មុខរបរចិញ្ចឹមមាន់មានសន្ទុះកើនឡើង ខណៈកសិករចិញ្ចឹមមាន់ស្រុកបំពេញតម្រូវការទីផ្សារ
ទីផ្សារសាច់មាន់ក្នុងស្រុក មានការកើនឡើង ក្នុងគ្រាដែលមុខរបរចិញ្ចឹមមាន់ផ្គត់ផ្គង់លើទីផ្សារ ដែលនៅតែតម្រូវការច្រើន ដែលបានធ្វើអ្នកចិញ្ចឹមមាន់ មានទឹកចិត្តចិញ្ចឹមមាន់ក្នុងស្រុក ដែលជាការកាត់បន្ថយលំហូរចូលមាន់ពីខាងក្រៅស្រុក ផងដែរ។
កសិករ វាសនា រស់នៅក្នុងព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលចាប់យកមុខរបរអាជីពនេះ អស់រយៈពេល៤ឆ្នាំមកហើយ ដោយក្នុងការចិញ្ចឹមមាន់នេះ ក្នុង១លើកៗចាប់ពី៥០០ក្បាលទៅ១ពាន់ក្បាល ដោយឡែករោងចិញ្ចឹមមាន់លោក មានទទឹង ៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ ដែលអាចចិញ្ចឹមមាន់បានពី៦០០ទៅ៧០០ក្បាលចំណាយទុនជាភាគហ៊ុនចូលគ្នាប្រមាណជា៣ម៉ឺនដុល្លារ។ លោក វាសនា បន្តទៀតថា ក្នុងការចិញ្ចឹមមាន់ស្រែជួបនឹងឧបសគ្គច្រើន ផងដែរ ទៅនឹងជំងឺប្រគ្រីវកាច់មិនថា មាន់តូចឬធំនោះឡើយ ដោយត្រូវមានវិធានការណ៍ចាក់វ៉ាក់សាំងបង្ការជាមុនក្នុង១ឆ្នាំ ក៏បានម្តងដែរ។
នៅក្នុងការចិញ្ចឹមមាន់នេះដែរ ក្នុង១ឆ្នាំបញ្ចេញលក់បាន៣ទៅ៤ដង ហើយក្នុងការចិញ្ចឹមមាន់ស្រែនេះ ប្រើរយៈពេលជាង៣ខែ ដោយក្នុងនោះ មានពូជមេមាន់អាចលក់ចេញ១ក្បាលថ្លៃ៤ម៉ឺនរៀល ដែលមានទម្ងន់២,៥០គីឡូក្រាម រីឯមាន់ស្រែក្នុង១គីឡូក្រាមអាចលក់បានថ្លៃ១៨០០០ម៉ឺនរៀល បើលក់រាយអាចលក់បាន២ម៉ឺនរៀល។ បច្ចុប្បន្នទីផ្សារសាច់មាន់មានការកើនឡើងជាលំដាប់ ដោយអ្នកចិញ្ចឹមមាន់មិនខ្វល់ខ្វាយរកទីផ្សារនោះឡើយ ដោយសារតែមានអ្នកទទួលទិញដល់កន្លែងចិញ្ចឹមតែម្តង៕