Tin tức
ពូជមាន់សម្រាប់ថ្វាយស្តេចនៅលើដែនដីបុរាណ ដឿងឡឹម
តំបន់ដែនដីបុរាណ ដឿងឡឹម ស្ថិតនៅក្បែរមាត់ទន្លេ ហុង ចម្ងាយ ពីទីរួមខេត្ត សឺនតី (ហាណូយ) ប្រមាណ ៣ គីឡូម៉ែត្រឆ្ពោះទៅប៉ែកខាងពាយព្យ ល្បីឈ្មោះជាមួយនឹងពូជមាន់ មៀ ពីដើមជាភោគផលសម្រាប់ថ្វាយស្តេច។ យោងតាមព្រឹទ្ធាចារ្យចាស់ទុំទាំងឡាយនៅភូមិបុរាណ ដឿងឡឹម រៀបរាប់ ថាមាន់ មៀ មានរូបរាងស្អាត (លក្ខណៈដ៏ស្រស់ស្អាតប្រហាក់ប្រហែលសត្វក្ងោក សត្វហង្ស) បានជាតាំងពីដើមរហូតមកទល់ពេលបច្ចុប្បន្ននេះ មាន់ មៀ តែងបានចិញ្ចឹមក្នុងគោលបំណងសែនថ្វាយ (សែនថ្វាយទីសក្ការបូជា) ពិធីបូជា (បូជាព្រះភូមិ ថាញ់ហ្វាង) ធ្វើខួបដំណាច់ឆ្នាំ ជូនជាអំណោយនិងទទួលស្វាគមន៍ចូលឆ្នាំថ្មី។ ដើម្បីអភិវឌ្ឍពូជមាន់ដ៏មានតម្លៃមួយនេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ផ្នែកកសិកម្ម ហាណូយ បានសហការជាមួយទីរួមខេត្ត សឺនតី ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការសិក្សា អភិរក្សនិងផ្ទេរប្រភព ហ្សែន។ ផ្នែកកសិកម្ម ហាណូយ ប្រគល់អោយសហគ្រាសចិញ្ចឹមបក្សីស្រុក Hadico ចំណុះក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតវិនិយោគនិងអភិវឌ្ឍន៍កសិកម្ម ហាណូយ រៀបចំចិញ្ចឹមមាន់ពូជរាប់ម៉ឺនក្បាលប្រកប ដោយគុណភាព ហើយក្នុងមួយឆ្នាំៗ បង្កាត់ពូជមាន់ មៀ បានប្រមាណ ៣ លានក្បាលដើម្បីផ្គត់ផ្គង់អោយបណ្តាក្រុមគ្រួសារកសិករ កសិដ្ឋាន កសិដ្ឋានលក្ខណៈគ្រួសារនៅលើភូមិសាស្ត្រ រដ្ឋធានី។ នៅជិត ២ ខែទៀតបានដល់បុណ្យចូលឆ្នាំថ្មីឆ្នាំ ខាល ចត្វាស័ក ២០២២ ក៏ប៉ុន្តែនៅឯបណ្តាកសិដ្ឋាន កសិដ្ឋានលក្ខណៈគ្រួសារចិញ្ចឹមមាន់ មៀ នៅលើភូមិសាស្រ្តទីរួមខេត្ត សឺនតី បានមានឈ្មួញជាច្រើនមកសួរនាំកុម្មង់ទិញមាន់ក្នុងចំនួនច្រើន។ ប្តេជ្ញាចិត្តក្លាយជាអ្នកមានលើដែនដីស្រុកកំណើតខ្លួន ក្រុមគ្រួសារកសិករចិញ្ចឹមមាន់ មៀ ទាំងឡាយលើដែនដីបុរាណមួយនេះ តែងតែត្រៀមខ្លួនជាស្រេចសម្រាប់ផ្គត់ផ្គង់ភោគផលក្នុងស្រុកដល់អតិថិជននៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេស៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi