Tin tức
ភូមិមួយនៅអង់គ្លេស ត្រូវមាន់ព្រៃ១០០ក្បាលចូលអុកឡុក បង្កសំឡេងរំខានអោយអ្នកភូមិដេកមិនបានរាល់យប់
ពលរដ្ឋរស់នៅក្នុងភូមិ Snettisham នាតំបន់ Norfolk ប្រទេសអង់គ្លេស បានណាំគ្នារអ៊ូរទាំ ក្រោយសត្វមាន់ព្រៃមួយហ្វូងធំបានចូលអុកឡុកក្នុងភូមិ កាយដីសួនមុខផ្ទះរបស់ពួកគេខ្ទេចខ្ទី និងថែមទាំងបង្កជាសំឡេងរំខានដេកពួនមិនបានរាល់យប់ ។
តាមសម្តីអ្នកក្នុងភូមិបាននិយាយថា ចំនួនមាន់ព្រៃ គឺកើនឡើងក្នុងពេលថ្មីៗនេះ ហើយចំនួនអ្នកទេសចេណ៍ដែលមកមើលមាន់ព្រៃទាំងនោះក៏កើនឡើងផងដែរ។
ពួកគេបានគ្នាអោយចំណីទៅសត្វមាន់នោះ តែពួកគេមិនដឹងឡើយថាវាក៏ទាក់ទាញសត្វតណ្តុលអោយចូលភូមិដែរ។ ពលរដ្ឋក្នុងភូមិ បានលើកបញ្ហានេះជាមួយក្រុមប្រឹក្សាស្រុក ដោយគំរាមកម្ចាត់មាន់ទាំងនោះចេញអោយអស់ ខណះអ្នកភូមិភាគច្រើន រងការរំខានខ្លាំងពីពពួកមាន់ព្រៃនោះ ក៏នៅមានអ្នកភូមិ មួយចំនួនមិនមានបញ្ហាជាមួយសត្វមាន់ទាំងនោះឡើយ ដោយពួកគេលើកឡើងថា សត្វព្រៃទាំងនេះ ក៏មានជួយអោយអ្នកភូមិស្រុកជនបទបែបនេះមានភាពទាក់ទាញផងដែរ ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi