Danh sách tin tức
កសិករវ័យក្មេងម្នាក់ ចិញ្ចឹមមាន់យកពង រកចំណូលបានមួយខែ ១ពាន់ដុល្លារ
កសិករវ័យក្មេងម្នាក់ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ទទួលបានជោគជ័យលើការចិញ្ចឹមមាន់ ដែលអាច​រកប្រាក់ចំណូលជាប្រចាំបាន ១ពាន់ដុល្លារអាមេរិកក្នុងមួយខែៗ ហើយអាចឈរ​ជើងផ្គត់ផ្គង់ស៊ុត​នៅលើទីផ្សារ​បានទៅកាន់គ្រប់ ២៥ រាជធានី ខេត្ត។ នេះបើតាមការថ្លែងប្រាប់ពីម្ចាស់កសិដ្ឋានដោយផ្ទាល់ ជាមួយឧកញ៉ា ញូស៍ នៅថ្ងៃនេះ។ លោក ភី ទី ម្ចាស់​កសិដ្ឋានចិញ្ចឹមមាន់យកពងលក់ បានលើកឡើងថា កសិដ្ឋានរបស់លោកឈរជើងបានរយៈពេល ២ឆ្នាំហើយ ដោយគិតចាប់ពីឆ្នាំ​២០២០ អំឡុងពេលប្រទេសកម្ពុជាកំពុងជួបស្ថានភាពវិបត្តិកូវីដ-១៩ ដែលបណ្ដាលឱ្យលោក​បែកគំនិតច្នៃប្រឌិត​បើកកសិដ្ឋានចិញ្ចឹមមាន់នេះឡើង ដោយចំណាយទុនត្រឹម ១ពាន់ដុល្លារ ហើយប្រើរយៈពេលតែ ៣ខែប៉ុណ្ណោះ អាចស្រង់ដើមមកវិញបាន។ ម្ចាស់កសិដ្ឋាន វ័យ២៤ឆ្នាំរូបនេះ បានបន្តទៀតថា ក្នុងកសិដ្ឋានរបស់លោកចិញ្ចឹមមេមាន់ចំនួន ១ម៉ឺនក្បាល ដែលក្នុងនោះមេមាន់មួយអាចពងបាន ២គ្រាប់ ហើយក្នុងមួយថ្ងៃប្រមូលស៊ុតបាន ១២០០០គ្រាប់ ខណៈដែល​ទីផ្សារស៊ុតរាល់ថ្ងៃមានលក្ខណៈល្អ មានតម្រូវការច្រើន និងមានភាពទូលំទូលាយពីឈ្មួញ។
3 months ago
27
ចិញ្ចឹម​មាន់​ខ្មៅ​លក្ខណៈគ្រួសារ អាច​រក​ចំណូល​បាន​១០០០ ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ
ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​លក្ខណៈគ្រួសារ នៅ​ខេត្ត​បាត់​ដំបង​មួយ​កន្លែង អាច​រក​ចំណូល​បាន​១០០០ ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ បាន​យ៉ាង​ងាយ។ លោក​ ម៉ា ប៉ូ​ ហៅ​តា​ម៉ាប់​ អាយុ​៥៣​ឆ្នាំ​ ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​ លក្ខណៈ​គ្រួសារ​មួយ​កន្លែង ​រស់​នៅ​ក្នុង​ភូមិ​វត្ត​រំដួល ​សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ បាន​រៀបរាប់​ឲ្យ​គេហទំព័រ​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​នេះ​ថា គ្រួសារ​លោក​បាន​ចាប់​យក​មុខរបរ​ចិញ្ចឹម​ពូជ​សត្វ​មាន់​ខ្មៅ​នេះ ​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ ដែល​បច្ចុប្បន្ន​នេះ ​ក្នុង​កសិដ្ឋាន​របស់​លោក​ មាន​មាន់​ទាំង​មេ​និង​បា​ សរុប​ចំនួន​៦០០​ក្បាល​ ដែល​កំពុង​ហុច​ផល​ជា​ពង​ជា​បន្តបន្ទាប់​ ផង​ដែរ​។​ ដែល​ពង​ទាំងនេះ ​សម្រាប់​លក់​ឲ្យ​ម៉ូយ​ផង​និង​មួយ​ចំនួន​ទៀត​ សម្រាប់​ភ្ញាស់​កូន​លក់​ចែកចាយ​ដល់​អ្នក ​ដែល​យក​ទៅ​ចិញ្ចឹម​បន្ត​ ក្នុង​ខេត្ត​បាត់ដំបង​ និង​ខេត្ត​ដទៃ​មួយ​ចំនួន​ទៀត​ផង​។ ​លោក​បន្ត​ថា យ៉ាងហោចណាស់​មាន់​រប​ស់លោក​អាច​ហុច​ពង​បាន​ក្នុង​មួយថ្ងៃ​២០០​គ្រាប់​ ជា​ប្រភេទ​ពូជ​មាន់​ខ្មៅ​ទាំង​សាច់​និង​ឆ្អឹង​ ដែល​ពង​ក្នុង​០១​គ្រាប់​លក់​បាន​ក្នុង​តម្លៃ​១៥០០​រៀល​ នឹង​កូន​ភ្ញាស់​លក់​បាន​ក្នុង​តម្លៃ​មួយ​ក្បាល​៣៥០០​រៀល ​ក្រៅពីនេះ​ ក៏​មាន​មាន់​សាច់​ ផង​ដែរ​ ដោយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​១៦០០០​រៀល​ ទៅ​១៨០០០​រៀល​ ដែល​តម្លៃ​ទាំងនេះ​ គាត់​អាច​ទទួលយកបាន​។ លោ​ក​ក៏​បាន​បន្ត​ទៀត​ថា ​មុខរបរ​ចិញ្ចឹម​មាន់​នេះ​ គឺ​មិន​មាន​ផល​លំបាក​អ្វី​ប៉ុន្មាន​នោះ​ទេ​ គឺ​គ្រាន់តែ​មើល​និង​ថែទាំ​បន្តិចបន្តួច​ នឹង​រៀបចំ​ដាក់​ទឹក​និង​ចំណី​ឲ្យ​វា​ស៊ី​ប្រចាំថ្ងៃ​ ដែល​គួ​រតែ​ប្រជាកសិករ​យើង​គួរ​យក​ធ្វើជា​របរ​បន្ទាប់បន្សំ​ក្រៅពី​ធ្វើស្រែ​ចម្ការ​ ទើប​ជីវភាព​យើង​ទាំង​អស់គ្នា​ បាន​ល្អ​ប្រសើ​រ។ ​ខ​ណៈ​ការចំណាយ​ដើម​ទៅលើ​ចំណី​មិនសូវ​ចំណាយ​ច្រើន​ប៉ុន្មាន​ទេ​ ក្នុង​មួយថ្ងៃ​យើង​ចំណាយ​ត្រឹមតែ​០២​ប៊ីដុង​តែប៉ុណ្ណោះ​ សម្រាប់​មាន់​ទាំង​៦០០​ក្បាល​របស់​លោក​ដោយ​រួមផ្សំ​ជាមួយ​បន្លែ​មក​ចិញ្ច្រាំ​លាយ​ខ្លះ​ ដើម្បី​ឲ្យ​មាន់​មាន​សារជាតិ​ធម្មជាតិ​។​ លោ​ក​ក៏​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​ចំណូល​តាម​រយៈ​មុខរបរ​នេះ​ សម្រាប់​គ្រួសារ​របស់​លោក​ទទួល​បាន​ពី​១០០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ​ក្នុង​១​ខែ​ក្រៅពី​ទូទាត់​ថ្លៃ​ចំណាយ​ទិញ​ចំណី​រួចរាល់​៕​
3 months ago
29
ឱកាស និងបញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះកាន់តែបង្ហាញពីសក្ដានុពលកើនឡើងជាលំដាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងសក្ដានុពលរីកចម្រើន វិស័យកសិកម្ម ក៏បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងទីផ្សារ និងថ្លៃដើមផលិតកម្មកើនឡើងជាដើម។យ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញ អះអាងថា វិស័យកសិកម្មបានចូលរួមចំណែកច្រើនដល់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ផងដែរ ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣នេះ អ្នកជំនាញ នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់វិស័យកសិកម្ម ប្រសិនជាស្ថានភាពពិភពលោកនៅតែមានភាពមិនច្បាស់លាស់ដូចពេលបច្ចុប្បន្ន។ បើតាម លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្ម យល់ឃើញថា ផលិតផលកសិកម្មបានកើនឡើងជាលំដាប់នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារការវិនិយោគក្នុងការដាំដុះនៅលើដីថ្មីៗច្រើនឆ្នាំកន្លងមក។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២២ ជារួមទិន្នផលកសិផល ហាក់មានភាពល្អប្រសើរ ក៏ប៉ុន្តែ តម្លៃកសិផលចម្បងៗមួយចំនួនបានធ្លាក់ចុះ ជាពិសេសតម្លៃ កសិផលកៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀត និងម្រេចជាដើម ដែលបណ្ដាលមកពីតម្រូវការក្រៅប្រទេសថយចុះ បន្ទាប់ពីមានសង្គ្រាមនៅអឺរ៉ុប និងការបិទខ្ទប់នៅប្រទេសចិន។ រីឯថ្លៃដើមផលិតកម្ម ដូចជាជី និងប្រេងឥន្ធនៈ ក៏បានកើនឡើងផងដែរ។ ទោះជាបែបនេះក្តី អ្នកជំនាញរូបនេះ អះអាងថា វិស័យកសិកម្មនៅតែបានរួមចំណែកច្រើនដល់សេដ្ឋកិច្ចជនបទនៅក្នុងឆ្នាំ២០២២ ដោយសារទិន្នផលមានកម្រិតល្អ និងកសិផលមួយចំនួនទទួលបានតម្លៃល្អ ជាពិសេសដំឡូងមី ពោត សណ្តែក និងផ្លែឈើមួយចំនួនទៀត។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះ នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់វិស័យកសិកម្មសម្រាប់ឆ្នាំ២០២៣ ដោយលោកបានអះអាងថា ប្រសិនសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត, អឺរ៉ុប និងអាមេរិក នៅតែរឹតបន្តឹងទៅលើការចំណាយនិងការវិនិយោគ ហើយប្រទេសចិននៅតែប៉ះពាល់ខ្លាំងដោយសារកូវីដ១៩នោះ លោកយល់ថា តម្លៃផលិតផលកសិកម្មជាលក្ខណៈឧស្សាហកម្ម ដូចជាកៅស៊ូ នៅតែមិនទាន់អាចឡើងខ្ពស់នោះទេ ហើយកង្វះតម្រូវការ ឬការបន្ថយចំណាយនៅលើពិភពលោក អាចនឹងជាការដាក់សម្ពាធដល់តម្លៃកសិផលនាំចេញមួយចំនួនរបស់កម្ពុជាមិនឱ្យឡើងវិញរួចផងដែរ។ មិនខុសគ្នាពី លោក ច័ន្ទ សុផល នោះទេ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានបញ្ជាក់ថា វិស័យកសិកម្មនៅក្នុងឆ្នាំ២០២២ បានជួបនូវបញ្ហាប្រឈមជាច្រើន ជាពិសេសគឺវិស័យស្វាយចន្ទីតែម្តង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលនៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ដែលធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ។ លើសពីនេះ ការកើនឡើងនៃថ្លៃជី-ថ្នាំកសិកម្ម និងតម្លៃប្រេងឥន្ធនៈកើនខ្ពស់ បានធ្វើឲ្យកសិករខាតដើមទុនយ៉ាងច្រើន នៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។បើតាម លោក អួន ស៊ីឡុត បរិមាណនៃការនាំចេញគ្រាប់ចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២២ សម្រេចបានត្រឹមតែ ៦៧ម៉ឺនតោន បានបន្តធ្លាក់ចុះជិត៣៥%ឯណោះ ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ជាពិសេសទាក់ទងនឹងតម្លៃដឹកជញ្ជូន ការឡើងថ្លៃនៃតម្លៃប្រេង និងបច្ចេកទេសរបស់កសិករ ក្នុងការបែងចែកប្រភេទគ្រាប់ស្វាយចន្ទីជាដើម។ ដោយឡែក ចំពោះវិស័យស្រូវអង្ករវិញ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពវិស័យស្រូវ-អង្ករ កម្ពុជា នៅឆ្នាំ២០២២ នៅតែមានភាពល្អប្រសើរ បើទោះបីនៅឆ្នាំ២០២២ វិស័យនេះបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក៏ដោយចុះ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករជាង ៦៣ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់សរុបចំនួន ៤១៤លានដុល្លារ។ ខណៈនៅឆ្នាំ២០២៣នេះ សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងខ្ពស់ថា ទីផ្សារនាំចេញអង្ករកម្ពុជានឹងកាន់តែប្រសើរឡើងទៀតផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៤លានតោន មានការកើនឡើងជាង១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទំហំទឹកប្រាក់មានជាង ២ពាន់លានដុល្លារ៕
3 months ago
27
ខេត្តសៀមរាប៖ឃុំកៀនសង្កែ ស្រុកសូទ្រនិគម៖ ថ្ងៃច័ន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
ក្រុមការងារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (កម្មវិធីASPIRE) បានចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមមាន់របស់កសិករឈ្មោះ សុខ ហុង ភេទប្រុស រស់នៅភូមិថ្មី ឃុំកៀនសង្កែ ជាហិរញ្ញិក និង ឈ្មោះ ប៉ិល ប៉ុយ ភេទប្រុស រស់នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ជាអនុប្រធាននៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាមគ្គីមានជ័យ (F2F) ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បច្ចុប្បន្ននេះកសិករឈ្មោះ សុខ ហុង គាត់មានមាន់សាច់ចំនួន ៨០ក្បាល សម្រាប់លក់នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ហើយគាត់ក៍បានរៀបចំកន្លែងចិញ្ចឹមបង្កងនិងត្រីបន្ថែមទៀតផងដែរ។ ចំណែកកសិករឈ្មោះ ប៉ិល ប៉ុយ មានមាន់សាច់ចំនួន ៤០ក្បាល និងមេ ១០ក្បាល។
3 months ago
31
ទីផ្សារមាន់ស្រែ និងការបង្កើនប្រាក់ចំណូលគ្រួសារ
(បាត់ដំបង)៖ ភូមិធ្មាត្រូវបានជ្រើសរើស ជាភូមិគោលដៅរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច កាលពីឆ្នាំ២០១៨ ដោយផ្តោតលើផលិតផលមាន់ស្រែ។ ភូមិនេះ ស្ថិតនៅក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានប្រជាជនសរុប ២៦១គ្រួសារ ស្មើនឹង ១ ១២១នាក់ (ស្រ្តី៥៤៦នាក់) ក្នុងនោះប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋបានមកពីការធ្វើស្រែ ការចិញ្ចឹមសត្វ និងការចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ។ ភូមិនេះធ្លាប់បានទទួលការគាំទ្រច្រើនពីអង្គការបន្ទាយស្រី គម្រោងជំរុញផលិតកម្មស្បៀង(BFP) និងកម្មវិធីASPIRE ផងដែរ។ ពាក់ព័ន្ធការចិញ្ចឹមមាន់ ភូមិនេះមានលក្ខណះអំណោយផលល្អ ដោយប្រជាពលរដ្ឋភាគច្រើនគឺមានដីធំទូលាយ សំបូរធនធានសម្រាប់ផ្សំចំណី ផ្លូវដឹកជញ្ជូនល្អប្រសើ ពិសេសមានការប្រមូលទិញច្រើនពីឈ្មួញក្នុងនិងក្រៅតំបន់ ជាអាទិ៍ក្នុង១ថ្ងៃមានការបញ្ជាទិញចាប់ពី ២០០ ដល់៣០០គីឡូក្រាម ។ ជាក់ស្តែងទោះការបញ្ជាទិញមានទំហំធំ តែការផ្គត់ផ្គង់របស់កសិករនៅ តែមានបរិមាណតិចតួចដោយការចិញ្ចឹមនៅជួបប្រទះបញ្ហាច្រើនពិសេសពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹម និងការគ្រប់គ្រងជំងឺ។
3 months ago
39
ខេត្តសៀមរាប៖ឃុំកៀនសង្កែ ស្រុកសូទ្រនិគម៖ ថ្ងៃច័ន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
ក្រុមការងារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (កម្មវិធីASPIRE) បានចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមមាន់របស់កសិករឈ្មោះ សុខ ហុង ភេទប្រុស រស់នៅភូមិថ្មី ឃុំកៀនសង្កែ ជាហិរញ្ញិក និង ឈ្មោះ ប៉ិល ប៉ុយ ភេទប្រុស រស់នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ជាអនុប្រធាននៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាមគ្គីមានជ័យ (F2F) ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បច្ចុប្បន្ននេះកសិករឈ្មោះ សុខ ហុង គាត់មានមាន់សាច់ចំនួន ៨០ក្បាល សម្រាប់លក់នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ហើយគាត់ក៍បានរៀបចំកន្លែងចិញ្ចឹមបង្កងនិងត្រីបន្ថែមទៀតផងដែរ។ ចំណែកកសិករឈ្មោះ ប៉ិល ប៉ុយ មានមាន់សាច់ចំនួន ៤០ក្បាល និងមេ ១០ក្បាល។
3 months ago
32
ការចិញ្ចឹមមាន់តាមរបៀបប្រមូលផ្តុំ : ការងារស្រាល ចំណេញច្រើន។
នៅស្រុកត្រាអន គំរូចិញ្ចឹមមាន់បែបឧស្សាហកម្ម អនុវត្តបច្ចេកវិជ្ជាខ្ពស់ និងជីវសុវត្ថិភាព បានរួមចំណែកនាំមកនូវប្រាក់ចំណូលល្អជូនប្រជាជន ទន្ទឹមនឹងនោះ រួមចំណែកការពារបរិស្ថាន និងអភិវឌ្ឍន៍ សេដ្ឋកិច្ច ក្នុងមូលដ្ឋាន។គំរូចិញ្ចឹមមាន់ដែលប្រមូលផ្តុំមិនត្រឹមតែជួយប្រជាជនបង្កើនប្រាក់ចំណូល និងបង្កើតការងារមានស្ថេរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការការពារបរិស្ថានផងដែរ។យោងតាមមន្ទីរ កសិកម្ម និងបរិស្ថានស្រុកត្រាអុង នាពេលថ្មីៗនេះ ស្រុកបានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ឧស្សាហកម្មប្រមូលផ្តុំតាមគំរូកសិដ្ឋាន និងកសិដ្ឋាន ដោយផ្តោតលើមុខវិជ្ជាចំនួន ៣ គឺ មាន់ ជ្រូក និងគោ។ ជាពិសេស គំរូឧស្សាហកម្មមាន់ប្រមូលផ្តុំបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់កម្មករ។បច្ចុប្បន្នស្រុកមានកសិដ្ឋានចិញ្ចឹមមាន់ឧស្សាហកម្មចំនួន 29 ដែលក្នុងនោះ 9 ត្រូវបានបញ្ជាក់ថាជាកន្លែងគ្មានជំងឺផ្តាសាយបក្សីនៅក្នុងឃុំ Thien My និង Tich Thien ។ កសិដ្ឋានចិញ្ចឹមមាន់ភាគច្រើនដំណើរការជាកសិដ្ឋានកិច្ចសន្យាសម្រាប់ក្រុមហ៊ុន។ ប្រសិទ្ធភាពលេចធ្លោនៃគំរូគឺថា ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីត្រូវបានគ្រប់គ្រងបានល្អ ដូច្នេះសត្វចិញ្ចឹមមានសុខភាពល្អ អភិវឌ្ឍបានល្អ និងមានការខាតបង់តិចតួច។ ប្រាក់ចំណេញជាមធ្យមគឺ 280-300 លានដុង/កសិដ្ឋាន/បាច់, 30-50 លានដុង/បាច់ ខ្ពស់ជាងកសិដ្ឋានឧស្សាហកម្មប្រពៃណី។នៅឃុំ Tich Thien (ស្រុក Tra On) គំរូចិញ្ចឹមមាន់តាមបច្ចេកវិទ្យាខ្ពស់ជាច្រើនបាននាំមកនូវលទ្ធផលវិជ្ជមាន។ កសិដ្ឋានធម្មតាមួយត្រូវបានសាងសង់ក្នុងឆ្នាំ 2015 ជាមួយនឹងផ្ទៃដីដំបូង 6 ហិកតានៅក្នុងភូមិ Cay Gon ហើយឥឡូវនេះបានពង្រីកដល់ 34 ហិកតា។ ប្រតិបត្តិការក្នុងទម្រង់នៃកសិកម្មតាមកិច្ចសន្យា កសិដ្ឋានបានវិនិយោគលើប្រព័ន្ធស្វ័យប្រវត្តិពីធាតុចូលដល់ទិន្នផល រួមទាំងអាហារ ទឹកផឹក ការចាក់វ៉ាក់សាំង ការសម្អាតជង្រុក និងការប្រើប្រាស់ផលិតផល។
3 months ago
40
មុខរបរ​ចិញ្ចឹម​មាន់​មាន​សន្ទុះ​កើនឡើង​ ខណៈ​​កសិករចិញ្ចឹម​មាន់​ស្រុក​បំពេញ​តម្រូវ​ការ​ទីផ្សារ​
ទីផ្សារ​សាច់​មាន់​ក្នុងស្រុក​ មានការ​កើន​ឡើង​ ក្នុង​គ្រា​ដែល​មុខរបរ​ចិញ្ចឹម​មាន់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ ដែល​នៅតែ​តម្រូវការ​ច្រើន​ ដែល​បាន​ធ្វើ​អ្នក​ចិញ្ចឹម​មាន់​ មាន​ទឹកចិត្ត​ចិញ្ចឹម​មាន់​ក្នុងស្រុក ​ដែល​ជា​ការកាត់បន្ថយ​លំហូរ​ចូល​មាន់​ពី​ខាងក្រៅ​ស្រុក ​ផង​ដែរ​។ ​​កសិករ វាសនា រស់នៅក្នុង​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ដែល​ចាប់​យក​មុខរបរ​អាជីព​នេះ​ អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុង​ការ​ចិញ្ចឹម​មាន់​នេះ ​ក្នុង​១​លើកៗ​ចាប់ពី​៥០០​ក្បាល​ទៅ​១​ពាន់​ក្បាល ដោយឡែក​រោង​ចិញ្ចឹម​មាន់​លោក ​មាន​ទទឹង ៦​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ​ ដែល​អាច​ចិញ្ចឹម​មាន់​បាន​ពី​៦០០​ទៅ​៧០០​ក្បាល​ចំណាយ​ទុន​ជា​ភាគហ៊ុន​ចូលគ្នា​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ។ ​លោក វាសនា បន្ត​ទៀតថា ​ក្នុង​ការ​ចិញ្ចឹម​មាន់​ស្រែ​ជួបនឹង​ឧបសគ្គ​ច្រើន ​ផង​ដែរ​ ទៅ​នឹង​ជំងឺ​ប្រគ្រីវ​កាច់​មិន​ថា ​មាន់​តូច​ឬ​ធំ​នោះ​ឡើយ ដោយ​ត្រូវ​មាន​វិធានការណ៍​ចាក់​វ៉ាក់សាំង​បង្ការ​ជាមុន​ក្នុង​១​ឆ្នាំ​ ក៏​បាន​ម្តង​ដែរ​។​
3 months ago
29
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi