បច្ចេកទេស បំប៉នមាន់ស្រែយកសាច់
បងប្អូនដែលចង់ចិញ្ចឹមមាន់ស្រែ ដើម្បីលក់ ផ្គត់ផ្គង់ទីផ្សារ ចង់ចិញ្ចឹមមាន់ស្រៃ ឆាប់ទទួលបានទិន្នផល សូមស្វែងយល់ ពីបច្ចេកទេសក្នុងការបំប៉នមាន់ស្រែ ដូចខាងក្រោម៖
គុណសម្បត្តិកូនមាន់ស្រែ
កូនមាន់សុខភាពល្អ និងលូតលាស់លឿន
កូនមាន់មានអាយុពី ២១-៣១ថ្ងៃ មានទម្ងន់សមស្របសម្រាប់ចិញ្ចឹម
ចិញ្ចឹមមិនងាយឈឺ ដោយបានចាក់វ៉ាក់សាំងការពារជំងឺ ២-៣មុខ រួចជាស្រេច ដូចជាជំងឺ ញ៉ូវកាស កំបូរ៉ូ និងអុត
ត្រូវបន្ថែមការចាក់វ៉ាក់សាំង ជំងឺអាសន្នរោគ នៅពេលមាន់អាយុបាន ២ខែ
ការជ្រើសរើសទីតាំង
ទីកន្លែងចិញ្ចឹមមិនត្រូវលិចទឹក ក្បែរផ្ទះ ងាយស្រួលថែទាំ និងឲ្យចំណី
កន្លែងចិញ្ចឹមត្រូវ មានម្លប់ខ្លះ ពន្លឺខ្លះ មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់
បើទីវាលគ្មានម្លប់ គួរដាំដើមឈើ ដូចជាល្ហុង ដំឡូងមី កន្ធំថេត រុក្ខជាតិហូបផ្លែ ដាំត្រឡាច ឃ្លោក ននោងជាដើម
គួរធ្វើរបងព័ទ្ធ ពីឬស្សី កូនឈើ ឬព័ទ្ធសំណាញ់ជ័រ ឬលួសសំណាញ់ តាមលទ្ធភាព ដើម្បីការពារមាន់
ការសង់ទ្រុងគំរូចិញ្ចឹមបំប៉នកូនមាន់សាច់
សង់ទ្រុងបណ្តោយ ៦ម៉ែត្រ និងទទឹង៣ម៉ែត្រ ចែកជា២ បន្ទប់
ជើងរៀងទ្រុងកម្ពស់ ១,៧ម៉ែត្រ និងសសរកណ្តាល កម្ពស់៣,២ម៉ែត្រ បាំងសំណាញ់ចេញក្រៅពី ៣-៤ម៉ែត្រ និងចែកជាបន្ទប់ៗ សម្រាប់មាន់ដើរ និងហាលថ្ងៃ
សំយ៉ាបសម្រាប់រក្សាកូនមាន់ ២,៥ម៉ែត្រ X ៥ម៉ែត្រ
ធ្វើធ្នើមាន់ដេក កម្ពស់ពីដី ០,៧ម៉ែត្រ និងបន្ទាធ្នើ០,៧ម៉ែត្រ
ផ្ទៃដីកន្លែងដេក ១ម៉ែត្រការ៉េ ដាក់មាន់បាន៧-៨ក្បាល
សម្ភារកូនមាន់
ស្នូកចំណី អាចច្នៃពីកានជ័រ ឬប៊ីងដុងតូចធំ
ប្រើស្នូកចំណី ទិញពីផ្សារក៏បាន
ធុងទឹកសម្រាប់មាន់ផឹក មានចំណុះ ២លីត្រ សមា្រប់មាន់តូច
ធុងទឹកសម្រាប់មាន់ផឹក មានចំណុះ ៤-៦លីត្រ សម្រាប់មាន់ធំ
គេអាចប្រើប្រព័ន្ធតទុយោអោយផឹកស្វ័យប្រវត្តិក៏បាន ករណីចិញ្ចឹមច្រើន