Danh sách tin tức
ការចែករំលែកភាពជោគជ័យលើការចិញ្ចឹមមាន់ស្រែ ដល់កសិករមកពីគម្រោងអេមស៍ ក្រោមការសម្របសម្រួលពីគម្រោងអេមស៍
លោក សូរ ផាត ជាកសិករគំរូរស់នៅភូមិភារកិច្ច ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលលោកទទួលបាន ជោគជ័យក្នុងការភ្ញាស់មាន់លក់ និងចិញ្ជឹមមាន់យកសាច់។ នៅក្នុងការចែករំលែកចំណេះដឹងជាមួយកសិករមកពីខេត្តសៀមរាប ក្រោមកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រគំរូអាជីវកម្ម ដែលសម្របសម្រួលដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) សូរ ផាត បាននិយាយថា ស៊ុតមាន់ទាំងអស់ដែលលោកយកមកភ្ញាស់គឺ ទិញមកពីខេត្តព្រៃវែង ក្នុងតម្លៃ ១ ៣០០រៀល ក្នុងមួយគ្រាប់ ដោយសារលោកខ្វះកម្លាំងពលកម្ម ដើម្បីថែទាំមេបា ទើបត្រូវទិញស៊ុតមាន់ ពីគេមកភ្ញាស់បែបនេះ។ សូរ ផាត បានបង្ហាញពីបទពិសោធន៍របស់គាត់ក្នុងការភ្ញាស់កូនមាន់ ដោយលោកធ្វើការពិនិត្យមើលការបង្កកំណើតចំនួន ០២លើក៖ លើកទី១៖ នៅថ្ងៃទី៧ ពីថ្ងៃដាក់ស៊ុតចូលទូភ្ញាស់ ដើម្បីពិនិត្យការបង្កកំណើតកូនមាន់ និងដកស៊ុត ដែលមិន បង្កកំណើតចេញពីទូភ្ញាស់។ លើកទី២៖ នៅថ្ងៃទី១៤ លើកទី២ នេះ គឺដើម្បីពិនិត្យមើល រកកូនដែលបង្កកំណើតហើយ ស្លាប់ក្នុងស៊ុត ដើម្បីយកចេញពីទូម្តងទៀត ព្រោះបើមិនធ្វើដូច្នេះទេ វាអាចបង្កមេរោគ និងក្លិនមិនល្អនៅក្នុងទូ ធ្វើឱ្យប៉ះពាល់ ដល់ស៊ុតដទៃទៀត
1 years ago
68
ការលូតលាស់របស់សត្វមាន់
ជាទូទៅស៊ុតមាន់ញាស់នៅថ្ងៃទី២១ (លើសឬខ្វះ ៣ថ្ងៃ) គិតចាប់ពីមេមាន់ចាប់ផ្តើមក្រាប - ការលូតលាស់របស់កូនមាន់នៅក្នុងស៊ុត ប្រព្រឹត្តឡើងតាមរយៈប្រើម៉ាសុីន (ភ្ញាស់ដោយសិប្បនិមិត្ត) ។ តាមរយៈការឆ្លុះមើលស៊ុត គេអាចបែងចែកការវិវត្តនៃការបង្កកំណើតរបស់ស៊ុតដូចខាងក្រោម ៖ - ថ្ងៃទៅ៤ ៖ មានគ្រាប់ខ្មៅមួយប៉ុនគ្រាប់សណ្តែកដែលអាចមើលឃើញបាន បើមិនឃើញទេ មានន័យថាស៊ុតនោះខូច ។ - ថ្ងៃទី៧ ៖ សរសៃឈាមត្រូវបានគេឃើញសាយចេញពិចំណុចខ្មៅ ហើយថង់ខ្យល់ ស្លេកជាងផ្នែកផ្សេងៗទៀត។ ប្រសិនបើគ្រាប់ខ្មៅចល័តស៊ុតនោះខូច ។ - ថ្ងៃទី៩ ៖ ឃើញសរសៃឈាមច្រើន ថង់ខ្យល់ ឃើញច្បាស់ ហើយវែងខ្មៅអាចខូចចល័ត ។
1 years ago
62
ជល់មាន់ Chao Pang Pon Khao ដែលត្រូវបានគេស្គាល់ថាជា ជើងឯកប្រាក់រាប់លាន
ជល់មាន់ Chao Pang Pon Khao ដែលត្រូវបានគេស្គាល់ថាជា “ជើងឯករាប់លានបាត” បានកើនឡើងពីភាពស្រពិចស្រពិលទៅជាភាពលេចធ្លោនៅក្នុងឈុតប្រយុទ្ធមាន់ជល់របស់ប្រទេសថៃ។ ដើមឡើយមាន់ខេត្តមិនស្គាល់មួយ វាមានពូជឈាមគុណភាពខ្ពស់ពី Chai Don Muang ដែលបង្កើតឡើងដោយ Nong Daeng ក្នុងខេត្ត Yasothon។ ក្រោយ​ពី​ត្រូវ​បាន​ស្នង​ការ Anan Ruangroj កីឡាករ Chao Pang Pon Khao បាន​ចេញ​ប្រកួត​ដំបូង​នៅ​កីឡដ្ឋាន Thet Thai ដោយ​ឈ្នះ​ការ​ប្រកួត​លើក​ដំបូង​ជាមួយ​នឹង​ប្រាក់​រង្វាន់ ៤០ ម៉ឺន​បាត។ ដោយ​គេ​ស្គាល់​ថា​ជា​ស្ទីល​ប្រយុទ្ធ​ដ៏​ស្និទ្ធ​ស្នាល​របស់​ខ្លួន Chao Pang Pon Khao មាន​ការ​វាយ​ចេញ​យ៉ាង​ខ្លាំង និង​មុត​ស្រួច និង​តម្រូវ​ឱ្យ​មាន​ការ​ត្រៀម​ខ្លួន​តិច​បំផុត ដោយ​ធ្វើ​ឱ្យ​វា​ទទួល​បាន​ងារ​ជា “មាន់​ជល់​ស” ក្នុង​ចំណោម​អ្នក​ជំនាញ។ ឥឡូវនេះ ម្ចាស់ជើងឯកដ៏ល្បីមួយរូប ចាវ ប៉ាងពុនខៅ កំពុងរៀបចំការផ្លាស់ប្តូរទៅកាន់លំនឹងថ្មី ដោយពង្រឹងឋានៈរបស់ខ្លួនក្នុងនាមជាអ្នកប្រយុទ្ធលំដាប់កំពូល។
1 years ago
83
ជីសរីរាង្គចេញពីអាចម៍មាន់ ប្រជាកសិករកំពុងចាប់អារម្មណ៍ខ្លាំង ខណៈតម្លៃសមរម្យ ទទួលទិន្នផលខ្ពស់
បន្ថែម​ពី​នោះ កសិករ​ប្រឈម​មុខរបរ​កសិកម្ម ខណៈ​ប្រើប្រាស់ “ជីគីមី” មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់ដំបង ទទួល​បាន​ទិន្នផល​ទាប ហើយ​តម្លៃ​ជី​ហក់​ឡើង​ខ្ពស់ រីឯ​ផល​ចំណេញ​ស្ទើរ​មិនបាន។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ប្រជាកសិករ​ប្រាប់​ឲ្យ កម្ពុជា​ថ្មី បាន​ដឹង។ កសិករ​ដាំ​ដំឡូង​មី​នៅ​ស្រុក​ភ្នំព្រឹក លោក ចាន់ ក្នុងចំណោម​កសិករ​ផ្សេងទៀត បាន​បញ្ជាក់​ប្រាប់​ឲ្យ កម្ពុជា​ថ្មី ដឹង​កាលពី​ចុង​សប្ដាហ៍​ថា ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក​ធ្លាប់តែ​ប្រើប្រាស់​ជីគីមី​ដាក់​ដំណាំ​ដំឡូង​មី ទទួល​បាន​ទិន្នផល​ច្រើន​បំផុត​ត្រឹម​ជិត ៣០ តោន ក្នុង​មួយ​ហិកតា។ ក្រោយពី​ងាក​មក​ប្រើប្រាស់​ជី​សរីរាង្គ “អាចម៍​មាន់​” តាំងពី ១ ឆ្នាំ​កន្លង​មក​នេះ លោក​ទទួល​បាន​ទិន្នផល​ដំឡូង​មី​ខ្ពស់​ជាង​ការ​ប្រើ​ជីគីមី ចន្លោះ​ពី ៤០ ដល់ ៤៥ តោន ក្នុង ១ ហិកតា។
1 years ago
83
ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា១គូមានតម្លៃរហូតដល់ ៦០ម៉ឺនរៀលឯណោះ
ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា មាន់នេះ១គូ តម្លៃរហូតដល់៦០ម៉ឺនរៀលឯណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមអាចរកចំណូលបានច្រើនជាងចិញ្ចឹមមាន់ធម្មតា។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានចាប់យករបរចិញ្ចឹមមាន់នេះ អស់រយៈពេលជិត៥ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់ រាជធានី ខេត្តផ្សេងៗផង និងមានឈ្មួញខ្លះបានចុះមកទិញដល់កសិដ្ឋានតែម្ដង។
1 years ago
75
កសិករមួយរូបនៅក្នុងខេត្ត សៀមរាបមានលទ្ធភាពភ្ញាស់កូនមាន់ចន្លោះពី២៥០០ទៅ ៣៥០០កូនក្នុងមួយខែ ដើម្បីលក់ទៅកាន់ទីផ្សារ
កសិករមួយរូបរស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ត សៀមរាប មានលទ្ធភាពបញ្ចេ ញកូនមាន់លក់ចាប់ពី២៥០០ ទៅ៣៥០០កូនក្នុងមួយខែ ដោយកូនមាន់មួយក្បាលមាន តម្លៃចាប់ពី៥០០០រៀលឡើងទៅដែលជាជួយផ្គត់ផ្គងជីវ ភាពបានកាន់តែល្អ។ លោកឈឿម វ៉យ កសិកររស់នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀម រាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់រយៈពេលជាង៦ឆ្នាំមកហើយ ក្រោមការជួយជ្រោមជ្រែងដំបូងពីគម្រោងបឹងទន្លេសាប របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បន្ទាប់ មកក៏មានគម្រោងអង្គការដៃគូជាច្រើនចុះមកជួយជាបន្ត បន្ទាប់។លោកបន្តថា បច្ចុប្បន្នលោកមានមាន់មេពូជជាមេបា សរុបចំនួន៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចផ្តល់ពង បានចាប់ពី២២០ទៅ ២៥០ គ្រាប់ សម្រាប់ភ្ញាស់យកកូនលក់។ លោកបន្តទៀតថា មុខរបរភ្ញាស់កូនមាន់លក់ អាចជួយឱ្យជីវភាពគ្រួសារលោកល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះក្នុងមួយខែលោកមាន លទ្ធភាពលក់កូនមាន់ទៅកាន់អតិថិជន បានចន្លោះពី ២៥០០ទៅ៣៥០០កូន ដោយកូនមាន់មួយក្បាលមានតម្លៃចាប់ពី៥០០០រៀលទៅ៥៥០០រៀល ដូច្នេះក្នុងមួយខែប្រាក់ចំណូលសរុបទទួលបានចាប់១២លានរៀលទៅ១៧លានរៀល និងអាចសល់ប្រាក់ចំណេញចាប់ ពី៤លានរៀល ក្នុងមួយខែ។ កសិករភ្ញាស់កូនមាន់លក់រូបនេះបានបន្តទៀតថា កូនមាន់ដែលត្រូវលក់ទៅឱ្យអតិថិជន យកទៅចិញ្ចឹមបន្ត លោកបានធ្វើការថែទាំរយៈពេល២១ថ្ងៃ ជាពិសេសបានផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ហើយ ដើម្បីឱ្យមាន់មានសុខភាពល្អ។ ពេលវេលាដែលយើងដាក់ចូលក្នុងទូ រយៈ ពេល២១ថ្ងៃអាចកើតចេញជាកូនបាន ចាប់ពីញាស់ដល់ ២១ថ្ងៃ យើងត្រូវតាមដាន ដាក់អំពូលកម្តៅឱ្យវា យើងធ្វើវ៉ាក់សាំង ផ្តល់វីតាមីន និងចំណីឱ្យវា កូនមាន់ពេលយក ចេញពីទូឱ្យមានសុខភាពល្អ ពេលបញ្ចេញមកយើងត្រូវមានធុងសម្រាប់ដាក់កូនមាន់ មានក្រាលអង្កាមសម្រាប់ផ្តល់កម្តៅ និងអំពូល និងបន្តដាក់វីតាមីន និងថ្នាំផ្សះ ឱ្យផឹក ដើម្បីមានកម្លាំងផ្សះពោះវៀន ហើយក្រោយមករយៈពេល ៣០ ម៉ោងបានយើងដាក់ចំណី ។ កសិករឈឿម វ៉យ បានឱ្យដឹងទៀតថា កសិដ្ឋានលោកមានលទ្ធភាពបញ្ចេញកូនមាន់លក់នៅរៀងរាល់មួយសប្តាហ៍ម្តង ទៅតាមការបញ្ជាទិញរបស់អតិថិជន ទំាងនៅក្នុងខេត្ត និងតាមបណ្តា ខេត្តផ្សេងៗទៀត ខណៈការចិញ្ចឹមមាន់បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕
1 years ago
81
ពងមាន់ស្អាតតៀនវៀន (Tien Vien) OCOP លំដាប់ផ្កាយ៤៖ ប្រសិទ្ធភាពចេញពីទម្រង់រូបភាពប្រព័ន្ធចិញ្ចឹមសត្វ
ក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien) (ឃុំដាយអៀន - Dai Yen ស្រុកចឿងមី - Chuong My ទីក្រុងហាណូយ) បានវាយតម្លៃជាចំណុចជោគជ័យមួយក្នុងចំណោមចំណុចជោគជ័យ នៃការបង្វែផ្លាស់ប្តូរសម្ពន្ធសេដ្ឋកិច្ចកសិកម្ម។ ផលិតផលចម្បងសព្វថ្ងៃ រួមមានពងមាន់ សាច់មាន់ និងកូនមាន់ពូជសម្រាប់ទីផ្សារ កំពុងពង្រីកតួនាទីផ្គត់ផ្គង់ឱ្យទីផ្សារហាណូយ និងខេត្តក្រុងជិតខាង នារដូវកាលធ្វើចត្តាឡីស័ក​ តាមបទបញ្ជាលេខ១៦ របស់រដ្ឋាភិបាល។ ក្រុមហ៊ុនតៀនវៀន (Tien Vien) នារដូវកាលជំងឺកំពុងរាតត្បាត អ្នកធ្វើដំណើរចូលមណ្ឌលកសិដ្ឋានមាន់ សុទ្ធតែត្រូវដើរឆ្លងកាត់បន្ទប់កម្ចាត់មេរោគ ដាក់ស្បែកជើងនៅខាងក្រៅ ពាក់ស្បែកជើងកវែង អាវការពារមេរោគ។ ពងមាន់ទើបចេញពីរោង ក៏ត្រូវបានឆ្លងកាត់បទដ្ឋានត្រួតពិនិត្យ ដោយឧបករណ៍បច្ចេកវិទ្យានាំចូល។ ដូចជា បន្ទាប់ពីបានប្រមូលយកក្នុងថ្ងៃ ពួកគាត់ត្រូវបែកពងមាន់និងលាងសម្អាតដោយទឹកមានជាតិឧស្មនអូហ្សូន ធ្វើប្រព្រឹត្តកម្មឧស្មនអូហ្សូន សម្ងួតពងមាន់ និងសុក្រិតវគ្គវេច្ចខ្ចប់។ នៅលើថង់ខ្ចប់ពងមាន់ស្អាតតៀនវៀន (Tien Vien) សុទ្ធតែមានព័ត៌មានគ្រប់គ្រាន់ អំពីថ្ងៃវេចខ្ចប់និងកាលផុតកំណត់។ បន្ទាប់ពីធ្វើដំណាក់កាលខាងលើបានរួចរាល់ ផលិតផលនឹងបានបញ្ជូនទៅផ្សារទំនើប ភោជនីយដ្ឋាន សហគ្រាសច្នៃស្បៀងអាហារ។
1 years ago
74
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi