Tin tức
របៀប ស្ងោរស៊ុបមាន់ខ្មៅ !ឆ្ងាញ់
របៀបធ្វើ ស្ងោរស៊ុបមាន់ខ្មៅ
+គ្រឿងផ្សំ៖-មាន់ខ្មៅ -ការុ៉ត-មីសួ-ពុទ្រាហាល -សាច់មៀនហាល -គ្រាប់ឈូក -ផ្កាចេកហាល-ផ្សិតត្រចៀកកណ្តុរ -ផ្សិតឈើឬផ្សិតចំបើង -ស្បែកជ្រូកបំពង -ពពុះសណ្តែក-មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប
+របៀបធ្វើ៖ -ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។ លីងខ្ទឹមបារាំងហាន់ល្អិត អោយឡើងក្រហមឈ្ងុយ រួចទើបចាក់ខ្ទឹមសចូល លីងអោយក្រហមចូលគ្នា បន្ទាប់មក –ចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។ ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
-នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។ ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃទាំងអស់ចូល ដាំអោយពុះចូលជាតិគ្នា។
-នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល។ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់ ដែលកំពុងពុះលើចង្ក្រាន ដាក់ទៅក្នុងចានសម្ល ទើបរោយស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុនពីលើ។ យើងត្រូវទទួលទានស៊ុបនេះ នៅពេលក្តៅៗ ទើបឆ្ងាញ់។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi