ការចិញ្ចឹមមាន់ស្រែ របស់កសិករនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកែប្រែជីវភាពគ្រួសារពួកគាត់ ឲ្យមានភាពប្រសើរឡើង
(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានការជំរុញ និងលើកទឹកចិត្ត ដល់ប្រជាកសិករនៅតាមសហគមន៍ ឲ្យមានការចិញ្ចឹមត្រីសាច់ មាន់ ទា និងដាំបន្លែបង្ការផ្សេងៗ ដើម្បីសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ ពីប្រមុខរាជរដ្ឋាភិបាល មកប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសកសិករ រស់នៅក្នុងស្រុករលាប្អៀរ មានការផុលផុស ក្នុងការចាប់ផ្ដើម ដាំដុះ នូវដំណាំ រួមផ្សំ ដូចជាបន្លែបង្កា និងចិញ្ចឹមត្រី សត្វ ជ្រូក មាន់ ទា -ល- នៅតាមគេហដ្ឋាន និងដីស្រែចំការរបស់ពួកគាត់ ដែលមានសក្តានុពល ផ្នែកដំណាំកសិកម្ម និងការចិញ្ចឹមសត្វ បន្ទាប់ពីបង្កបង្កើនផលស្រូវវស្សារួចមក។