Danh sách tin tức
ការចិញ្ចឹមមាន់របស់ប្រជាកសិករក្នុងខេត្តស្វាយរៀងកំពុងទទួលបានលទ្ធផលល្អនិងមានតម្រូវការទីផ្សារ
ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបានបញ្ជាក់ថា ការចិញ្ចឹមមាន់របស់ប្រជា កសិករក្នុងខេត្ត កំពុងទទួលបានលទ្ធផលល្អនិងមានតម្រូវការទីផ្សារ ដែលមុខរបរនេះ បានជួយសម្រួលដល់ជីវភាពរស់នៅរបស់គាត់បានមួយកម្រិត។ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងខេត្ត ស្វាយរៀង បានចាប់យករបរការចិញ្ចឹមមាន់បន្ថែម ក្រោយពីធ្វើស្រែចម្ការរួចរាល់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបន្តថា ប្រជាកសិករយើង ចិញ្ចឹមជាបណ្តុំផង និងចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយក្នុងមួយគ្រួសារៗ ចិញ្ចឹមចាប់ពី៣០ទៅ៥០ក្បាល ហើយសម្រាប់មាន់សាច់ អាចលក់ចេញបានក្នុងតម្លៃ១៨០០០រៀល ទៅ២០០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែក កូន មាន់អាចលក់បានក្នុងតម្លៃពី២០០០រៀល ទៅ៣៥០០រៀល តាមអាយុរបស់វា ។ លោកបានបន្តទៀតថា កសិករបានយល់ដឹងច្រើនពីបច្ចេកទេសនៅក្នុងការចិញ្ចឹមនិងថែទាំ ដែលធ្វើឱ្យការចិញ្ចឹមនេះទទួលបានលទ្ធផលល្អ ដោយពួកគាត់ មិនឱ្យមាន់ស៊ីចំណីពាសវាលពាសកាលដូចពីមុននោះទេ គឺពួកគាត់ចិញ្ចឹមដាក់ក្នុងទ្រុង និងមានទូភ្ញាស់កូនមាន់ត្រឹមត្រូវ ទៅ តាមបច្ចេកទេស។ ប្រជាពលរដ្ឋយើង គឺគាត់យក ចិត្តទុកដាក់ណាស់ ជាពិសេសគឺការចិញ្ចឹមមាន់នេះតែម្ដង ដោយពួកគាត់បានចិញ្ចឹមដោយមានលក្ខណៈបច្ចេកទេស ហើយគាត់មានទូភ្ញាស់ មានការថែទាំ មានទ្រុង គឺទៅតាមលក្ខណៈបច្ចេកទេសល្អ ដែលធ្វើឱ្យការចិញ្ចឹមរបស់ពួកគាត់ទទួលបានលទ្ធផលល្អប្រសើរ។ លោកប្រធានមន្ទីរបានបន្តទៀតថា មន្ទីរក៏បានចុះជំរុញ និងណែនាំដល់ប្រជាកសិ ករទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់ ពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ ដោយប្រើទូភ្ញាស់ របៀបថែទាំមាន់ ប្រើរយៈពេលខ្លី និងឆាប់ទទួលបានផល ។ លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យកសិករដទៃទៀត គួរតែចាប់អារម្មណ៍ពី មុខរបរចិញ្ចឹមមាន់និងភ្ញាស់កូនមាន់លក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ព្រោះថាការចិញ្ចឹមមាន់ គឺ មានភាពងាយស្រួលក្នុងការចិញ្ចឹម និងអាចរកប្រាក់ចំណូលបានច្រើន ។ ម្យ៉ាងវិញទៀត មុខរបរនេះ វាជួយលើកស្ទួយដល់វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជាយើងផងដែរ ៕
7 months ago
55
កសិករខេត្តសៀមរាបជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែ ដោយមួយខែអាចរកចំណូលបានជាង៥០ម៉ឺនរៀល
កសិករចិញ្ចឹមមាន់ស្រែនៅខេត្តសៀមរាប ទទួលបានជោគជ័យក្នុងការចិញ្ចឹមដោយមួយខែអាចរកចំណូល បានជាង៥០ម៉ឺនរៀល ពីការលក់សាច់ និងកូន បន្ទាប់ពីមានតម្រូវការពីអ្នកបរិភោគ។ លោក ចៅ មាន ជាប្រធានក្រុមផលិតនៃសហគមន៍ចិញ្ចឹមមាន់ត្បែងខាងលិចជោគជ័យ ស្ថិតនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងថា សមាជិកចិញ្ចឹមមាន់របស់លោកក្នុងមួយខែៗ អាចរកចំណូលបានពី៤០ម៉ឺនទៅ៥០រៀល ឬច្រើនជាងនេះ ទៅតាមការឧស្សាហ៍ព្យាយាមនិងការចិញ្ចឹមតិចឬច្រើន ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមមាន់នេះជួយ លើកកម្ពស់ជីវភាពកសិករបានយ៉ាងច្រើន បន្ទាប់ពីការងារធ្វើស្រែចម្ការ។ លោកបន្តថា ការចិញ្ចឹមមាន់ស្រែត្រូវប្រើរយៈពេលប្រមាណ៣ខែកន្លះទៅ៤ខែទើបអាចលក់ចេញបាន ក្នុងនោះដើម្បីឱ្យការ ចិញ្ចឹមឆាប់បានផល កសិករត្រូវស្វែងយល់ឱ្យបានច្បាស់ពីរបៀបនៃការចិញ្ចឹមដែលមានកត្តាសំខាន់ៗមួយចំនួន ដូចជា៖ការផ្តល់វ៉ាក់សាំង ការទម្លាក់ព្រូន ការផ្តល់ចំណីទៅតាមដំណាក់កាលនៃអាយុកាលរបស់មាន់ជាដើម។លោកបន្តទៀតថា កសិករក៏ត្រូវចងក្រងជាសហគមន៍ផងដែរ ដើម្បីឱ្យការលក់ចេញមិនបារម្ភពីបញ្ហាទីផ្សារ ព្រោះថានៅពេលមានមាន់លក់ ស្របតាមតម្រូវការហើយនោះ និងមានឈ្មួញកណ្តាលមកទទួលទិញដល់ទីកន្លែងតែម្ដង ដោយក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី១៥០០០រៀលទៅ១៧០០០រៀល។ រយៈពេលដល់លក់០៣ខែកន្លះទៅបួនខែ ទី១យើងត្រូវមើលប្រវត្តិមាន់ដែរ តើមាន់យើងអាយុកាលប៉ុន្មាន ធ្លាប់ធ្វើវ៉ាក់សាំងអត់ ហើយបានទម្លាក់ព្រូន ទាក់ទងជំងឺយើងត្រូវតាមដានវា ដើម្បីយើងចិញ្ចឹមបានធំធាត់លឿននិងស្ថិរភាព ទី២ចំណីតើចំណីនោះយើងគួរដាក់ប្រភេទណា ដំណាក់កាលលូតលាស់ដាក់ចំណីមានប្រូតេអ៊ីនប៉ុន្មាន ដំណាក់កាលកូន ប្រូតេអ៊ីនប៉ុន្មាន មេប្រូតេអ៊ីនប៉ុន្មាន ទី៣ការធ្វើវ៉ាក់សាំងយើងត្រូវចេះឱ្យច្បាស់ ថាត្រូវធ្វើប៉ុន្មានដំណាក់កាលសម្រាប់ មាន់សាច់។ គួរជម្រាបផងដែរថា សហគមន៍ត្បែងខាងលិចជោគជ័យ មានសមាជិកសរុប៣២នាក់ ក្នុងនោះចំនួន១០នាក់ ជាអ្នកចិញ្ចឹមមាន់យកសាច់លក់ បានចងក្រងជាក្រុមទៅតាមផ្នែកនីមួយៗ ដូចជាក្រុមផលិតកូនមាន់លក់ ក្រុមចិញ្ចឹមមាន់សាច់សម្រាប់លក់ ក្រុមផលិតពងមាន់និងមេពូជ និងផ្នែកប្រមូលលក់ទៅកាន់ទីផ្សារជាដើម៕
7 months ago
55
អ្នកជំនាញបញ្ជាក់ថា ការចិញ្ចឹមមាន់ស្រែមានប្រឈមលើចំណី អាកាសធាតុ ពូជនិងទីផ្សារ
ខេត្តកោះកុង៖ លោក អ៊ុក បូរ៉ា មន្ត្រីការិយាល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកោះកុង បានបង្កើត កសិដ្ឋាន ខ្នាតតូចមួយកន្លែងដើម្បីចិញ្ចិមមាន់ស្រែ ដើម្បីបង្ហាញជាគំរូនិងចែករលែកនូវបទពិសោធន៍មួយចំនួន ដែលខ្លួនមាន អោយដល់ ប្រជាកសិករ ក៏ដូចជាពង្រឹងនូវសមត្ថភាព របស់ខ្លួនបន្ថែមទៀតផងដែរ ដើម្បីធានាបាននូវគុណភាព នៃការចិញ្ចិម មាន់ស្រែនេះ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា ការចិញ្ចិមមាន់ស្រែ ទាមទារអោយមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដូចជា ការចាក់ វ៉ាក់ស៊ាំង និងការអោយចំណីជាដើម ត្រូវតែអនុវត្តន៍តាមក្បួនខ្នាតបច្ចេកទេសអោយបានទៀងទាត់ ។
8 months ago
57
កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស
កសិករមួយរូបនៅស្រុកស្រែអំបិល ខេត្តកោះកុងអះអាងថា គាត់អាចរកប្រាក់ចំណូលច្រើនគួរសមពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេស ចន្លោះពី ៦លាន ទៅ ៨លានរៀលក្នុងមួយឆ្នាំ ដែលធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធារជាងមុន។ អ្នកស្រី វឿន ធា រស់នៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល បានប្រកបមុខរបរចិញ្ចឹមមាន់ចំនួន២ឆ្នាំមកហើយ ដោយសព្វថ្ងៃគាត់មានមេមាន់កើនដល់ចំនួន ២០ក្បាល មាន់ឈ្មោលចំនួន ៥ក្បាល កូនមាន់ ៣០០ក្បាលនិងមាន់សាច់ចំនួន២៥០ក្បាល នៅលើផ្ទៃដីទំហំ៥អា និងសាងសង់ទ្រុងតាមបែបបច្ចេកទេសដោយបែងចែកដាច់ដោយឡែកពីគ្នា។ អ្នកស្រីរៀបរាប់ថា គាត់បានចំណាយពេលវេលាមើលថែទាំមាន់សាច់ ចន្លោះពី ៤ទៅ៦ខែ ទើបបានបញ្ចេញទៅលក់ ដោយក្នុងមួយឆ្នាំ គាត់អាចលក់មាន់បាន ២ទៅ៣ដង ដែលមាន់មួយគីឡូ តម្លៃ ២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល។ អ្នកស្រីបន្ថែមថា គាត់អាចរកចំណូលកើនឡើងរហូត៦លាន ទៅ៨លានរៀលក្នុងមួយឆ្នាំ នេះបើធៀបនឹងឆ្នាំ២០១៧ ដែលប្រាក់ចំណូលបានត្រឹមតែ ៣លានទៅ៤លានរៀលប៉ុណ្ណោះ។ អ្នកស្រីបន្ដថា៖ «ខ្ញុំអាចរកប្រាក់ចំណូលបន្ថែមពីការលក់ពងមាន់ ក្នុង១គ្រប់តម្លៃ ១២០០៛ និងកូនមាន់១ក្បាលថ្លៃ៥០០០៛ នេះនៅមិនគិតពីការហូបចុកនិងចែកឱ្យអ្នកជិតខាងខ្លះផង»។ ស្រ្ដីវ័យ ៣៦ឆ្នាំរូបនេះបន្ដថា មុខរបរមួយនេះបានជួយផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បានមួយផ្នែកធំ និងជួយរាល់ការចំណាយផ្សេងៗ ជាពិសេសចំណាយលើកការរៀនសូត្រកូនៗរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ គាត់បានរៀបចំផែនការប្រាក់ចំណូលនិងចំណាយច្បាស់លាស់សម្រាប់គ្រួសារ ព្រមទាំងមានគម្រោងពង្រីងការចញ្ចឹមមាន់តាមបែបបច្ចេកទេសនេះកាន់តែធំជាងមុននៅឆ្នាំក្រោយទៀតផង។ អ្នកស្រី វឿន ធា ក៏លើកទឹកចិត្តដល់ពលរដ្ឋផ្សេងទៀតគួរឆ្លៀតពេលទំនេរបង្កើតមុខរបរចិញ្ចឹមមាន់ និងដាំបន្លែ ព្រោះថា វាអាចជួយផ្គត់ផ្គង់និងសម្រួលគ្រួសារបន្ថែម គួបផ្សំពីមុខរបរប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ អ្នកស្រីក៏ជំរុញឱ្យកសិករសិក្សាបន្ថែមទៀតពីការចិញ្ចឹមតាមបែបបច្ចេកទេស ការរក្សាអនាម័យជាប្រចាំ និងផ្តល់ចំណីដល់សត្វមាន់។ ក្រៅពីនេះ លោកស្រី វឿនធា ក៏សំណូមពរទៅមន្ទីរកសិកម្មខេត្ត ជួយផ្តល់វាក់សាំង និងផ្សព្វផ្សាយរកទីផ្សារដល់កសិករ ដោយថា កសិករខ្លះនៅតែជួបបញ្ហាទីផ្សារ និងបច្ចេកទេសចិញ្ចឹម។ ជំទប់ទី១ ឃុំជីខក្រោម លោក ហេង ឈីវ មានប្រសាសន៍ថា ក្នុងឃុំរបស់លោកមិនមានពលរដ្ឋច្រើនទេដែលចិញ្ចឹមមាន់តាមបច្ចេកទេស។ លោកថា ក្នុងចំណោមប្រជាពលរដ្ឋជាង ៨០០គ្រួសារ ក្នុងនោះ ប្រមាណជា ៩០ភាគរយ ដែលចាប់យកមុខរបរចិញ្ចឹមមាន់ ពិតជាជួបបញ្ហាខ្វះវាក់សាំងចាក់ និងចំណេះដឹងចិញ្ចឹមតាមបែបបច្ចេកទេសនៅមានកម្រិត។ លោក ហេង ឈីវ បន្ដថា៖ «ខ្ញុំមិនមានវាក់សាំងទេ ទាល់តែមន្រ្តីជំនាញទើបមានហើយប្រជាពលរដ្ឋបានចូលរៀនជំនាញប្រើវ៉ាក់សាំង ទើបអាចយកមកប្រើបាន។ តែកង្វះវាក់សាំង និងទីផ្សារ ប្រជាពលរដ្ឋត្រូវធ្វើរបាយការណ៏ចំនួនមាន់ច្បាស់លាស់មកអាជ្ញាធរ ដើម្បីរៀបចំសំណើទៅអ្នកពាក់ព័ន្ធ និងការិយាល័យកសិកម្មជួយសម្រួលទីផ្សារ និងបញ្ហាជូនពួកគាត់»។ ប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល លោក លាស់ ប៉ូលីវណ្ណ មានប្រសាសន៏ថា បញ្ហាទីផ្សារលក់ផលិតផលមាន់ គឺមិនសូវជួបបញ្ហារាំងស្ទះនោះទេ។ ប៉ុន្ដែ លោកជំរុញដល់ពលរដ្ឋដទៃទៀតគួររៀនពីវិធីសាស្ដ្រចិញ្ចឹមមាន់តាមបែបបច្ចេកទេស ដើម្បីទទួលបានផលខ្ពស់ និងកុំឱ្យមានឈឺងាប់ច្រើន។ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិនាពិសី លោក អុល ព្រីង មានប្រសាសន៍ថា លោកនឹងខិតខំផ្សព្វផ្សាយដល់អង្គការសង្គមស៊ីវិល និងមន្ទីរកសិកម្មរខេត្ត ដើម្បីជួយរកទីផ្សារ និងរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ដើម្បីពង្រឹងសមត្ថភាពកសិករឱ្យចេះចិញ្ចឹមមាន់តាមបែបបច្ចេកទេស និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕
8 months ago
44
ការចិញ្ចឹមមាន់របស់ប្រជាកសិករក្នុងខេត្តស្វាយរៀងកំពុងទទួលបានលទ្ធផលល្អនិងមានតម្រូវការទីផ្សារ
ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបានបញ្ជាក់ថា ការចិញ្ចឹមមាន់របស់ប្រជា កសិករក្នុងខេត្ត កំពុងទទួលបានលទ្ធផលល្អនិងមានតម្រូវការទីផ្សារ ដែលមុខរបរនេះ បានជួយសម្រួលដល់ជីវភាពរស់នៅរបស់គាត់បានមួយកម្រិត។ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងខេត្ត ស្វាយរៀង បានចាប់យករបរការចិញ្ចឹមមាន់បន្ថែម ក្រោយពីធ្វើស្រែចម្ការរួចរាល់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបន្តថា ប្រជាកសិករយើង ចិញ្ចឹមជាបណ្តុំផង និងចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយក្នុងមួយគ្រួសារៗ ចិញ្ចឹមចាប់ពី៣០ទៅ៥០ក្បាល ហើយសម្រាប់មាន់សាច់ អាចលក់ចេញបានក្នុងតម្លៃ១៨០០០រៀល ទៅ២០០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែក កូន មាន់អាចលក់បានក្នុងតម្លៃពី២០០០រៀល ទៅ៣៥០០រៀល តាមអាយុរបស់វា ។
8 months ago
51
កសិដ្ឋានចិញ្ចឹមមាន់សាច់ “3PLE FARM” កំពុងពង្រឹងខ្លួន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស
ដោយសារតែជំងឺជាច្រើនបានវាយលុក នៅលើវិស័យកសិកម្ម នៅតាមតំបន់ និងប្រទេស​ជិតខាង ដូចជាជំងឺសារ៍(SARS) ជំងឺH1N1, ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាដើម ហើយថ្មីៗនេះក៏មានជំងឺកូវីដ19 ទៀតផងនោះ បានធ្វើ​ឱ្យ​ប្រទេសកម្ពុជាទទួលរងនូវជំងឺទាំងនោះផងដែរ និងបាន​ធ្វើឱ្យ​វិស័យកសិកម្មកម្ពុជា នៅតែមិន​អាច​វិវឌ្ឍ​ខ្លួន​ឱ្យរីកចម្រើនបាននៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី​ យើងសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់កសិករ និងរដ្ឋាភិបាល ដែលបានជម្នះ​បញ្ហាទាំងនេះ បង្កើនការចិញ្ចឹមសត្វ​ ក្នុងវិស័យកសិកម្មឱ្យបានរីកចម្រើន។ ដូចជាក្រុមហ៊ុន 3PLE FARM ដែលបានធ្វើកសិដ្ឋាន​ចិញ្ចឹមមាន់​សាច់ មួយរយៈកន្លងមក និងបច្ចុប្បន្នកំពុងតែពង្រឹងខ្លួន ​ដើម្បីស្វែង​​រកទីផ្សារផ្គត់ផ្គង់សាច់មាន់សម្រាប់អតិថិជនកម្ពុជា ​និងនាំចេញ។ លោក ថុល រិទ្ធិស័ក្តិ អ្នកគ្រប់គ្រងទូទៅ ដែលមានជំនាញផ្នែកលក់ បានប្រាប់កាសែតឡារ៉ែន​ពាណិជ្ជ​ឱ្យ​ដឹងថា៖«ខ្សែចង្វាក់ផលិតកម្មរបស់សត្តឃាតដ្ឋានយើង ដែលបានចាប់​ផ្តើមសាកល្បងដំណើរ​ការ​កាលពីខែមេសា ឆ្នាំកន្លងទៅ មានទីតាំងនៅភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត»។ លោកបន្តថា៖«សត្តឃាត​ដ្ឋាន​នេះ​បានបំពាក់ទៅដោយឧបករណ៍ និងសម្ភារបច្ចេកទេស​ទំនើបស្វ័យ​ប្រវត្តិមក​ពីសហភាពអឺរ៉ុប អាមេរិក និងអូស្រ្តាលី ដោយសហការវិនិយោគជា​មួយក្រុមហ៊ុន​ម៉ា​ឡេស៊ី។​ ​ដោយ​ឧបករណ៍បច្ចេកទេសទាំងនេះ ធានាបាននូវអនាម័យ គុណភាព និងសុវត្ថិភាព​លើ​ផលិត​ផលសាច់ ​ឆ្លើយ​តប​បានយ៉ាងពេញលេញតាមតម្រូវការទីផ្សារ និងតម្រូវចិត្តអ្នកបរិភោគ ដែលតែងតែ​គិត និងបារម្ភ​អំពី​គុណ​ភាពសាច់ខ្វះអនាម័យនាពេលបច្ចុប្បន្ន»។
9 months ago
66
គុណភាពស៊ុតមាន់ស្ថិតនៅលើពណ៌សម្បកស៊ុតសនិងត្នោតឬយ៉ាងណា?
USDA បញ្ជាក់ថា ពណ៌សម្បករបស់ស៊ុតអាស្រ័យលើពូជ និងហ្សែនរបស់មេមាន់។ ឧទាហរណ៍ ពូជមាន់ White Leghorn, White Rock និង Cornish មានពងពណ៌ស ខណៈដែល Plymouth Rocks, Rhode Island Reds និង New Hampshire ពងមានសម្បកពណ៌ត្នោត។ ពូជមាន់មួយចំនួនទៀតដូចជា Araucana, Lushi, Dongxiang និង Ameraucana សម្បកពងពណ៌ខៀវបៃតង ឬខៀវ។ ជួនកាលពណ៌ស៊ុត អាចប្រែប្រួលនៅក្នុងពូជដូចគ្នាផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឱ្យស៊ុតប្រែពណ៌ មានដូចជា របបអាហាររបស់មេមាន់ បរិយាកាស កម្រិតស្ត្រេស និងអាយុក៏អាចជះឥទ្ធិពល លើពណ៌សម្បកស៊ុតដែរ។ ជារឿយៗ មនុស្សជ្រើសរើសស៊ុតដែលមានសម្បកពណ៌ត្នោត ដោយជឿថាវា មានលក្ខណៈធម្មជាតិ និងមានសុខភាពល្អជាងស៊ុតដែលមានសម្បកពណ៌ស។ ទោះយ៉ាងណាក៏ដោយ នោះមិនមែនជាការពិតទេ។ ស៊ុតទាំងអស់ផ្តល់ឱ្យអ្នកនូវអាហាររូបត្ថម្ភស្រដៀងគ្នា ដោយមិនគិតពីពណ៌សម្បករបស់វាឡើយ។ ការស្រាវជ្រាវបញ្ជាក់ថា សមាសភាព ឬគុណភាពស៊ុត មិនត្រូវបានប៉ះពាល់ដោយពណ៌សម្បកទេ។ ស៊ុតដែលមានពណ៌សម្បកត្នោត និងស មានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ វីតាមីនសំខាន់ៗ និងសារធាតុរ៉ែ។ ដូច្នេះ មិនមានភាពខុសគ្នានៃប្រូតេអ៊ីនសំខាន់ រវាងសម្បកស៊ុតពណ៌ត្នោត និងពណ៌ស ដូចដែលមនុស្សជាច្រើនសន្មត់នោះទេ។ ទោះយ៉ាងណាក៏ដោយ មានកត្តាមួយចំនួនទៀត ដូចជាបរិស្ថានរស់នៅរបស់មេមាន់ និងចំណីរបស់វា ដែលអាចប៉ះពាល់ដល់អាហារូបត្ថម្ភរបស់ស៊ុត។ ឧទាហរណ៍ មេមាន់ដែលរស់នៅមានពន្លឺថ្ងៃគ្រប់គ្រាន់ត្រូវបានគេដឹងថា ផលិតស៊ុតដោយបរិមាណវីតាមីន D ខ្ពស់ ជាងស៊ុតចេញពីមេមាន់ដែលចិញ្ចឹមតាមធម្មតាបង្ខាំងទុកតែនៅក្នុងទ្រុង។ ចំពោះរសជាតិវិញ មនុស្សមួយចំនួនប្រហែលជាជឿជាក់ថាស៊ុតពណ៌ត្នោត មានរសជាតិឆ្ងាញ់ជាងស៊ុតពណ៌ស ប៉ុន្តែនេះគ្រាន់តែជាបញ្ហានៃចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូចទៅនឹងខ្លឹមសារអាហាររូបត្ថម្ភដែរ ពណ៌សម្បកស៊ុត ពិតជាមិនកំណត់រសជាតិរបស់ស៊ុតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាផ្សេងទៀតដូចជាប្រភេទចំណី ពូជមាន់ វិធីសាស្ត្រចម្អិនអាហារ និងការបរិភោគស៊ុតថ្មីនិងចាស់ អាចប៉ះពាល់ដល់រសជាតិរបស់ស៊ុត។ មាន់ដែលចិញ្ចឹមតាមផ្ទះ ភាគច្រើនមានសម្បកពងពណ៌ត្នោត ហើយមានរសជាតិឆ្ងាញ់ជាងបន្តិច ឬមានពណ៌លឿងរស់រវើកជាងមុន ដោយសារតែចំណីរបស់វាប៉ុណ្ណោះ ដែលនេះអាចនាំឱ្យមនុស្សមួយចំនួនយល់ថា ស៊ុតពណ៌ត្នោត មានរសជាតិឆ្ងាញ់ជាងស៊ុតពណ៌ស។ ជាញឹកញាប់ អ្នកនឹងឃើញស៊ុតពណ៌ត្នោត មានតម្លៃថ្លៃជាងស៊ុតពណ៌ស ទោះបីជាវាដូចគ្នានៅគ្រប់ទិដ្ឋភាពទាំងអស់ លើកលែងតែពណ៌។ ជារឿយៗ នេះអាចនាំឱ្យមនុស្សជឿថា ស៊ុតពណ៌ត្នោតមានគុណភាព ឬអាហារូបត្ថម្ភខ្ពស់ជាងស៊ុតពណ៌ស។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នា គឺស្ថិតនៅត្រង់ថា មាន់ដែលមានពងពណ៌ត្នោតមានទំហំធំជាង ហើយត្រូវការចំណីបន្ថែមទៀត ដែលធ្វើឱ្យពងវាមានតម្លៃខ្ពស់។ ម្យ៉ាងទៀត ប្រភេទស៊ុត ពិសេសមួយចំនួន ដូចជាសរីរាង្គ ដែលច្រើនតែមានពណ៌ត្នោត ក៏មានតម្លៃខ្ពស់ដែរ។ ដូច្នេះជាជាង សំគាល់ទៅលើពណ៌សម្បកស៊ុត ដែលពិតជាមិនធ្វើឱ្យមានភាពខុសគ្នានៅក្នុងតម្លៃអាហាររូបត្ថម្ភរបស់ស៊ុត អ្នកគួរតែមើលចំណុចទាំងនេះវិញ ដើម្បីជួយអ្នកក្នុងការជ្រើសរើសស៊ុតបានល្អ ដូចជាស៊ុតដែលកើតចេញពីមេមាន់ចិញ្ចឹមដោយគ្រាប់ធញ្ញជាតិ និងរបបអាហារដែលគ្មានថ្នាំសម្លាប់សត្វល្អិត, ស៊ុតដែលចេញពីមេមាន់ចិញ្ចឹមតាមធម្មជាតិ ព្រលែងដើរស៊ីចំណីតាមចិត្ត មិននៅក្នុងទ្រុងនិងស៊ុតពីមេមាន់ដែលមិនត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចណាមួយជាដើម៕
9 months ago
64
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi