Danh sách tin tức
កសិករចិញ្ចឹមមាន់ស្រែបារម្ភខ្លាចមាន់ឈឺងាប់ ក៏ចាប់លក់អស់ច្រើន នៅសល់តែមេមាន់ក្រាបពង និងកូនមាន់តូចៗ ខណ:អាកាសធាតុប្រែប្រួល ក្តៅភ្លៀងៗ
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កសិករម្នាក់ ដែលប្រកបមុខរបរចិញ្ចឹមសត្វមាន់ស្រែ សរុបទាំងតូចទាំងធំប្រមាណ១០០០ក្បាល នៅក្នុងដីចំការតាង៉ែនមួយកន្លែង ។ តែនៅដើមឆ្នាំថ្មី២០២១នេះ គាត់អះអាងថា ពិតជាសំណាងល្អ ដោយសារកាលពីរដូវបុណ្យចូលឆ្នាំចិនកន្លងទៅ គាត់បានចាប់មាន់ស្រែ ដែលល្មមគ្រប់គីឡូ លក់ទាំងអស់ ដោយទុកតែមេមាន់ក្រាបពង និងកូនមាន់តូចៗ ប៉ុណ្ណោះ ។ លុះក្រោយពីលក់រួច រហូតមកដល់ពេលនេះ ស្រាប់តែមេមាន់ក្រាបពងមួយចំនួនឈឺដេកងាប់ ក្នុងសំបុកស្ទើររាល់ថ្ងៃ ។
4 months ago
38
ការចិញ្ចឹមសត្វមាន់តាមបច្ចេកទេស Meri chicken farm ដែលជាប្រភពចំណូលសំខាន់របស់បងប្អូនកសិករ
ប្រជាជនកម្ពុជាមួយចំនួនធំគឺធ្វើកសិកម្មដែលមានទាំងការដាំដំណាំស្រូវ និងដំណាំបន្លែផ្លែឈើផ្សេងៗ ប៉ុន្តែទាំងអស់គ្នាប្រហែលជាមើលរំលងដល់ការចិញ្ចឹមសត្វដូចជាសត្វមាន់ ទាជាដើម ដែលវាជាប្រភពចំណូលដ៏សំខាន់មួយទៀតដល់កសិករ។ ការចិញ្ចឹមសត្វគឺមិនរំពឹងលើអាកាសធាតុនោះទេ ដូច្នេះវាគឺមានហានិភ័យទាបព្រមទាំងទទួលបានប្រាក់ចំណេញដែលជាប្រភពចំណូលមួយទៀតដល់បងប្អូនកសិករគួរពិចារណា។តោះថ្ងៃនេះ admin នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កសិដ្ឋានចិញ្ចឹមមាន់ Mery ដែលពួកគាត់បើកកសិដ្ឋានចិញ្ចឹមមាន់ជល់ និងមាន់ស្រែដោយប្រើបច្ចេកទេសនិងចំណីដោយខ្លួនឯងនិងទទួលបានប្រាក់ចំណេញគួរសមផងដែរដែលស្ថិតនៅកោះដាច់ខេត្តកណ្តាល។កោះដាច់គឺជាកោះមួយដែលគ្រាន់តែចំណាយពេល៣០នាទីជិះពីទីក្រុងភ្នំពេញនិង៥នាទីជិះទូកពីភ្នំពេញប៉ុណ្ណោះ។នៅទីនេះគឺល្បីមានសូត្រល្អៗ ហើយក៏មានភ្ញៀវទេសចរណ៌បរទេសមករកមើលនិងទិញសូត្រដែលមានគុណភាពខ្ពស់ផងដែរ។លើសពីការល្បីដោយសារសូត្រនេះហើយ កោះនេះគឺមានទេសភាពស្រស់ស្អាតនិងជាទីកន្លែងដែលសម្បូរទៅដោយការដាំខ្ញីនិងត្រាវផងដែរ។
4 months ago
37
វិធីចិញ្ចឹមមាន់ស្រែដោយដាក់ទ្រុង ការផ្សំចំណី និងការថែទាំ
វិធីចិញ្ចឹមមាន់ស្រែដោយដាក់ទ្រុង ធ្វើឲ្យអ្នកចិញ្ចឹមចំណេញច្រើនក្នុងការថែទាំ និងឲ្យចំណី ធ្វើឲ្យមាន់ឆាប់ធំធាត់ ហើយមិនឆ្លងជម្ងឺ។ * ទីតាំង៖ - ត្រូវជ្រើសរើសកន្លែងដែលមានម្លប់ឈើ ក្បែរកន្លែងមានទឹកស្រះ ដើម្បីជាម្លប់ និងចំហាយត្រជាក់ដល់មាន់ * ការសង់ទ្រុង៖ - ទ្រុងមាន់ត្រូវសង់កម្ពស់ប្រមាណកន្លះម៉ែត្រពីដី សង់ពីឬស្សី ប្រក់ស្លឹកត្នោត ឬផ្សេងពីនេះតាមលទ្ធភាព - ខណ្ឌជាបន្ទប់ៗ ទុកប្រលោះកណ្តាលសម្រាប់ដើរដាក់ចំណី បន្ទប់នីមួយត្រូវដាក់ចងបំពង់ឬស្សីធ្វើជាស្នូកសម្រាប់ដាក់ចំណីប្រវែងប្រមាណ៧តឹក - សម្រាប់ទ្រុងកូនមាន់ត្រូវសង់ដាច់ពីគេ អាចចល័តបាន សង់កម្ពស់ពីដី៣តឹក ប្រក់ដំបូលពាក់កណ្តាល ទុកពាក់កណ្តាលឲ្យកូនមាន់ហាលថ្ងៃ។
4 months ago
41
កសិដា្ឋន«ចិញ្ចឹមមាន់»ខ្លះប្រឈមនឹងបិទទ្វារដោយសារការនាំចូលមាន់ពីវៀតណាម
ភ្នំពេញ៖កសិដា្ឋនចិញ្ចឹមមាន់មួយចំនួននៅប្រទេសកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ ដោយសារមានការនាំចូលមាន់ពីប្រទេសជិតខាងជាពិសេសប្រទេសវៀតណាមដោយគ្មានច្បាប់ទម្លាប់ ការចិញ្ចឹមមាន់លើសតម្រូវការទីផ្សារ ធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា។លោក ស្រ៊ុន ពៅ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សព្វថ្ងៃនេះ កសិករក្នុងវិស័យចិញ្ចឹមមាន់ក្នុងសមាគមលោកកំពុងតែជួបបញ្ហាប្រឈម និងកាដខាតបង់ជាទម្ងន់ ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឱ្យទីផ្សារកម្ពុជាមានការធ្លាក់ចុះ ដោយសារលក់បានតិច។ហើយបញ្ហាប្រឈមមួយទៀត គឺការនាំចូលមាន់ពីប្រទេសជិតខាងដូចជាវៀតណាមជាដើម ដែលជាបញ្ហាប្រឈមខ្លាំង។បើតាមលោក ស្រ៊ុន ពៅ ការនាំចូលមាន់ពីប្រទេសជិតខាងដូចជាវៀតណាម មានខ្លះលួចនាំចូលដោយគ្មានច្បាប់ទម្លាប់ក៏មាន ក្រៅពីនេះការចិញ្ចឹមមាន់ដែលមានចំនួនលើសពីតម្រូវការទីផ្សារជាដើម ដូចនេះកសិករចិញ្ចឹមសត្វមាន់នៅកម្ពុជាបានទទួលរងផលប៉ះពាល់ជាខ្លាំងទៅលើបញ្ហានេះ។
4 months ago
80
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi