Tin tức
មាន់ទាងា…/ប់១៥០ក្បាល មន្ត្រីជំនាញចុះបា—/ញ់សម្លាប់មេរោគ
ខេត្តក្រចេះ ៖ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងតាមដានសុខភាពសត្វនៅតាមខ្នងផ្ទះមួយចំនួន ក្នុងក្រុងក្រចេះ ក្រោយពីកើតមានករណីសត្វមាន់ទា ងាប់ជាបន្ត បន្ទាប់រហូត ជាង១៥០ក្បាល។លោកកេត សារឿន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ថា រយៈពេល២ថ្ងៃនេះ មន្ត្រីជំនាញ បានចុះបាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វ ចំនួន៦ខ្នងផ្ទះ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។
លោកបញ្ជាក់ថា “មន្ត្រីជំនាញបានចុះតាមដានសុខភាពសត្វមាន់ទា និងបានចុះយកសំណាកសត្វមាន់ ចំនួន២ក្បាល និងសត្វទា ១ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីតាមដានរោគសញ្ញាជាក់លាក់ ហើយក្រុមការងារក៏បាញ់ថ្នាំសម្លាប់មេរោគ រយៈ២ថ្ងៃជាប់គ្នា គឺថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ តាមផ្ទះមានកន្លែងមាន់ងាប់”។
ករណីនេះ មន្ត្រីជំនាញ បានបញ្ជាក់ថា តាមការសន្និដ្ឋានជាក់ស្តែងជំហានដំបូង ករណីសត្វមាន់ទា ឈឺឬងាប់ខាងលើនេះ អាចបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយចំពោះរោគសញ្ញា មន្ត្រីជំនាញមិនទាន់ប្រាកដទេ រង់ចាំលទ្ធផលនៃវត្ថុវិភាគចេញមកសិន។សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើកុមារម្នាក់ អាយុ៣ឆ្នាំ ៦ខែ បណ្តាលឱ្យស្លាប់ ដោយសាជំងឺផ្តាសាយបក្សីប្រភេទ «H5N1» តាមការបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi