Tin tức
អ្នកជំនាញបញ្ជាក់ថា ការចិញ្ចឹមមាន់ស្រែមានប្រឈមលើចំណី អាកាសធាតុ ពូជនិងទីផ្សារ
ខេត្តកោះកុង៖ លោក អ៊ុក បូរ៉ា មន្ត្រីការិយាល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកោះកុង បានបង្កើត កសិដ្ឋាន ខ្នាតតូចមួយកន្លែងដើម្បីចិញ្ចិមមាន់ស្រែ ដើម្បីបង្ហាញជាគំរូនិងចែករលែកនូវបទពិសោធន៍មួយចំនួន ដែលខ្លួនមាន អោយដល់ ប្រជាកសិករ ក៏ដូចជាពង្រឹងនូវសមត្ថភាព របស់ខ្លួនបន្ថែមទៀតផងដែរ ដើម្បីធានាបាននូវគុណភាព នៃការចិញ្ចិម មាន់ស្រែនេះ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា ការចិញ្ចិមមាន់ស្រែ ទាមទារអោយមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដូចជា ការចាក់ វ៉ាក់ស៊ាំង និងការអោយចំណីជាដើម ត្រូវតែអនុវត្តន៍តាមក្បួនខ្នាតបច្ចេកទេសអោយបានទៀងទាត់ ។
ទន្ទឹមនឹងការអនុវត្តន៍ជាក់ស្តែងរបស់លោក ចាប់តាំងពីឆ្នាំ២០១៦ កន្លងមក ក៏ជួបជាមួយបញ្ហាប្រឈមជាច្រើនដែរ បើទោះបីរូប លោកជាមន្ត្រីជំនាញក៏ដោយ ធ្វើអោយដំណើរការនៃការចិញ្ចិមនិងថែទាំមាន់ស្រែរបស់ស្ទើរតែទៅមុខមិនរួច នោះគឺ ការផលិតចំណីទាមទារអោយមានវត្ថុធាតុដើមពីធម្មជាតិពីបណ្តាខេត្តឆ្ងាយៗ ដូចជា កន្ទក់ ស្រូវ បន្លែជាដើម និង ទីពីរ បញ្ហាអាកាសធាតុប្រែប្រួល មានភ្លៀងធ្លាក់ជោគជាំ ហើយបញ្ហាសំខាន់ មួយទៀតនោះគឺខ្វះទំនាក់ទំនងជាមួយអតិថិជន នៅលើទីផ្សារ។ ដោយឡែកការផ្គត់ផ្គង់កូនមាន់ពូជក៏នៅមានកម្រិតទាប សំរាប់បំពេញតម្រូវការទៅដល់ដៃប្រជាកសិករ ដែលចង់ពង្រីកមុខរបរចិញ្ចិមមាន់បន្ថែម ។
មន្ត្រីដដែលរូបនេះបានបញ្ជាក់បន្ថែមចុងក្រោយថា បច្ចុប្បន្នមានកសិដ្ឋានចំនួន ៤កន្លែងក្នុងខេត្តកោះកុង ក្នុងនោះមាន បីកន្លែងស្ទើរតែស្តារដើមមិនរួច ដោយសារទិន្នផលនៃការចិញ្ចិម កំពុងធ្លាក់ចុះនិងខ្វះបច្ចេកទេសថែទាំ ស្របពេលជាមួយគ្នា ដែលទទួលបានគម្រោងកម្មវិធីគាំទ្រថវិកាដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធីអនុវិស័យផលិតកម្មសត្វ នៃនាយកដ្ឋាន ផលិតកម្មនិង បសុព្យាបាល
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi