Tin tức
ការលូតលាស់របស់សត្វមាន់
ជាទូទៅស៊ុតមាន់ញាស់នៅថ្ងៃទី២១ (លើសឬខ្វះ ៣ថ្ងៃ) គិតចាប់ពីមេមាន់ចាប់ផ្តើមក្រាប - ការលូតលាស់របស់កូនមាន់នៅក្នុងស៊ុត ប្រព្រឹត្តឡើងតាមរយៈប្រើម៉ាសុីន (ភ្ញាស់ដោយសិប្បនិមិត្ត) ។ តាមរយៈការឆ្លុះមើលស៊ុត គេអាចបែងចែកការវិវត្តនៃការបង្កកំណើតរបស់ស៊ុតដូចខាងក្រោម ៖ - ថ្ងៃទៅ៤ ៖ មានគ្រាប់ខ្មៅមួយប៉ុនគ្រាប់សណ្តែកដែលអាចមើលឃើញបាន បើមិនឃើញទេ មានន័យថាស៊ុតនោះខូច ។ - ថ្ងៃទី៧ ៖ សរសៃឈាមត្រូវបានគេឃើញសាយចេញពិចំណុចខ្មៅ ហើយថង់ខ្យល់ ស្លេកជាងផ្នែកផ្សេងៗទៀត។ ប្រសិនបើគ្រាប់ខ្មៅចល័តស៊ុតនោះខូច ។ - ថ្ងៃទី៩ ៖ ឃើញសរសៃឈាមច្រើន ថង់ខ្យល់ ឃើញច្បាស់ ហើយវែងខ្មៅអាចខូចចល័ត ។
- ថ្ងៃទី១២ ៖ កូនមាន់មានទំហំប៉ុនប្រាក់កាក់ពេលមានចលនាគេឃើញសរសៃឈាមច្បាស់ ។ - ថ្ងៃទី ១៧ ៖ ១ភាគ៣នៃស៊ុតទទេ ផ្នែកនៅសល់ពេញដោយដុំខ្មៅ គេអាចឃើញចំពុះកូនមាន់ ។ - ថ្ងៃទី២០ ៖ កូនមាន់មានរូបរាងពេញលេញ ហើយលែងត្រលប់បាន ។ - ថ្ងៃទី២១ ៖ ញាស់
ដូចនេះពេលក្រាបត្រូវរក្សាសីតុណ្ហភាព អោយនៅចន្លោះពី៣០ ទៅ៣៧អង្សាសេ ប៉ុន្តែបើសីតុណ្ហភាពលើសពី៤២អង្សាសេ បណ្តាលអោយសរសៃឈាមខូច កូនមាន់ត្រូវងាប់ ។ គួរបង្វិលពងរៀងរាល់៤ម៉ោងម្តងដើម្បីអោយសីតុណ្ហភាពទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមបានស្មើគ្នា ។ ជាទូទៅការលូតលាស់របស់មាន់ត្រូវបែកចែកចេញជា៥ដំណាក់កាលសំខាន់ដូចជា ដំណាក់កាលស៊ុត ដំណាក់ជំទង់ ដំណាក់កាលមេនិងបានិងដំណាក់កាលចាស់ជរា ។ ការគ្រប់គ្រងនិងការថែទាំមាន់ត្រូវប្រែប្រួលទៅតាមដំណាក់នីមួយរបស់វា ។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi