ការចិញ្ចឹមមាន់ស្រែនៅតាកែវ មានកសិករចូលរួមជាង ៣០០ គ្រួសារ ខណៈអង្គការ ១ ចងក្រងជាសហគមន៍តាមខេត្តចំនួន ១១ នៅកម្ពុជា
តាកែវៈ កន្លងមកនៅតាមកសិដ្ឋានមួយចំនួនគេឃើញមានការចិញ្ចឹមមាន់យកសាច់និងយកពងដោយឱ្យចំណីផលិតតាមបច្ចេកទេសកសិកម្ម ហើយមាន់ចិញ្ចឹមប្រភេទនេះគេតែងហៅថាមាន់កសិកម្ម ប៉ុន្តែមានអង្គការមួយឈ្មោះហេហ្វឺអន្តរជាតិកម្ពុជា បានចងក្រងប្រជាកសិករនៅតាមខេត្តចំនួន ១១ ដើម្បីចិញ្ចឹមមាន់ស្រែ។ក្នុងនោះមានស្រុក២ក្នុងខេត្តតាកែវមានប្រជាកសិករជាង ៣០០ គ្រួសារ កំពុងទទួលបានការគាំទ្រខ្លាំងលើទីផ្សារពីការចិញ្ចឹមមាន់ស្រែនេះ។
លោក ជា ទី ជាសមាជិក ១ រូប ក្នុងចំណោមសមាជិកជាង ៣០០ នាក់ នៃសហគមន៍រនាមសាមគ្គីចិញ្ចឹមមាន់ស្រែរស់នៅភូមិជ្រៃនាង ឃុំស្រែរនោង ស្រុកត្រាំងកក់ ខេត្តតាកែវ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា លោកចាប់ផ្តើមចូលជាមាជិកក្នុងសហគមន៍៤ទៅ៥ឆ្នាំមកហើយ ហើយការចិញ្ចឹមមាន់ស្រែរបស់លោកគឺចាប់ផ្ដើមពីការចិញ្ចឹមកូនមាន់រហូតដល់មាន់ពេញសាច់គ្រប់អាយុលក់តែម្តង។