Tin tức
សាច់មាន់ ៤ កន្លែងនេះញ៉ាំច្រើនមិនល្អសម្រាប់សុខភាពឡើយ
សាច់មាន់គឺជាម្ហូបអាហារមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តទទួលទាន។ ប៉ុន្តែស្របពេលនេះ ឆ្លងកាត់តាមការស្រាវជ្រាវយ៉ាងច្រើនបានបង្ហាញថាផ្នែកទាំង ៤ នេះរបស់សាច់មាន់ដែលយើងកាន់តែញ៉ាំគឺកាន់តែគ្រោះថ្នាក់៖ ១. ស្លាបមាន់ យោងតាមប្រធាននាយកដ្ឋានពិនិត្យ និងប្រឹក្សាអាហារូបត្ថម្ភនៃប្រទេសវៀតណាមបាននិយាយថាឪពុកម្ដាយមិនគួរ​ឱ្យកូនៗញ៉ាំស្លាបមាន់ច្រើនពេកឡើយព្រោះវាមានជាតិខ្លាញ់ច្រើន និងមិនល្អសម្រាប់សុខភាពនោះទេ។ សូម្បីតែមនុស្សពេញវ័យក៏មិនគួរញ៉ាំច្រើនដែរដោយសារផ្នែកនេះសម្បូរកូឡេស្តេរ៉ូល។ ប៉ុន្តែបើយើងញ៉ាំវាក្នុងបរិមាណមធ្យម និងយូរៗម្ដងមិនអីនោះទេ។ ២. គូទមាន់ ផ្អែកតាមវេជ្ជបណ្ឌិតជំនាញនៃប្រទេសវៀតណាមដដែលបានណែនាំកុំឱ្យទទួលទានផ្នែកច្រើនពេក។ ថ្វីត្បិតតែវាឆ្ងាញ់ ប៉ុន្តែវាមានផ្ទុកនូវជាតិខ្លាញ់មិនល្អសម្រាប់រាងកាយយ៉ាងច្រើនដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពដែរ បើសម្អាតមិនបានស្អាត។ ៣. ក មាន់ ផ្នែកនេះគឺជាកន្លែងដែលមានជាតិខ្លាញ់ឆ្អែតច្រើន ជាពិសេសស្បែក និងស្រទាប់ខ្លាញ់ក្រោមស្បែក។ ក្រៅ​ពី​នេះ ក​មាន់​ក៏​មាន​កូន​កណ្តុរ​ជា​ច្រើន​ទៀតដែល​ធ្វើឱ្យប៉ះពាល់ដល់សុខភាពដែរ។ បើទោះបីជាមានគុណវិបត្តិបន្តិចមែន ប៉ុន្តែដោយសារសាច់ និងឆ្អឹងរបស់កមាន់មានសភាពទន់រួមជាមួយបរិមាណ Collagen វាអាចជួយបង្កើតឡើងវិញនូវភាពរំអិលដល់ឆ្អឹងព្រមទាំងសន្លាក់បាន។ ៤. បេះដូង និងកោះមាន់ សរីរាង្គខាងក្នុងរបស់មាន់មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែវាក៏មានជាតិខ្លាញ់ខ្ពស់ដែលជួយបង្កើនកូឡេស្តេរ៉ុលបានយ៉ាងងាយ។ បន្ថែមលើនេះទៀត សរីរាង្គខាងក្នុងក៏អាចជាប់មាននូវមេរោគ ឬបាក់តេរីដែរ។ ដូច្នេះប្រសិនបើចង់ញ៉ាំ យើងត្រូវប្រាកដថាវាត្រូវបានចម្អិនយ៉ាងត្រឹមត្រូវ បើមិនដូច្នោះទេយើងងាយនឹងពុល ឬឆ្លងចូលនូវមេរោគផ្សេងៗផងដែរ។ ជាមួយគ្នានេះ យើងក៏គួរតែញ៉ាំក្នុងបរិមាណត្រឹមត្រូវ ឬតិចតួចតែម្ដង៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi