Tin tức
តម្លៃកសិដ្ឋានចិញ្ចឹមសត្វមាន់ និងជ្រូកមានការធ្លាក់ចុះ
យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានឱ្យដឹងថា តម្លៃនៃការលក់សាច់មាន់ និងជ្រូក នៅតាមកសិដ្ឋានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជារដូវដែលទទួលបានតម្រូវការប្រចាំឆ្នាំក្នុងស្រុកមានការធ្លាក់ចុះបន្តិចដោយសារតែជំងឺកូវីដ-១៩ ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បាននិយាយថា វាខុសគ្នាពីឆ្នាំមុននៅពេលដែលតម្លៃឡើងខ្ពស់ និងទីផ្សារប្រើប្រាស់ បានកើនឡើងជិត ៥០ ភាគរយក្នុងអំឡុងពេលនេះ។ ឆ្នាំនេះតម្លៃនៅតាមកសិដ្ឋានបានធ្លាក់ចុះពី ១៣ ០០០ រៀល មុនភ្ជុំបិណ្ឌមកនៅត្រឹម ១២០០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ្រូក។
លោកបន្តថា៖ «យើងបានកត់សម្គាល់ឃើញថា នៅរដូវបុណ្យភ្ជុំបិណ្ឌតម្លៃទំនិញបានធ្លាក់ចុះបន្តិច ដោយសារប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»។ ទោះយ៉ាងណា លោកថា ការធ្លាក់ចុះតម្លៃមាន់ ក៏ព្រោះតែមានការផ្គត់ផ្គង់លើសតម្រូវការរ។ តម្រូវការសត្វមាន់ប្រចាំថ្ងៃគឺមានចំនួន ១៥០ ០០០ ក្បាល ប៉ុន្តែចំនួនសរុបមានដល់ ២០០ ០០០ ក្បាល។
កសិករខ្លះបានចាប់ផ្តើមធ្វើកសិកម្មចម្រុះរបស់ពួកគេទៅជាការចិញ្ចឹមសត្វ និងដាំបន្លែ ចាប់តាំងពីមានការរីករាលដាលនៃជំងឺ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ លោកបានបន្ថែមថា៖ «ការធ្លាក់ចុះតម្លៃគឺធ្លាក់ចុះទាំងការចិញ្ចឹមសត្វតាមលក្ខណៈគ្រួសារ និងការផ្គត់ផ្គង់។ ទោះយ៉ាងណាតម្លៃទីផ្សារប្រើប្រាស់បានកើនឡើងបន្តិច»។ លោកថា តម្លៃសាច់មាន់បានធ្លាក់ចុះយ៉ាងខ្លាំងនៅចន្លោះពី ៤ ០០០ រៀលទៅ ៨ ០០០ រៀលក្នុងមួយគីឡូក្រាម នេះបើយោងតាមគុណភាពសាច់។
យោងតាមតួលេខរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានបង្ហាញថា ជ្រូករស់ចំនួន ៦០០០ ក្បាលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងមួយថ្ងៃ ដែលក្នុងនោះប្រហែលពាក់កណ្តាលត្រូវបាននាំចូល។ ក្រសួងកសិកម្ម បានអនុញ្ញាតឱ្យនាំចូលជ្រូករស់ពី ២ ០០០ ទៅ ៣ ០០០ ក្បាលក្នុងមួយថ្ងៃ ដែលភាគច្រើនមកពីប្រទេសជិតខាង។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi