ការចិញ្ចឹមមាន់
                     
                      
                     
                   
                     បច្ចុប្បន្ននេះ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសការបរិភោគសាច់មាន់នេះមានច្រើន។ ប្រជាជនកម្ពុជា
យើងភាគច្រើននិយម និងចូលចិត្តបរិភោគ មាន់ស្រុកមាន់ស្រែ។ ដូច្នេះ ការចិញ្ចឹមមាន់ស្រុកមាន់ស្រែជាតំរូវការសំខាន់មួយ
ក្នុងផ្គត់ផ្គង់ទីផ្សារសព្វថ្ងៃ។
                         
                             
                                             ១.ការផ្តល់ចំណីឲ្យមាន់ 
ជាទូទៅអ្នកចិញ្ចឹមមាន់គួរផ្លាស់ប្តូរទំលាប់ពីការឲ្យ ស្រូវ អង្ករ ដោយបាចឲ្យស៊ីមកផ្តល់ជា កន្ទក់ ចុងអង្ករលាយជាមួយនឹងបន្លែបៃតង ដូចជា ត្រកួន ចបាយទាវិញ ព្រោះវាជួយកាត់បន្ថយថវិកា នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ការលូតលាស់របស់មាន់។
                         
                             
                                             ២.របៀបធ្វើចំណី
វត្ថុធាតុដើមទាំងនោះមានបន្លែបៃតង និងសត្វល្អិតផ្សេងៗដូចជា ៖ ត្រកួន ស្លឹកកន្ថុំថេត ស្ពៃ ស្លឹកបាស អង្ករ កន្ទក់ ខ្យង កំពឹស ។ល ។
ក្រោយពីមានវត្ថុធាតុដើមដូចខាងលើ យើងត្រូវយកបន្លែបៃតង កំពឹស ខ្យង និងសត្វល្អិតផ្សេងៗទៀតយកមកជញ្រ្ចាំឲ្យម៉ត់ហើយលាយជាមួយអង្ករ កន្ទក់ឲ្យសប់ល្អ បន្ទាប់មកយើងអាចយកទៅបាចឲ្យមាន់ស៊ីបានភ្លាម។ ពិសេសជាងនេះទៅទៀតដើម្បីបង្កើនប្រសិទ្ធភាពនៃការលូតលាស់របស់មាន់យើងអាចធ្វើមេចំណី  ក្នុងលក្ខណៈងាយៗដោយមានសារៈធាតុស្រស់ៗដូចជា៖ សាច់ បន្លែ មើមដំឡូងមី ផ្លែសេដា ផ្លែឈើ ផ្លែល្ហុង កំពើស ខ្ចង  ទាំងអស់នេះយកមកជញ្រ្ចាំឲ្យម៉ត់លាយជាមួយគ្នាហើយយកទៅដាក់ក្នុងកែវក្នុងមួយរយៈពេល ១៥ថ្ងៃសិន ដើម្បីឲ្យមេចំណីកាច់បានល្អ។ ក្រោយមកយើងយកមេចំណីដែលបានធ្វើរួចលាយជាមួយចំណីមាន់ធម្មតាក្នុងកំរិត ១% ឫចំណីធម្មតាចំនួន ១គីឡូក្រាមលាយជាមួយមេចំណី ១ស្លាបព្រាបាយក៏បានដែរ។
                         
                             
                                             ៣.ការថែទាំ	
៣.១.វិធីការពារស្រមើ និងការធ្វើអនាម័យ
ជាទូទៅស្រមើច្រើនកើតឡើងលើសំបុកមាន់ ជាពិសេសនៅពេលមាន់កំពុងក្រាបពង ដើម្បីកុំឲ្យមានស្រមើលកើតមាន ដំបូងមុនពេលមាន់ក្រាបពង យើងអាចកាច់ស្លឹករុក្ខជាតិដូចជា៖ ស្លឹកស្តៅ ស្លឹកស្មាច ស្លឹកទៀប ស្លឹកម្រះព្រៅ ស្លឹកកទ្រោងខែត ជាដើមយកមកដាក់ទ្រាប់បាតសំបុកមាន់ឲ្យបានមុនពេលដាក់អោយមាន់ពង។
នៅពេលកូនមាន់ញាស់អស់ យើងគូរយកចំបើង ឬស្លឹករុក្ខជាតិដែលយើងបានដាក់ទ្រាបបាទពីមុននោះទៅដុតចោលដើម្បីសំលាប់ ចៃ និងស្រមើ ត្រូវរក្សាមាន់ឲ្យមានសុវត្ថិភាពដោយចិញ្ចឹមនៅក្នុងរបងព័ទ្ធជុំវិញដើម្បីការពារដល់ការប៉ះពាល់ជាមួយមាន់ដទៃដែលអាចមានជំងឺផ្តាស់សាយបក្សី ហើយត្រូវដាក់មាន់ចំនូលថ្មីឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ចំងាយ ៣ម៉ែត្រយ៉ាងតិចពីមាន់ចាស់ផ្សេងៗទៀត ហើយត្រូវយកមាន់ងាប់ដោយសាជំងឺផ្សេងៗទៅកប់ក្នុងដីអោយបានជ្រៅឆ្ងាយពីបរិវេណចិញ្ចឹម។បើមានមាន់ឈឺ ឬសង្ស័យថាកើតជំងឺត្រូវបំបែកចេញឲ្យឆ្ងាយពីមាន់ដទៃទៀត  ។  ត្រាំស្លឹកគ្រី សំបកស្តៅ រំដេង គ្រាប់សង្កែដាក់ក្នុងទឹកឲ្យមាន់ផឹក ជាពិសេសនៅរដូវក្តៅយើងត្រូវទំលាក់ព្រូនឲ្យមាន់ដោយប្រើ ស្លឹកកន្ថុំថេត គ្រាប់កន្ថុំថេត លាយជាមួយចំណី ឬច្រកផ្ទាល់តែម្តង ការទំលាក់ព្រូនអាចជួយឲ្យមាន់មានសុខភាពល្អ និងលូតលាស់បានល្អ ៕
                         
                             
                                             -ការធ្វើទ្រុងមាន់
សិប្បករអាចធ្វើទ្រុងឡើងបានបើសិនជាមានដែកសំណាញ់ទំហំ ២ស.ម ។ សំណាញ់សំរាប់ធ្វើគ្រោង និងជញ្ជាំងខ័ណ្ឌ ត្រូវមានទំហំ ២,៥ ទ ៥ស.ម ។ កំណាត់មួយផ្ទាំងៗមានទំហំ ៣,៦៦ម ទ១,៥ម បានជាទំរង់ទ្រុងមួយមាន៣បន្ទប់ ឬទ្រុងមួយនោះអាចដាក់មាន់បានរហូតដល់១៦ក្បាល ។ ផ្ទាំងជញ្ជាំងខ័ណ្ឌចំនួន៤ និងជញ្ជាំងខាងមានទំហំ ៤០ ទ ៤៥ស.ម ធ្វើជាទ្រុងមានចំណុះ៣បន្ទប់រួម ឬ១៧ទ្រុងភ្លោះដែលមានចន្លោះ ២២,៨ស.ម ដាច់ពីគ្នា ។ លួសដែលអាចពត់បានត្រូវគេប្រើប្រាស់ សំរាប់ចងភ្ជាប់គ្នារវាងគម្រោងនិងជញ្ជាំងខ័ណ្ឌ ។ នៅខាងមុខគេធ្វើពីលួសសំណាញ់ ដែលមានប្រឡោះ ៥ ទ១០ស.ម ។ បាតទ្រុងត្រូវធ្វើឲ្យមានជម្រាលបន្តិចប្រហែល ៧,៦ស.ម ធ្វើដូច្នេះពងអាចរមាលកាត់តាមប្រឡោះប្រហោង ៥ស.ម ហើយនៅខាងមុខត្រូវពត់លួសសំណាញ់ ដែលនៅសល់ឡើងលើដើម្បីងាយស្រួលទប់នូវការរមៀល និងការប្រមូលពង ។ គេអាចធ្វើកំរាលទ្រុងពីឫស្សី ឬបន្ទះក្តារតូចៗ ជំនួសកំរាលលួសសំណាញ់ ។ ស្នូកទឹកនិងស្នូកចំណីអាចធ្វើពីបន្ទះលោហះធាតុ ឬឫស្សី ហើយចងព្យួរយ៉ាងតឹងនៅខាងមុខទ្រុង ។ ការដាក់ឲ្យនៅចន្លោះដាច់ពីគ្នា គឺជាការសំខាន់ក្នុងការការពារ កុំឲ្យកំពប់ទឹកឬចំណី ។ ទ្រុងភ្លោះតំរូវឲ្យដាក់មាន់ពងពីរក្នុងទ្រុងនិមួយៗ ចំណែកឯទ្រង់រួម បើសិនគេកាត់ជំពុះវា គេអាចដាក់រហូតដល់៦ក្បាល ។
ប្រព័ន្ធធ្វើទ្រុងពីរជាន់ ត្រូវបានគេពន្យល់ដោយបង្ហាញរូបភាព ។ ផ្ទៃបាតត្រូវធ្វើឲ្យមានជម្រាលប្រហែល ៧,៦ស.ម ដើម្បីឲ្យពងរមៀលធ្លាក់ចេញមកបានស្រួល ដោយគ្មានការខូចខាត ។