Danh sách tin tức
ខ្លីៗពីបច្ចេកទេសចិញ្ចឹម និងថែបំប៉នមាន់ស្រុកដែលកសិករគួរយល់ដឹង
ចិញ្ចឹមមាន់ ជាមុខរបរមួយដែលបងប្អូនប្រជាកសិករនិយមចូលចិត្តចិញ្ចឹម ទាំងការចិញ្ចឹមទ្រុងទ្រាយតូចជាលក្ខណៈគ្រួសារ ទាំងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងទ្រង់ទ្រាយធំរហូតឈានទៅដល់លក្ខណៈកសិដ្ឋាន។ យ៉ាងណាក៏ដោយ មិនថាទោះជាការចិញ្ចឹមក្នុងទ្រង់ទ្រាយបែបណានោះទេ ដើម្បីឱ្យការចិញ្ចឹមឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលល្អ អ្នកចិញ្ចឹមគួរតែយល់ដឹងពីចំណុចសំខាន់ៗមួយចំនួនក្នុងការចិញ្ចឹម និងថែបំប៉នមាន់ជាមុនសិន។ បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រុក គឺមិនខុសសគ្នាប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើកសិករចេះពីរបៀបក្នុងការថែបំប៉នត្រឹមត្រូវ វានឹងធ្វើឱ្យគុណភាពសាច់មាន់កាន់តែល្អប្រសើរ កាត់បន្ថយរយៈពេលចិញ្ចឹម អាចពង្រីកការចិញ្ចឹមតាមតម្រូវការទីផ្សារ ពោលគឺអាចបង្កើនប្រាក់ចំណូលផ្ទាល់តែម្ដង។
8 months ago
46
កសិដ្ឋានចិញ្ចឹមមាន់សាច់ “3PLE FARM” កំពុងពង្រឹងខ្លួន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស
ដោយសារតែជំងឺជាច្រើនបានវាយលុក នៅលើវិស័យកសិកម្ម នៅតាមតំបន់ និងប្រទេស​ជិតខាង ដូចជាជំងឺសារ៍(SARS) ជំងឺH1N1, ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាដើម ហើយថ្មីៗនេះក៏មានជំងឺកូវីដ19 ទៀតផងនោះ បានធ្វើ​ឱ្យ​ប្រទេសកម្ពុជាទទួលរងនូវជំងឺទាំងនោះផងដែរ និងបាន​ធ្វើឱ្យ​វិស័យកសិកម្មកម្ពុជា នៅតែមិន​អាច​វិវឌ្ឍ​ខ្លួន​ឱ្យរីកចម្រើនបាននៅឡើយ។ប៉ុន្តែទោះជាយ៉ាងណាក្តី​ យើងសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់កសិករ និងរដ្ឋាភិបាល ដែលបានជម្នះ​បញ្ហាទាំងនេះ បង្កើនការចិញ្ចឹមសត្វ​ ក្នុងវិស័យកសិកម្មឱ្យបានរីកចម្រើន។ ដូចជាក្រុមហ៊ុន 3PLE FARM ដែលបានធ្វើកសិដ្ឋាន​ចិញ្ចឹមមាន់​សាច់ មួយរយៈកន្លងមក និងបច្ចុប្បន្នកំពុងតែពង្រឹងខ្លួន ​ដើម្បីស្វែង​​រកទីផ្សារផ្គត់ផ្គង់សាច់មាន់សម្រាប់អតិថិជនកម្ពុជា ​និងនាំចេញ។ លោក ថុល រិទ្ធិស័ក្តិ អ្នកគ្រប់គ្រងទូទៅ ដែលមានជំនាញផ្នែកលក់ បានប្រាប់កាសែតឡារ៉ែន​ពាណិជ្ជ​ឱ្យ​ដឹងថា៖«ខ្សែចង្វាក់ផលិតកម្មរបស់សត្តឃាតដ្ឋានយើង ដែលបានចាប់​ផ្តើមសាកល្បងដំណើរ​ការ​កាលពីខែមេសា ឆ្នាំកន្លងទៅ មានទីតាំងនៅភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត»។
8 months ago
50
ពូជមាន់សម្រាប់ថ្វាយស្តេចនៅលើដែនដីបុរាណ ដឿងឡឹម
យោងតាមព្រឹទ្ធាចារ្យចាស់ទុំទាំងឡាយនៅភូមិបុរាណ ដឿងឡឹម រៀបរាប់ ថាមាន់ មៀ មានរូបរាងស្អាត (លក្ខណៈដ៏ស្រស់ស្អាតប្រហាក់ប្រហែលសត្វក្ងោក សត្វហង្ស) បានជាតាំងពីដើមរហូតមកទល់ពេលបច្ចុប្បន្ននេះ មាន់ មៀ តែងបានចិញ្ចឹមក្នុងគោលបំណងសែនថ្វាយ (សែនថ្វាយទីសក្ការបូជា) ពិធីបូជា (បូជាព្រះភូមិ ថាញ់ហ្វាង) ធ្វើខួបដំណាច់ឆ្នាំ ជូនជាអំណោយនិងទទួលស្វាគមន៍ចូលឆ្នាំថ្មី។ ដើម្បីអភិវឌ្ឍពូជមាន់ដ៏មានតម្លៃមួយនេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ផ្នែកកសិកម្ម ហាណូយ បានសហការជាមួយទីរួមខេត្ត សឺនតី ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការសិក្សា អភិរក្សនិងផ្ទេរប្រភព ហ្សែន។
8 months ago
52
ខ្លីៗពីបច្ចេកទេសចិញ្ចឹម និងថែបំប៉នមាន់ស្រុកដែលកសិករគួរយល់ដឹង
ចិញ្ចឹមមាន់ ជាមុខរបរមួយដែលបងប្អូនប្រជាកសិករនិយមចូលចិត្តចិញ្ចឹម ទាំងការចិញ្ចឹមទ្រុងទ្រាយតូចជាលក្ខណៈគ្រួសារ ទាំងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងទ្រង់ទ្រាយធំរហូតឈានទៅដល់លក្ខណៈកសិដ្ឋាន។ យ៉ាងណាក៏ដោយ មិនថាទោះជាការចិញ្ចឹមក្នុងទ្រង់ទ្រាយបែបណានោះទេ ដើម្បីឱ្យការចិញ្ចឹមឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលល្អ អ្នកចិញ្ចឹមគួរតែយល់ដឹងពីចំណុចសំខាន់ៗមួយចំនួនក្នុងការចិញ្ចឹម និងថែបំប៉នមាន់ជាមុនសិន។ បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រុក គឺមិនខុសសគ្នាប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើកសិករចេះពីរបៀបក្នុងការថែបំប៉នត្រឹមត្រូវ វានឹងធ្វើឱ្យគុណភាពសាច់មាន់កាន់តែល្អប្រសើរ កាត់បន្ថយរយៈពេលចិញ្ចឹម អាចពង្រីកការចិញ្ចឹមតាមតម្រូវការទីផ្សារ ពោលគឺអាចបង្កើនប្រាក់ចំណូលផ្ទាល់តែម្ដង។
8 months ago
66
គម្រោង​បង្កាត់​ពូជ​មាន់​ស្រែ​សុទ្ធ បង្កើត​អត្ដ​សញ្ញាណ​មាន់​ខ្មែរ​ដ៏​ពិតប្រាកដ
តាកែវ: ស្ថិតក្នុង​ខ្ទម​ប្រក់​ស្លឹក​ពេញ​ទៅដោយ​សំឡេង​តុ​កកាត​ត និង​កុកគីកែកឺត យ៉ាង​ទ្រហឹង កសិដ្ឋាន​ចិញ្ចឹម​មាន់​តូច​មួយ​ជាទី​ឋាន​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​ការចិញ្ចឹម​បែប​ប្រពៃណី និង​ភាព​ច្នៃប្រឌិត​។​ ​ឈរ​ចំ​កណ្តាល​ជួរ​នៃ​ទ្រុង មាន់ និង​ដៃ​ម្ខាង​កាន់​មេមាន់​​ ១​​ ក្បាល ​ដែល​ទទួល​បានការ​ថែ​ទាំ​យ៉ាង​យកចិត្តទុកដាក់ លោក យ៉ែម សូ​នី ដែល​គ្រង​ឈុត​អាវ​ក្នុង​មន្ទីរពិសោធន៍​ពណ៌​ស និង​ម៉ាស់​មុខការ​ពារ ហាក់បីដូចជា​អ្នកជំនាញ​ពេទ្យ តែ​លោក​គឺជា​អ្នក​ចិញ្ចឹម​មាន់​តាម​ក្បួនខ្នាត​កសិកម្ម ក្រោម​គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​។
8 months ago
63
តម្លៃកសិដ្ឋានចិញ្ចឹមសត្វមាន់ និងជ្រូកមានការធ្លាក់ចុះ
យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានឱ្យដឹងថា តម្លៃនៃការលក់សាច់មាន់ និងជ្រូក នៅតាមកសិដ្ឋានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជារដូវដែលទទួលបានតម្រូវការប្រចាំឆ្នាំក្នុងស្រុកមានការធ្លាក់ចុះបន្តិចដោយសារតែជំងឺកូវីដ-១៩ ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បាននិយាយថា វាខុសគ្នាពីឆ្នាំមុននៅពេលដែលតម្លៃឡើងខ្ពស់ និងទីផ្សារប្រើប្រាស់ បានកើនឡើងជិត ៥០ ភាគរយក្នុងអំឡុងពេលនេះ។ ឆ្នាំនេះតម្លៃនៅតាមកសិដ្ឋានបានធ្លាក់ចុះពី ១៣ ០០០ រៀល មុនភ្ជុំបិណ្ឌមកនៅត្រឹម ១២០០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ្រូក។
8 months ago
68
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi