Danh sách tin tức
ការចិញ្ចឹម​មាន់​តាមបែប​ធម្មជាតិ​កំពុងមាន​ទីផ្សារ​ខ្លាំង
ស្របពេល​ដែលមាន់​កសិក​ម្ម​ដែល​គេ​ដឹង​ជាទូទៅ​ថា មាន​ផ្ទុក​សារធាតុ​គីមី មិនសូវមាន​រសជាតិ​ឆ្ងាញ់ និង​មិនសូវមាន​ការគាំទ្រ​នៅលើ​ទីផ្សារ​ផង​នោះ បុរស​ខ្មែរ​ម្នា​ក់បាន​បោះបង់​ការងារ​ក្នុង​ការិយាល័យ និង​បែរមក​ចិញ្ចឹម​មាន់​តាមរបៀប​ធម្មជាតិ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ។លោក ជួង វៃ កសិករ​ចិញ្ចឹម​មាន់​តាមរបៀប​ធម្មជាតិ​នៅក្នុង​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្តាល ដែល​អាច​ចាត់ទុកថា​ជា​កសិករ​គំរូ​ម្នាក់​ដែរនោះ​បាន​ប្រាប់​ឱ្យដឹងថា លោក​បានចាប់ផ្តើម​រប​រ​ចិញ្ចឹម​មាន់​ស្រែ​នេះ​ជាង3ឆ្នាំ​មកហើយ និង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ព្រោះ​ការចិញ្ចឹម​មាន់​របស់គាត់​នេះ​លក់​មិន​ទាំង​ទាន់​តាម​ការបញ្ជាទិញ​ផង ទាំង​ស៊ុត ទាំង​កូន​មាន់ ក៏ដូចជា​មាន់​ធំ​ផងដែរ។ បុរស​ខាងលើនេះ​បន្តថា មុននឹង​ងាក​មក​ធ្វើជា​កសិករ​នេះ លោក​ធ្លាប់​ធ្វើការ​នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយ ហើយក៏​ធ្លាប់ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ផងដែរ ប៉ុន្តែ​ក្រោយមក​ដោយ​ចាប់អារម្មណ៍​លើ​ការងារ​កសិកម្ម​ខាងលើ លោក​ក៏​ឈប់​បម្រើការ​នៅ​ស្ថាប័ន​នោះ ដោយ​បែរមក​ចិញ្ចឹមសត្វ​រហូតមកទល់​ប​ច្ចុ​ប្បន្ន។ លោក​ថា ដំបូង​ក្រុមគ្រួសារ​របស់លោក​ចិញ្ចឹម​ជ្រូក​ទេ តែដោយសារ​តម្លៃ​ជ្រូក​មិនមាន​លំនឹង ហើយ​សម្លឹង​មើលឃើញថា​មាន់​ស្រែ​ហាក់ដូច​ជាមាន​ទីផ្សារ​ទូ​លំ​ទូលាយ​ជាង និង​លក់បាន​ថ្លៃ​ផង​នោះ ក៏​សម្រេចចិត្ត​ងាក​មក​ចិញ្ចឹម​មាន់​លក់​វិញ​ម្ដង។ កសិករ​រូបនេះ​បានឱ្យដឹង​ដែរ​ថា សព្វថ្ងៃ​លោក​ចិញ្ចឹម​មាន់​ស្រែ លក់​ស៊ុត កូន និង​មាន់​សាច់ ដែល​បច្ចុប្បន្ននេះ​ចិញ្ចឹម​លក់​ឱ្យ​ម៉ូយ​ស្ទើរតែ​មិនទាន់ ហើយ​លោក​ក៏មាន​គម្រោង​ពង្រីក​មុខរបរ​នេះ​បន្ថែមទៀត​នៅពេល​ខាងមុខ​ដែរ។
5 months ago
32
ទីផ្សារ​មាន់​ជល់​កំពុង​ពេញ​និយម តែ​អ្នក​ចិញ្ចឹម​មិន​បាន​លក់
រាជធានី​ភ្នំពេញ ៖ ពូជ​មាន់​ជល់ ឬ​មាន់​ប្រជល់​ដែល​អ្នក​និយម​លេង​មាន់ តែងតែ​ទៅ​ជល់​ភ្នាល់​គ្នា នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​បាន​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ តែ​មិន​ងាយ​ចិញ្ចឹម​បាន​លក់​នោះ​ទេ ។យ៉ាងណាមិញ​មាន់​ជល់​ត្រូវ​បាន​អ្នក​ចិញ្ចឹម​ត្អូញត្អែរ​ថា ចិញ្ចឹម​បាន​សូវ​បាន​ដូច​មាន់​ស្រែ​ធម្មតា និង​មាន់​ផ្សេង​ៗ​ទៀត​នោះ​ទេ ដោយសារ​វា​ត្រូវការ​អាកាសធាតុ និង​ថ្នាំ​វ៉ាក់សាំង​ការ​ជំងឺ​ជា​ហូរហែរ ។លោកប្រុស​ដែល​ជា​អ្នក​ចិញ្ចឹម​មាន់​ជល់​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​មាន់​ជល់​មានការ​ពិបាក​ណាស់ ដោយ​ត្រូវការ​ថែម​ទាំ ហើយ​ការ​ចិញ្ចឹម​មិន​ទាន់​មាន​អ្នក​ដែល​មក​ទិញ​យក​ទៅ​ជល់​នោះ​ទេ ។ ដោយសារ​មាន់​ជល់​ជា​ប្រភេទ​មាន់​ដែល​មិនសូវ​ធន់​នឹង​អាកាសា​ធាតុ ហើយ​ត្រូវការ​មើលថែ និង​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើ ន​មុខ ហើយ​វា​ត្រូវការ​ចាក់​វ៉ាក់សាំង និង​មើលថែ​ឲ្យ​បាន​ល្អ ។
5 months ago
36
របរចិញ្ចឹមមាន់ស្រែ ដ្បិតចំណាយពេលវេលាយូរបន្ដិច ប៉ុន្ដែងាយស្រួលរកទីផ្សារ
មុខរបស់ចិញ្ចឹមមាន់ស្រែ ដ្បិតតែចំណាយពេលវេលាយូរទាក់ទងនឹងការចិញ្ចឹមបន្ដិច ប៉ុន្តែទទួលបានមកវិញនៅទីផ្សារល្អ ខណៈបច្ចុប្បន្នមាន់ស្រែ ក៏កំពុងមានតម្រូវការខ្ពស់។ស្ថិតក្នុងវ័យ ៣៦ឆ្នាំ លោក កឹម វិចិត្រ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ ស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមមាន់ស្រែ ដ្បិតអីពិបាកក្នុងការចិញ្ចឹមបន្ដិច ប៉ុន្តែមិនពិបាកក្នុងការស្វែងរកទីផ្សារនោះឡើយ។ លោក បន្តថា របរចិញ្ចឹមមាន់ស្រែនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០២២ មកម្ល៉េះ គិតមកដល់ពេលនេះ អាចចាត់ទុកថាវាមានរយៈពេលជាង៣ឆ្នាំ មកហើយ។
5 months ago
34
មាន់ទាងា…/ប់១៥០ក្បាល មន្ត្រីជំនាញចុះបា—/ញ់សម្លាប់មេរោគ
ខេត្តក្រចេះ ៖ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងតាមដានសុខភាពសត្វនៅតាមខ្នងផ្ទះមួយចំនួន ក្នុងក្រុងក្រចេះ ក្រោយពីកើតមានករណីសត្វមាន់ទា ងាប់ជាបន្ត បន្ទាប់រហូត ជាង១៥០ក្បាល។លោកកេត សារឿន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ថា រយៈពេល២ថ្ងៃនេះ មន្ត្រីជំនាញ បានចុះបាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វ ចំនួន៦ខ្នងផ្ទះ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។
5 months ago
35
វិធី​ការពារ​សត្វ​មាន់​របស់ពី​ជំងឺ​ផ្សេងៗ
+វិធី​ទី​១ -ដំ​សំបក​គរ​ឱ្យ​ទន់ រួច​ដាក់​ក្នុង​ស្នូក​ទឹក​ឱ្យមាន់​ផឹក +វិធី​ទី​២ +ដំគល់​ស្លឹកគ្រៃ ដាក់​ត្រាំ​ក្នុង​ស្នូក​ទឹក​ឱ្យមាន់​ផឹក+វិធី​ទី​៣ -យក​វល្លិ៍​បណ្តូល​ពេជ្រ ដំ​ឱ្យ​ទ​ក់ រួច​ដាក់​ត្រាំ​ទឹក បន្ទាប់មក​យក​អង្ករ​មក​ត្រាំ មុន​នឹង​ដាក់​ឱ្យមាន់​ស៊ី +វិធី​ទី​៤ -យក​មើម​សា​គូ និង​ដើម​ប្រមោយដំរី​យកមក​បុក​លាយ​គ្នា រួច​ដាក់​ក្នុង​ទឹក​ឱ្យមាន់​ផឹក+វិធី​ទី​៥ -បុក​ស្លឹក​ស្តៅ​១​ក្តាប់ រួច​លាយ​ជាមួយ​ទឹក​១​លីត្រ ។ បន្ទាប់មក​យក​អង្ករ ឬ​ស្រូវ​២-៣​កំប៉ុង​មក​ត្រាំ​ក្នុង​ទឹក​នេះ ១៥​នាទី មុន​នឹង​ឱ្យមាន់​ស៊ី +វិធី​ទី​៦ -យក​ស្លឹកគ្រៃ សំបក​គរ សំបក​ស្តៅ ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក ឬ​យក​ទៅ​ស្ងោរ រួច​ដាក់​ឱ្យមាន់​ផឹក+វិធី​ទី​៧ -បុក​មើម​ខ្ញី​០.៥​គីឡូក្រាម ខ្ទឹម​ស​០.៥​គីឡូក្រាម យក​ទៅ​លាយ​ជាមួយ​ស្ករ ០.៣​គីឡូក្រាម ដាក់​ត្រាំ​ជាមួយ​ទឹក​០.៥​លីត្រ រយៈពេល​១៥​ថ្ងៃ ហើយ​យក​មក​លាយ​ជាមួយ​ចំណី​ឱ្យ​មាន់​ស៊ី សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
5 months ago
34
បង្កាត់ពូជមាន់បែបសិប្បនិម្មិត ចំណេញេពេល តែអត្រាបង្កកំណើតទាប
បច្ចុប្បន្នវិស័យចិញ្ចឹមសត្វនៅកម្ពុជា កាន់តែជឿនលឿន ដែលបច្ចេកទេសចិញ្ចឹមកាន់តែរីក ចម្រើន និងធ្វើឱ្យវិធីសាស្រ្តបង្កាត់ពូជបែបសិប្បនិម្មិត កំពុងពេញនិយមក្នុងផលិតកម្មសត្វ។ អ្នកជំនាញ អះអាងថា ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត អាចឱ្យអ្នកចិញ្ចឹមចំណេញពេល និងទទួលបានទិន្នផលខ្ពស់ ប៉ុន្តែអត្រាបង្កកំណើតធ្លាក់ចុះ។ ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត គឺជាការយកស្ពែម របស់មាន់ឈ្មោល ចាក់បញ្ជូលក្នុងមេមាន់ ធ្វើឱ្យមេមាន់ពងជារៀងរាល់ថ្ងៃ ដើម្បីយកទៅភ្ញាស់។ ការបង្កាត់ពូជសិប្បនិម្មិត ជាបច្ចេកទេសថ្មីមួយ ក្នុងដំណើរការចិញ្ចឹមមាន់។ កសិករ ដែលប្ដូរការចិញ្ចឹមមាន់តាមបែបធម្មជាតិ មកប្រើវិធីសាស្រ្តបង្កាត់ពូជមាន់បែបសិប្បនិម្មិត ងាយស្រួលក្នុងការគ្រប់គ្រងការបង្កកំណើតរបស់សត្វមាន់។ លោក រស់ ឆាំងគី អ្នកជំនាញផ្នែកចិញ្ចឹមសត្វ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ការបង្កាត់ពូជមាន់បែបសិប្បនិម្មិត មានគុណសម្បត្តិ និងគុណវិបត្តិផ្សេងគ្នា។ គុណសម្បត្តិនៃការបង្កាត់ពូជមាន់បែបសិប្បនិម្មិត គឺកសិករអាចកាត់បន្ថយពេលវេលា ក្នុងផលិតកម្មចិញ្ចឹមមាន់ ទទួលបានទិន្នផលខ្ពស់ ស្រួលគ្រប់គ្រងអត្រាបង្កកំណើត និងងាយតាមដានសុខភាពមាន់ពូជ។
5 months ago
37
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi