Tin tức
សកម្មភាពទិញលក់មាន់ស្រែ របស់បណ្ដុំអាជីវកម្មមាន់ស្រែ ភូមិអំពិលផ្អែម ខេត្តកណ្តាល
ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោកស្រី សៅ បន ប្រធានបណ្ដុំអាជីវកម្មមាន់ស្រែភូមិអំពិលផ្អែម ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលបានចងក្រង និងបង្កើតក្នុងឆ្នាំ ២០២១ ដោយគាំទ្រពីកម្មវិធី ASPIRE បានលក់មាន់រស់ ចំនួន១២០ក្បាល ស្មើនឹង ១៨០គ.ក ឱ្យទៅអ្នកប្រមូលទិញក្នុងកិច្ចសន្យា ក្នុងតម្លៃ១គ.ក/១៧០០០៛ ។ ចំពោះសមាជិក និងថ្នាក់ដឹកនាំក្នុងបណ្ដុំអាជីវកម្មមាន់ស្រែភូមិអំពិលផ្អែម មានការសប្បាយចិត្តជាខ្លាំង ដោយពួកគាត់បានលក់មាន់តាមកិច្ចសន្យាបែបនេះ ដែលធ្វើឱ្យយពួកគាត់មិនមានការបារម្ភអំពីបញ្ហាទីផ្សារមាន់ឡើយ ម៉្យាងវិញទៀត បណ្ដុំអាជីវកម្មរបស់ពួកគាត់ក៏ស្ថិតនៅកៀកតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ដែលជាទីកន្លែងទេសចរណ៍ និងអាហារដ្ឋាន ដែលមានតម្រូវការមាន់ស្រែខ្ពស់ផងដែរ ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi