាន ទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ
លោកបានបញ្ជាក់ថា, តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា បានសង្ខេបប្រវត្តិរបស់គាត់ជូនជ្រាបថា៖ ដើមឡើយ កសិករដែលមានឈ្មោះថា ប៉ាន់ គឹមហ៊ាន (លេខទំនាក់ ទំនង ០៨១ ៨៥៧ ៦៩៨) បច្ចុប្បន្នគាត់រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ កសិកររូបនេះកន្លងមកបានប្រកបរបរធ្វើស្រែ ចំការ និងចិញ្ចឹមមេមាន់ ៥០ក្បាល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
6 months ago
48
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi