Danh sách tin tức
ញ៉ាំស៊ុតមាន់ស្រែទទួលបានធាតុប្រឆាំងនឹងជំងឺច្រើនជាងស៊ុតមាន់កសិកម្ម
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ថ្វីត្បិតតែស៊ុតមាន់ស្រែ និងស៊ុតមាន់កសិក សុទ្ធតែផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺ (​ជំងឺមហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង...) ក៏ប៉ុន្តែ ស៊ុតមាន់ស្រែ ផ្ទុយនូវសារធាតុប្រឆាំងជំងឺច្រើនជាង និងខ្លាំងជាងស៊ុតមាន់កសិកម្ម។ ខាងក្រោមនេះជាការបញ្ជាក់ជូនបន្ថែម៖ - ស៊ុតមាន់ស្រែផ្ទុកវីតាមីន D រហូតដល់ទៅ ២​ មីក្រូ​ក្រាម ច្រើនជាងស៊ុតមាន់កសិកម្មផ្ទុកវីតាមីន D ត្រឹមតែ ១,៧ មីក្រូក្រាម។ ដូច្នេះ អ្នកគួរតែជ្រើសរើសយកស៊ុតមាន់ស្រែមកទទួលទាន ទើបរាងកាយរបស់អ្នកសម្បូរនូវសារធាតុប្រឆាំងជំងឺផ្សេងៗ៕
6 days ago
134
មុខរបរចិញ្ចឹមមាន់នៅតែមានទីផ្សារល្អ នៅចំពេលដែលថៃបិទព្រំដែនជាមួយកម្ពុជា
ការចិញ្ចឹមមាន់ គឺជាមុខរបរមួយ ដែលកំពុងទទួលបានការពេញនិយមពីប្រជាពលរដ្ឋ ជាពិសេស នៅតាមតំបន់ជនបទ ដោយសារតែវាជាមុខរបរមួយ ដែលមានភាពងាយស្រួលក្នុងការចាប់ផ្ដើមប្រើប្រាស់ទុនតិច ហើយអាចរកចំណូលបានសមរម្យ។ លោក ម៉ិច ចាន់នី ពលរដ្ឋរស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបង្ហាញពីភាពរីករាយចំពោះការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយលោកបានប្រាប់ឱ្យដឹងថា មុខរបរនេះបានជួយឱ្យលោករកបានប្រាក់ចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមាន់មានតម្លៃល្អ និងសម្បូរទីផ្សារ នៅចំពេលដែលបិទព្រំដែន-កម្ពុជាថៃ។ លោក ម៉ិច ចាន់នី បានចាប់មុខរបរចិញ្ចឹមមាន់ តាំងពីឆ្នាំ២០១៦ ក្រោមការជួយជ្រោមជ្រែងបច្ចេកទេសពីមន្ទីរកសិកម្ម ខេត្តប៉ៃលិន មកដល់ពេលនេះ លោកមានមាន់សរុបជាង៣០០ក្បាល ក្នុងនោះមានមាន់សាច់ជាង ២០០ក្បាល ពូជមាន់ញីជាង ៨០ក្បាល និងពូជមាន់ឈ្មោលជាច្រើនទៀត។ សម្រាប់មាន់យកសាច់ ត្រូវបានរៀបចំចំណី និងលែងឱ្យដើររកចំណីបន្ថែម ក្នុងបរិវេណមួយ ដែលមានហ៊ុមព័ទ្ធដោយសំណាញ់ និងមានទ្រុងដាក់ខ័ណ្ឌចែកដាច់គ្នា រវាងពូជមាន់ ញី និងពូជមាន់ឈ្មោល។
8 days ago
124
ការសាងសង់ទ្រុងមាន់
បច្ចេកទេសក្នុងការសាងសង់់ទ្រុងមាន់់ មានលក្ខណៈងាយស្រួលដោយគ្រាន់តែជ្រើសរើសទីកន្លែងនៅឆ្ងាយពីផ្ទះ ឬទីកន្លែងណាដែលសមស្រប ដោយមិនត្រូវឲ្យមាន់ដេកនៅក្រោមផ្ទះឡើយព្រោះបណ្ដាលឲ្យមានក្លិនអាក្រក់ប៉ះពាល់់ដល់សុខភាពអ្នកចិញ្ចឹម។ ម្យ៉ាងទៀតយើងមិនត្រូវឲ្យមាន់ដេកនៅលើចុងឈើឡើយព្រោះវាបណ្ដាលអោយមានការពិបាកក្នុងការតាមដានជំងឺក៏ដូចជាថែទាំមាន់ផងដែរ។ ការសាងសង់ទ្រុងមាន់ត្រូវមានទំហំសមស្របតាមទម្ងន់មាន់ដោយកន្លែងដេករបស់មាន់មានទំហំមួយម៉ែត្រការ៉េសម្រាប់មាន់ 8 ក្បាល (មាន់ជំទង់) ម៉ែត្រការ៉េសម្រាប់មាន់ សំបុកដែលកំពុងបណ្តេីរ។ យើងត្រូវបែងចែករវាងមាន់ជំទង់ មាន់នង់មាន់ដល់កូនកូនមាន់និងមាន់ឈ្មោលដាច់អាល័យគ្នា
10 days ago
117
ចិញ្ចឹមមាន់ជល់ថែមិនខុសពីទារក តែមួយក្បាល់លក់បាន ១០០ ដុល្លារ
រាជធានីភ្នំពេញ ៖ ការប្រជល់មាន់ត្រូវបានហាមមិនមានទេនៅកម្ពុជា ប៉ុន្តែគេបានជល់មាននៅ​កន្លែងកាស៊ីណូ ដែលមានច្បាប់អនុញ្ញាតហេតុដូច្នេះបានការចិញ្ចឹមមាន់ជល់ លក់ឲ្យគេយកទៅប្រជល់នៅតែមានទីផ្សារល្អ ប៉ុន្តែអ្នកចិញ្ចឹមថាការចិញ្ចឹមមាន់សម្រាប់ជល់នេះមានការលំបាក ខុសពីការចិញ្ចឹមមាន់យកសាច់ឆ្ងាយណាស់ ប៉ុន្តែលក់បានថ្លៃជាង ។ លោក ប្រុស ដែលជាអ្នកចិញ្ចឹមមាន់ជល់មួយកន្លែងនៅខេត្តស្វាយរៀង បាននិយាយឲ្យដឹងថា ការចិញ្ចឹមមាន់ជល់មានការលំបាកណាស់ដោយ​ត្រូវការថែមទាំឲ្យចំណីឲ្យបានទៀងទាត់ ពិសេសត្រូវចាក់វ៉ាកំសាំងការពារជំងឺច្រើនមុខទៀតផង ។ ស្តាប់ការរៀបរាប់ពីការចិញ្ចឹមមាន់ជល់ហាក់មិនខុសគ្នាពីការ​មើលថែទាំទារកនោះឡើយ ។ «បើយើងចង់បានមាន់ល្អយើងប្រើដើមទន់ ៥ពាន់ដុល្លារឡើងដើម្បីទិញមាន់ឈ្មោល និងមាន់មេជាពូជល្អៗមកបង្កាត់» ។ អ្នកចិញ្ចឹមមាន់ជល់ ដែលមានបទពិសោធន៍ជា​ច្រើនឆ្នាំរូបនេះលើកឡើងបន្តទៀតថា កូនមាន់ជល់អាចលក់ពីមានអាយុមួយខែ​ឡើងទៅ ប៉ុន្តែវាមានតម្លៃខ្ពស់នៅពេលអាយុ ៧ខែឡើងទៅ ពីព្រោះមាន់នៅអាយុនេះពេញកម្លំាងគេយកទៅថែទាំតែរយៈពេលខ្លឺបន្ថែមទៀតអាចយកទៅប្រជល់បាន​ហើយ ។ ពូជមាន់ជល់ល្អៗត្រូវគេនាំចូលពីបរទេស សម្រាប់លោក ប្រុស លោកចិញ្ចឹមមាន់មកពីសហរដ្ឋអាមេរិក និងប្រទេសថៃ ។ សម្រាប់ការចំណាយលើការចិញ្ចឹមលោក​បាននិយាយដូច្នេះ «បើត្រឹមយើងមានមេមាន់ ១០ មាន់ឈ្មោល ៥ ក្បាល ចំណីក្នុង​មួយខែប្រហែលអស់មួយប៉ាវ និងស្រូវ​ ៤០ គីឡូក្រាមថែមទៀត ។ ចំណីរបស់វា​យើងត្រូវលាយជាមួយអង្ករសម្រូបពី ២០ ទី ៣០ គីឡូក្រាមផងដែរ ។ មាន់ជល់ត្រូវឲ្យ​ស៊ីជាប្រចាំងជាទៀងទាត់ ហើយបើវាស៊ីមិនគ្រប់គ្រាន់ និងគ្មានសារធាតុចិញ្ចឹម​គ្រប់គ្រាន់ទេ វានឹងងាប់» ។ ចំណែកទីផ្សារទិញមាន់ជល់វិញមិនលំបាកលក់ឡើយ ឲ្យតែពូជមាន់ល្អ គឺអ្នកជល់មាន់​ស្វែង​រកទិញ​ដល់កន្លែង ។ «ទីផ្សារមាន់ជល់បើនិយាយជារួមទៅបើយើងចិញ្ចឹមបានល្អ ពូជល្អមិនខ្វះទេអ្នកទិញនោះទេ ។ តាមបទពិសោធន៍ខ្ញុំមាន់ជល់នេះមិនមែនងាយ​ចិញ្ចឹមឡើយ ព្រោះវាមិនធន់នឹងអាកាសធាតុប៉ុន្មាននោះឡើយ ចិញ្ចឹមមិនស្រូលវានឹង​ងាប់ខាតដើមទុនជាមិនខាន ។ វាមិនងាយស្រូលដូចយើងចិញ្ចឹមមាន់យកសាច់ឡើយ ។ មាន់ ជល់បើប្រលែងចោលមិនមើលថែ ប្រាកដណាស់វានឹងងាប់ខាតបង់ថវិកា​មិនខានឡើយ» ។ លោក ប្រុស បានលើកឡើងថា ជាទូទៅលោកចិញ្ចឹមមាន់ជល់ដោយបង្កាត់មេចំនួន ៤ ក្បាល ឈ្មោលមួយក្បាលក្នុងទ្រុងដែលមានទំហំមួយម៉ែត្រកន្លះគុណនឹងពីរម៉ែត្រ ។ ពូជមាន់ដែលលោក ប្រុស យកមកចិញ្ចឹមមានតម្លៃរមួយក្បាលពី ៤០០ទៅ ៥០០ដុល្លារ ។ តាមអ្នកចិញ្ចឹមមាន់ជល់ខាងលើឲ្យដឹងថានៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមមាន់ជល់ល្បីៗដូចជា ដែនកោះ មាន់ជ័យ បក្សីកំពុងឆ្នាំង ជាដើម ។ កសិដ្ឋានទំាងអស់នេះ សុទ្ធតែបង្កាត់ មាន់ដែលយកម​កពីសហរដ្ឋអាមេរិកតែម្តង ។ «តម្លៃមាន់ជល់យើងមិនអាចកំណត់ជាក់លាក់ក្នុងការលក់ប៉ុណ្ណានោះទេ ពីព្រោះមាន់ខ្លះបង្កាត់មេតម្លៃ ៤០០ដុល្លារ ហើយបានតម្លៃ ១ពាន់ដុល្លារ ដល់កូនលុះត្រាតែតម្លៃមួយក្បាល ១០០ដុល្លារទើបអាចលក់បាន ។ មួយក្បាល្មមជល់តម្លៃទីផ្សារសម្រាប់អ្នកយកទៅជល់គឺពី ៧០ដុល្លារដល់ ១០០ដុល្លារ» ។ លោក ប្រុស បានបង្ហើបឲ្យដឹង ៕
11 days ago
119
ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា១គូមានតម្លៃរហូតដល់ ៦០ម៉ឺនរៀលឯណោះ
មណ្ឌលគិរី ៖ ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា មាន់នេះ១គូ តម្លៃរហូតដល់៦០ម៉ឺនរៀលឯណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមអាចរកចំណូលបានច្រើនជាងចិញ្ចឹមមាន់ធម្មតា។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានចាប់យករបរចិញ្ចឹមមាន់នេះ អស់រយៈពេលជិត៥ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់ រាជធានី ខេត្តផ្សេងៗផង និងមានឈ្មួញខ្លះបានចុះមកទិញដល់កសិដ្ឋានតែម្ដង។ លោកបានបញ្ជាក់ថា សម្រាប់មុខរបរចិញ្ចឹមពូជមាន់ខ្មៅ ជំហានដំបូងកសិករត្រូវមានការយល់ដឹង ច្បាស់ពីបច្ចេកទេសចិញ្ចឹមឱ្យមាន សុវត្ថិភាព ដោយត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលឲ្យបានច្បាស់លាស់ ទើបទទួលបានការ លូតលាស់ធំធាត់ល្អ និងបំពេញតម្រូវការទីផ្សារបាន ។ លោកបន្តថា ការចិញ្ចឹមពូជមាន់ខ្មៅមានផលចំណេញច្រើន ដោយអាចលក់ទាំងសាច់ទាំងពង ទទួលបានតម្លៃល្អ ងាយស្រួលរកទីផ្សារ ជាពិសេសសាច់របស់វាមានសារធាតុចិញ្ចឹមច្រើនប្រភេទ ជំនួយដល់សុខភាពអ្នកបរិភោគ ។ «មាន់ម៉ុងហ្គោលហ្នឹងគឺលក់បានថ្លៃហ្នឹងទី១ ទី២ទាក់ទងនឹងមនុស្សគឺ ចូលចិត្ត គិតអំពីសុខភាព ចឹងមាន់ខ្មៅហ្នឹងវាមានសារធាតុ សំខាន់ៗជិត៤០មុខ ដែលជួយឲ្យសុខភាពមនុស្សហ្នឹងរស់បានយូរមានសុខភាពមាំមួន មានកម្លាំង ឬក៏ជួយប្រព័ន្ធរាងកាយ មនុស្សរឹងមាំ បានល្អ ហើយនៅក្នុងរឿងហ្នឹងងទាក់ទងនឹងការចូលចិត្ត ចឹងបងប្អូនយើងតែ គាត់ឃើញអីប្លែកគឺគាត់ចូលចិត្តចិញ្ចឹមហើយ ចឹងបានយើង នាំគ្នាចិញ្ចឹមពូជមាន់ហ្នឹងមុនគេ ដើម្បីបង្ហាញឲ្យបងប្អូនកូនខ្មែរគាត់ងាកមកចិញ្ចឹម មាន់ហ្នឹង គោលបំណងហ្នឹងគឺឱ្យគាត់ចិញ្ចឹមហូបបាន តាមគ្រួសារ បើគាត់ចិញ្ចឹមលក់មិនបានក៏បានហូបដែរ តែបើគាត់ចិញ្ចឹមលក់បានក៏មានតម្លៃខ្ពស់ដែរ»។ លោកបានអំពាវនាវឲ្យប្រជាកសិករដទៃទៀត មុននឹងចង់ចិញ្ចឹមពូជមាន់ខ្មៅគួរតែចិញ្ចឹមមាន់ស្រែឲ្យបានជោគជ័យសិន ដោយសារយើងត្រូវ ស្វែងយល់ពីររបៀបចិញ្ចឹម ការប្រើប្រាស់ថ្នាំ ការព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យខុសបច្ចេកទេសធ្វើឱ្យខាតបង់ថវិកា ជាពិសេសសូមឲ្យ ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រមាន់ក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តមណ្ឌលគិរីផងដែរ ។ សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំងស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នមានចិញ្ចឹម មាន់ខ្មៅពូជម៉ុងហ្គោលជាង៥០០ក្បាល ។សម្រាប់តម្លៃពូជមាន់អាយុ១ខែ ៥០ ០០០រៀល អាយុ២ខែ៨០ ០០០រៀល មេបា១គូ៦០០ ០០០រៀល៕
11 days ago
141
ទីផ្សារ​មាន់​ជល់​កំពុង​ពេញ​និយម តែ​អ្នក​ចិញ្ចឹម​មិន​បាន​លក់
រាជធានី​ភ្នំពេញ ៖ ពូជ​មាន់​ជល់ ឬ​មាន់​ប្រជល់​ដែល​អ្នក​និយម​លេង​មាន់ តែងតែ​ទៅ​ជល់​ភ្នាល់​គ្នា នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​បាន​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ តែ​មិន​ងាយ​ចិញ្ចឹម​បាន​លក់​នោះ​ទេ ។ យ៉ាងណាមិញ​មាន់​ជល់​ត្រូវ​បាន​អ្នក​ចិញ្ចឹម​ត្អូញត្អែរ​ថា ចិញ្ចឹម​បាន​សូវ​បាន​ដូច​មាន់​ស្រែ​ធម្មតា និង​មាន់​ផ្សេង​ៗ​ទៀត​នោះ​ទេ ដោយសារ​វា​ត្រូវការ​អាកាសធាតុ និង​ថ្នាំ​វ៉ាក់សាំង​ការ​ជំងឺ​ជា​ហូរហែរ ។ លោកប្រុស​ដែល​ជា​អ្នក​ចិញ្ចឹម​មាន់​ជល់​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​មាន់​ជល់​មានការ​ពិបាក​ណាស់ ដោយ​ត្រូវការ​ថែម​ទាំ ហើយ​ការ​ចិញ្ចឹម​មិន​ទាន់​មាន​អ្នក​ដែល​មក​ទិញ​យក​ទៅ​ជល់​នោះ​ទេ ។ ដោយសារ​មាន់​ជល់​ជា​ប្រភេទ​មាន់​ដែល​មិនសូវ​ធន់​នឹង​អាកាសា​ធាតុ ហើយ​ត្រូវការ​មើលថែ និង​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើ ន​មុខ ហើយ​វា​ត្រូវការ​ចាក់​វ៉ាក់សាំង និង​មើលថែ​ឲ្យ​បាន​ល្អ ។ ទាក់ទិន​នឹង​ការ​ចិញ្ចឹម​មាន់​ដែល​មានគុណ​ភាព ឬ​ល្អ​ៗ​នោះ ត្រូវ​បាន​លោកប្រុស​បាន​លើក​ឡើង​ថា ត្រូវ​ចំណាយ​ដើមទន់​៥​ពាន់​ដុល្លារ ដើម្បី​ទិញ​មេ និង​បា​ដែល​ពូជ​ល្អ ដើម្បី​មក​បង្កាត់កូន ។ លោក​បញ្ជាក់​ថា «​បើ​យើង​ចង់បាន​មាន់​ល្អ យើង​ប្រើ​ដើមទន់​៥​ពាន់​ដុល្លារ​ឡើង ។ បើ​មាន់​ល្មម ទិញ​២​ពាន់​បាន​ហើយ ។ ចំណី​ខ្ញុំ​ទិញ​២​ឬ​៣​ប៉ាវ បើ​ស្រូវ​វិញ​ខ្ញុំ​សំបូរ​» ។ លោក​បាន​លើក​ឡើង​ទៀត​ថា មាន់​ដែល​អាច​លក់​មាន គឺ​ពី​កូន​ៗ​មួយ​ខែ​ឡើង​ទៅ ប៉ុន្តែ​មិនសូវ​បាន​ថ្លៃ​នោះ​ទេ ។ ប៉ុន្តែ​បើ​ចាប់ពី​អាយុ​៧​ខែ​ឡើង​ទៅ​ទើបបាន​ថ្លៃ ។ លោក​ថា មាន់​ដែល​លោក​ចិញ្ចឹម​បាន​យក​មក​ពី​ប្រទេស​ខាងក្រៅ​ដូច​ជា សហរដ្ឋអាមេរិក​ថៃ​ជាដើម ។ លោក​បន្ថែម​ថា ការ​ចំណាយ​លើ​ការ​ចិញ្ចឹម​មាន់​ជល់​អាស្រ័យ​លើ​ការ​ចិញ្ចឹម​មាន់​តិច​ឬ​ច្រើន ។ បើ​ត្រឹម​មេ​១០ បា​៥ ឬ​មេ​៣០ និង​បា​១០ ឬ​២០​ក្បាល អស់​ចំណី​មួយ​ខែ​មួយ​បេ និង​ស្រូវ​៤០​គីឡូក្រាម ដោយ​លាយ​ជាមួយ​អង្ករសំរូប​ពី​២០​ទី​៣០ គីឡូ​ផង​ដែរ ។ ការ​ឲ្យ​ចំណី​មាន់​ជល់​ត្រូវ​ឲ្យ​ស៊ី​ជា​ប្រចាំ​ថ្ងៃ​តែ​ម្តង ។ លោក​បាន​គូសបញ្ជាក់​ថា ៖«​ទីផ្សារ​មាន់​ជល់ បើ​និយាយ​ជា​រួម​ទៅ បើ​យើង​ចិញ្ចឹម​បាន​មិន​ខ្វះ​ទេ អ្នកទិញ​នោះ ប៉ុន្តែ​បើ​បទ​ពិសោធន៍​ខ្ញុំ​មាន់​ជល់​នេះ មិនមែន​ងាយ​ចិញ្ចឹម​បាន​ទេ ។ វា​មិន​ធន់​នឹង​អាកាសធាតុ​ប៉ុន្មាន​នោះ​ទេ អី​ញ្ចឹ​ង​មិន​ដូច​មាន់​សំល (​មាន់​ធម្មតា​) រស់​នោះ​ទេ ។ មាន់​ជល់​បើ​ប្រលែង​ចោល​មាន​១០០​ក្បាល​ងាប់​ទាំង​១០០​ក្បាល​តែ​ម្តង​» ។ លោក​បាន​លើក​ឡើង​ថា ជា​ទូទៅ​លោក​ចិញ្ចឹម​មាន់​ជល់​ដោយ​បង្កាត់​មេ​ចំនួន​៤​ក្បាល និង​មាន​១​ក្បាល​ក្នុង​ទ្រុង​ដែល​មាន​ទំហំ​១.៥​គុណ​២​ម៉ែត្រ ។ ការ​ដាក់​មេ​ច្រើន​ពេក​ពេ ល​ខ្លះ វា​ចឹក​ពង​ចោល​ក៏​មាន​ដែរ ។ លោក​បន្ថែម​ការ​បង្កាត់​មាន់​ជល់​នេះ​ដែរ បើ​មាន​កន្លែង​ទូលាយ​ធំ​កាន់តែ​ល្អ ពីព្រោះ​ធ្វើ​ឲ្យ​វា​ដើរ​បាន​ច្រើន ។ ពងមាន់​ទោះបីជា​យក​ទៅ​ភ្ញាស់​នឹង​ទូ​ភ្ញាស់​អគ្គិសនី​ក៏​នៅ តែ​មិន​ងាយ​ចិញ្ចឹម​ផង​ដែរ ។ សម្រាប់​ការ​ចិញ្ចឹម​ដំបូង​លោកប្រុស​ថា លោក​មិន​ហ៊ាន​ទិញ​មេមាន់ និង​បា​មាន់​ថ្លៃ​នោះ​ទេ គឺ​ទិញ​កូន​មាន់​ដែល​គេ​បង្កាត់​តម្លៃ​១០០​ដុល្លារ ឬ​៣៥​ម៉ឺន​រៀល ។ ប៉ុន្តែ​នៅ​ពេល​ដឹង​ពី​របៀប​ចិញ្ចឹម​បាន​គង់ ទើប​លោក​ហ៊ាន​ទិញ​មេមាន់ និង​បា​មាន​តម្លៃ​រហូត​ដល់ ៤០០​ទៅ ៥០០​ដុល្លារ​ក្នុង​១​ក្បាល​មក​ចិញ្ចឹម ។ លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ដំបូង​មិន​ហាន​ទិញ​មេ និង​បា​មាន់​ថ្លៃ​មក​ចិញ្ចឹម​ទេ គឺ​ទិញ​តែ​តម្លៃ​៣៥​ម៉ឺន​រៀល ឬ​១០០​ដុល្លារ​មក​ចិញ្ចឹម តែ​នៅ​ពេល​ខ្ញុំ​រៀន​ពី​បទ​ពិសោធន៍​ខ្ញុំ​ហាន ទិញ​មេ និង​បារ​ហូត​ចាប់ពី​៥០០​ដុល្លារ​ដល់​១​ពាន់​ដុល្លារ​ក៏​មាន​ដែរ ។ មាន់​ជល់​មិន​ងាយស្រួល​ចិញ្ចឹម​ទេ បើ​យើង​យក​ថ្លៃ​ៗ​វា​ចូល​ជំងឺ​នោះ​យើង​ខាត​ហើយ គឺ​វា​ងាប់​មួយ គឺ​ឆ្លង​ងាប់​ទាំងអស់​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​ខ្មែរ​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ជល់​ធំ​ៗ​ជា​ច្រើន​កន្លែង ដូច​ជា ដែន​កោះ មាន់​ជ័យ បក្ស​កំពុងឆ្នាំង ជាដើម ។ គេ​សុទ្ធតែ​បង្កាត់ មាន់​ដែល​យក​មេបា​ពី​សហរដ្ឋអាមេរិក​តែ​ម្តង ។ ចំពោះ​តម្លៃ​មាន់​ក្នុង​ទីផ្សារ​វិញ​លោកប្រុស​បញ្ជាក់​ថា ៖«​យើង​មិន​អាច​កំណត់​ជាក់លាក់​ក្នុង​ការ​លក់​ប៉ុ​ន្នេះ ប៉ុណ្ណោះ​នោះ​ទេ ពីព្រោះ​មាន់​ខ្លះ​បង្កាត់​មេ​តម្លៃ​៤០០​ដុល្លារ ហើយ​បា​តម្លៃ​១​ពាន់​ដុល្លារ ដល់​កូន​ល្មម​ជល់​តម្លៃ​៥០​ដុល្លារ មិន​អាច​លក់​បាន​ទេ គឺ​យើង​លក់​ទាល់តែ​សមាមាត្រ​នឹង​មេ​ហើយ​បា ដែល​យើង​មក​មក​បង្កាត់​» ។ លោក​ក៏​បាន​លើក​ឡើង​ថា មាន់​មួយ​ក្បា​ល្មម​ជល់​តម្លៃ​ទីផ្សារ​សម្រាប់​អ្នក​យក​ទៅ​ជល់ គឺ​ពី​៧០​ដុល្លារ ដល់​១០០​ដុល្លារ ។ ប៉ុន្តែ​បើ​តម្លៃ​មួយ​ក្បាល​៥០​ដុល្លារ​វិញ មិន​ខ្វះ​ទេ អ្នកទិញ រក​មាន់​អត់​បាន​នោះ​ទេ ។ លោកប្រុស​ក៏​បាន​លើក​ឡើង​ថា មាន់​ដែល​ចេះ​ជល់​មាន​អាយុ​៧​ខែ ប៉ុន្តែ​មាន់​តែ​ពេញ​ជល់​តែ​ម្តង គឺ​អាយុ​មួយ​ឆ្នាំ ។ យ៉ាងណាមិញ​លោកប្រុស​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​លក់​មាន់​វិញ លោក​មិនដឹង​ថា​ទទួល​បាន​ប្រាក់​ប៉ុន្មាន​ច្បាស់លាស់​នោះ​ទេ ដោយសារ​ចំណាយ​លើ​ចំណី​និង​ថ្នាំ​ផ្សេង​ៗ ជា​បន្តបន្ទាប់ ។ លោក​វាសនា អ្នកលេង​មាន់​ជល់ និង​អ្នក​ចិញ្ចឹម​មាន់​ផង​បាន​ឲ្យ​ដឹង​ថា លោក​ពិបាក​ក្នុង ការ​បង្កាត់​មេ​ដែល​ជា​មេ និង​បា​ល្អ​នោះ​ណាស់ ។ លោក​ថា លោក​បាន​ទិញ​មេមាន់​តម្លៃ​២០០​ដុល្លារ​ពី​អា​មេ​រិ​កមក​បង្កាត់​ជាមួយ​បា​ល្អ ក្នុងស្រុក​ដែល​មាន​ប្រវត្តិ​ជល់​ឈ្នះ​ជា​ច្រើន​លើក ប៉ុន្តែ​មិន​ញាស់​នោះ​ទេ ដោយសារ​មាន់​មិន​ទាន់​ធន​នឹង​អាកាសធាតុ​នៅ​កន្លែង​ថ្មី ។ លោក​ថា មាន់​ជល់​មាន​ទីផ្សារ​ច្រើន ប៉ុន្តែ​ក៏​អាស្រ័យ​លើ​មេបា​ដែល​មាន​ប្រវត្តិ​ជល់​ល្អ​ទើប​អ្នកលេង​មាន់​គេ​មក​ទិញ និង​ហ៊ាន​តម្លៃ​ខ្ពស់ ។ សូម​ជម្រាប​ថា កីឡា​បក្សី​គេ​សង្កេត​ឃើញ​ថា កំពុង​ពេញ​និយម​សម្រាប់​បងប្អូន​មួយ​ចំនួន​ន​តាម​ជនបទ​ក៏​ដូច​នៅ​តាម​កន្លែង​កាស៊ីណូ​ផង​ដែរ ។ យ៉ាងណាមិញ​ការ​ជល់​មាន់ ទោះបី ជា​ក្នុង​ប្រវត្តិ​មាន​ចែង​ជា​ប្រភេទ​កីឡា​ក្តី​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​លេង​ជល់​នៅ​ក្នុងភូមិ​ដោយ​ភ្នាល់​ដាក់​ថវិកា​នោះ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​លេង​នៅ​កន្លែង​កាស៊ីណូ​ដែល​សុំ​ច្បាប់​ត្រឹមត្រូវ ៕
12 days ago
142
កសិដ្ឋានចិញ្ចឹមពូជមាន់ខ្មៅនៅខេត្តមណ្ឌលគិរីកំពុងមានទីផ្សារល្អនៅក្នុងខេត្ត
ម្ចាស់កសិដ្ឋាន៤០០ នៅខេត្តមណ្ឌលគិរី រីករាយនឹងមុខរបរចិញ្ចឹមពូជមាន់ខ្មៅដោយសារលក់បានតម្លៃខ្ពស់ និងមានទីផ្សារល្អ ។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅ ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កសិដ្ឋានរបស់លោក បានចិញ្ចឹមពូជ មាន់ខ្មៅ រហូតដល់ជាង១ពាន់ក្បាល ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់សាច់ និងពងមាន់ខ្មៅ នៅក្នុងខេត្ត និងការនាំចេញទៅក្រៅខេត្ត។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមពូជមាន់ខ្មៅនេះ គឺត្រូវយល់ឱ្យបានច្បាស់ពីបច្ចេកទេសនៃការចិញ្ចឹម ដើម្បីមាន់មានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀប ថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាល ដើម្បីឱ្យមាន់ធំធាត់ល្អ តម្រូវទីផ្សារ លោកបន្តថា ការចិញ្ចឹមមាន់ខ្មៅ មានផលចំណេញច្រើន ដោយអាចលក់ទាំងសាច់ ទាំងពង បានតម្លៃល្អ ព្រោះមានទីផ្សារ ហើយ ។ លោក ហាច ឆន បានឱ្យដឹងពីផលដែល ទទួលបានពីការចិញ្ចឹមមាន់ខ្មៅនេះថា ពងមាន់ខ្មៅ ខ្លះគេលក់បានមួយ១០ដុល្លារ រហូតដល់១៥ដុល្លារ ឬក៏១០០០០រៀល ។ចំពោះអត្ថប្រយោជន៍របស់វាគឺ សម្បូរទៅ ដោយពពួកខលឡាជែនធម្មជាតិច្រើន ខលឡាជែនគឺជំនួយដល់សុខភាពច្រើន ។ ម្ចាស់កសិដ្ឋានរូបនេះក៏បានអំពាវនាវឱ្យប្រជាកសិករដទៃទៀត មុននឹងចង់ចិញ្ចឹមពូជមាន់ខ្មៅនេះ គួរតែចិញ្ចឹមមាន់ស្រែ ឱ្យបានជោគជ័យសិន ដោយសារយើងត្រូវស្វែងយល់ពីរបៀបចិញ្ចឹម ការប្រើប្រាស់ថ្នាំ ការព្យាបាលឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យខុសបច្ចេកទេស ធ្វើឱ្យខាតបង់ថវិកា ជាពិសេសសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រមាន់ក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពពលរដ្ឋយើង ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផងដែរ។ សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំងស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោកបានចាប់យកមុខរបរនេះ អស់រយ:ពេលបីឆ្នាំមកហើយ ដោយមានពូជមាន់ខ្មៅចំនួន៤ប្រភេទ ហើយក្នុងនោះ ពូជមាន់ខ្មៅនេះមានតម្លៃចាប់ពី៣០ដុល្លារដល់រហូតដល់ជាង១០០ ដុល្លារ ក្នុងមួយក្បាលទៅតាមប្រភេទមាន់៕
12 days ago
179
អត្ថប្រយោជន៍​នៃ​ការបរិភោគ​ស៊ុប​មាន់​ខ្មៅ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
ស៊ុប​មាន់​ខ្មៅ​ត្រូវបាន​គេ​ដឹងថា​មាន​ប្រភពដើម​មកពី​ប្រទេស​ចិន ដែល​ជនជាតិ​ចិន​និយម​បរិភោគ​ដើម្បី​ជួយ​សម្រួល​កម្តៅ​នៅក្នុង​ខ្លួន ពីព្រោះ​ប្រទេស​ចិន​ជា​ប្រទេសមួយ​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​តំបន់​អាស៊ី​។​ ​ស៊ុប​មាន់​ខ្មៅ​ត្រូវបាន​គេ​យកទៅ​ធ្វើ​ការវិភាគ ដើម្បី​រកសារ​ធាតុ​ល្អៗ​ដែល​សារពាង្គ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទប់ទល់​និង​ជំងឺ​ចាញ់​អាកាសធាតុ ជំងឺ​ផ្តាសាយ​នៅ​រដូវ​ភ្លៀវ រដូវរងារ​ជាដើម​។ គួរ​ឲ្យ​កត់សំគាល់​លទ្ធផល​បាន​បង្ហាញថា​នៅក្នុង​ស៊ុប​មាន់​ខ្មៅ​មួយ​ចាន​គឺ​ពោរពេញ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​រ៉ាឌីកាល់​សេរី​នៅក្នុង​រាងកាយ ថែមទាំង​អាច​រក្សា​តុល្យភាព​កម្តៅ​ក្នុង​សរីរាង្គកាយ​បានល្អ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្តាសាយ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សាច់មាន់​ខ្មៅ​ត្រូវបាន​គេ​ហៅថា កា​ណូ​ស៊ីន “CARNOSINE“ ។ កំហាប់​ខ្ពស់​នៃ កា​ណូ​ស៊ីន “CARNOSINE “ ត្រូវបាន​រកឃើញ​នៅក្នុង​សាច់ដុំ​និង​នៅក្នុង​ខួរក្បាល​របស់​មនុស្ស​ផងដែរ​។ កម្រិត កា​ណូ​ស៊ីន “CARNOSINE“ ដែលមាន​នៅក្នុង​សាច់មាន់​ខ្មៅ​គឺមាន​ចំនួន​ទ្វេដង​នៃ​កម្រិត​កា​ណូ​ស៊ីន “CARNOSINE “ ក្នុង​សាច់មាន់​ធម្មតា​។ វា​ត្រូវបាន​រកឃើញ​ផងដែរ​នៅក្នុង​សាច់មាន់​ទួរគី​។
13 days ago
156
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi