ព័ត៌មានបក្សី
ពងមាន់ជួយធ្វើឱ្យសរសៃសក់មានសុខភាពល្អ ទន់រលោង និងការពារបែកចុង
សុខភាព៖ ប្រសិនបើអ្នកចង់ឱ្យសរសៃសក់មានសុខភាពល្អ​ ទន់រលោង មិនងាយបាក់ ការពារបែកចុង ឆាប់ដុះវែង សូមយកពងមាន់ក្រហម ផ្សំជាមួយប្រេងលាបសក់ ឬទឹកដោះគោជូរ លាបលើសក់ទុកចោលមួយសន្ទុះ រួចលាងសម្អាតចេញជាការស្រេច។
គ្រឿងផ្សំ៖ - ពងមាន់ (ពងមាន់ផ្នែកក្រហម) - ប្រេងលាបសក់/ ឬទឹកដោះគោជូរ (ជ្រើសរើសមួយណាក៏បានដែរ)
វិធីធ្វី៖ - ជាដំបូងលោកអ្នកត្រូវយកពងមាន់ផ្នែកក្រហម លាយជាមួយប្រេងលាបសក់ ឬទឹកដោះគោជូរ ហើយកូរវាឱ្យសព្វ - បន្ទាប់មកយកវាមកលាបឱ្យសព្វសរសៃសក់ ហើយអប់ទុកចោលរយៈពេល ១៥ នាទី ទើបលាងសម្អាតចេញជាការស្រេច។
ចូលទៅកាន់ ក្រុមតេលេក្រាម
ចូលទៅកាន់ ហ្វេសបុកផេកពួកយើង