Danh sách tin tức
កសិករ​គំរូ គី គាំ ប្រាប់​ប​ច្ចេ​កទេស​«​ភ្ញាស់​ពងមាន់​យក​កូន​»​ក្នុង​ឡាំង​ស្នោរ ឬ​ទូ​ភ្ញាស់​កូន​មាន់​ស្វ័យប្រវត្តិ​
​សៀមរាប​៖ ការ​ភ្ញាស់​ពងមាន់​ក្នុង​ទូ ឬ​ឡាំ​ស្នោរ គឺជា​បច្ចេកទេស​ថ្មី​មួយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​កសិក​រ​។ អ្នកស្រី គី គាំ ជា​កសិករ​គំរូ​មួយរូប​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​បាន​ចាប់យក​របរ​ចិញ្ចឹម​មាន់ និង​ភ្ញាស់​ពងមាន់​យក​កូន​លក់ ជាង​៤​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន ផ្ទះ​របស់​អ្នកស្រី​មាន​ទូ​ភ្ញាស់​កូន​មាន់​ដែល​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​២ ដែល​អាច​ភ្ញាស់​កូន​មាន់បាន​ពី​១៥០ ទៅ ២០០​ក្បាល​ក្នុង​មួយ​សប្តាហ៍​។
1 months ago
4
វិធានការ​ការពារ​ជំងឺ​ញ៉ូ​កាស់​កើត​លើ​សត្វ​មាន់​
​អំពី​ជំងឺ​ញ៉ូ​កាស់ ៖ វីរុស​នេះ ឆ្លង​ចូល​ក្នុង​ហ្វូង​សត្វ​មាន់ ពី​មាន​ឈឺ មក​ជា​មាន់​ជា ដោយ​មាន​រោគសញ្ញា​ដូចជា - មាន់​សំកុក ស៊ី​តិច ហៀរ​សំបោរ ប៉ោង​កេរ រោម​បះ​ - កូន​មាន់​ច្រើន​ឈរ​ផ្តុំគ្នា​ជា​ក្រុម​ - មាន់​ធំ​ច្រើន​ដើរ​បែក​ហ្វូង​ពី​មាន់​ដទៃ​ - ពិបាក​ដកដង្ហើម សំឡេង​ក្រឺត​ក្រ​ត​ច្រើន​នៅពេល​យប់​ - សិរណ​ង់ មាន​ពណ៌​ក្រហមជាំ​រាង​ពណ៌​ស្វាយ​ - រាគ​រួស លាមក​រាវ មាន​ពណ៌​ស បៃតង ដូច​អាចម៍កុក​ - មាន់​ឈឺ និង​ងាប់​ច្រើន (​អាច​១០០%) - មាន់​ដែល​សេសសល់​ពី​ការងាប់ កើត​ជា​ជំងឺសរសៃប្រសាទ ក្រ​ងៀងក ដើរ​វិលជុំ ចឹក​ចំណី​មិន​ចំ​ - ហៀរ​សំបោរ លាមក​រាគ​ពណ៌​បៃតង រោគសញ្ញា​សរសៃប្រសាទ (​រមួល​ក​) មាន់​ឈឺ ត្រូវស្លាប់​ភាគច្រើន​ជាមាន់​តូចៗ​, មាន់​ខ្លះ​នៅ​រស់​តែ​មាន​រោគសញ្ញា​សរសៃប្រសាទ (​រមួល​ក និង​ដើរ​ថយក្រោយ​) ​ការ​ចម្លងជំងឺ ៖ - ទំនាក់ទំនង​រវាង​មាន់​ឈឺ ទៅ​មាន់​ជា​ - ឆ្លង​តាម​ខ្យល់ ធូលី និង​អាកាសធាតុ​អំណោយផល​ - ការដឹកជញ្ជូន ចំណី ទឹក សម្ភារៈ ដែល​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​ - តាម​មនុស្ស ដែល​ឆ្លងកាត់​តំបន់​មាន​ជំងឺ​ - តាមរយៈ​ការទិញ​មាន់​ឈឺ​មក​ចិញ្ចឹម ឬ​ធ្វើ​ម្ហូប​នៅ​កន្លែង​ចិញ្ចឹម​ដោយ​ពុំ​បាន​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​ ​វិធានកា​រពារ ៖ - ត្រូវ​សម្អាត​ទ្រុង ស្នូក​ទឹក ស្នូក​ចំណី ឱ្យបាន​ស្អាត​ជាប់​ជាប្រចាំ - មិន​ត្រូវ​ទិញ​មាន់​ថ្មី​មក​ចិញ្ចឹម ជាមួយ​មាន់​ដែល​មាន​ក្នុង​ទ្រុង​ទេ យ៉ាងហោច​ណាស់​បង្ខាំង​ទុក​មាន់​ថ្មី​ដោយ​ឡែក​ឱ្យបាន​១៤​ថ្ងៃ​ដើម្បី​តាមដាន​ថា​វា​មាន​ជំងឺ​ឬ​អត់​ - ចំណី​ត្រូវ​មាន​គុណភាព​ល្អ​ - ចិញ្ចឹម​មាន់​ដាក់​ក្នុង​ទ្រុង​ - ត្រូវធ្វើ​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ - កុំ​ចិញ្ចឹម ឬ​ទុក​ធ្វើ​ពូជ ចំពោះ​មាន់​ដែល​នៅ​រស់​ក្រោយ​ពី​ឈឺ ព្រោះ​វា​ជា​អ្នក​ចម្លងជំងឺ​ ​វិធានការ​ក្រោយ​ផ្ទុះ​ជំងឺ ៖ - ត្រូវ​បំបែក​មាន់​ឈឺ​ចេញពី​មាន់​ជា​ - នៅពេល​មាន​មាន់​ងាប់ ត្រូវ​ដុត​វា​ក្នុង​រណ្តៅ រួច​បាច​ផេះ ឬ​កំបោរ ហើយ​លុប​ដី​ឱ្យ​បាន​ជិត​ល្អ​ - បាច​កំបោរ​ក្នុង​ទ្រុង និង​លាបទឹក​កំបោរ​តាម​ជញ្ជាំង​ - សម្អាត​ឧបករណ៍ប្រើប្រាស់​ឱ្យបាន​ស្អាត​ - ប្រមូល​កាកសំណល់​ផ្សេងៗ​ទៅ​ដុតចោល​ - មិន​ត្រូវ​លក់​មាន់​ដែល​មាន​ជំងឺ​ទេ​
2 months ago
21
ឥណ្ឌា៖ សត្វមាន់មួយក្បាលសម្លាប់ម្ចាស់ខ្លួនឯង នៅឯសង្វៀនជល់មាន់ខុសច្បាប់
មាន់ជល់មួយក្បាលដែលត្រូវបានគេតខ្នាយកូនកាំបិត សម្រាប់ល្បែងជល់មាន់ខុសច្បាប់ បានចាក់សម្លាប់ម្ចាស់របស់ខ្លួនឯងនៅឯភាគខាងត្បូង ប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ បុរសជាម្ចាស់មាន់ជល់ខាងលើត្រូវបានមាន់របស់ខ្លួនឯងចាក់ជាច្រើនខ្នាយចំក្រលៀន ខណៈកំពុងព្យាយាមចាប់មាន់មួយក្បាលនេះដែលរត់ចេញពីសង្វៀន។ បុរសរូបនេះ បានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែបាត់បង់ឈាមច្រើនពេក រីឯសត្វមាន់ជល់នោះត្រូវបាននាំទៅកាន់ប៉ុស្ដិ៍ប៉ូលិស មុននឹងគេបញ្ជូនវាទៅកាន់កសិដ្ឋានមួយកន្លែង។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅឯសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិឡូតធូនួរ (Lothunur) នៃរដ្ឋតេឡាន់ហ្គាណា (Telangana)។ បច្ចុប្បន្ន ប៉ូលិស កំពុងតាមស្វែងរកមនុស្ស១៥នាក់ផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងសង្វៀនជល់មាន់ខុសច្បាប់។ បើតាមប៉ូលិសឥណ្ឌា មាន់ជល់ខាងលើត្រូវបានម្ចាស់របស់វាតខ្នាយកូនកាំបិតមានប្រវែង៧សង់ទីម៉ែត្រ៕
2 months ago
11
អូស្រ្តាលី បង្កាត់ពូជមាន់ស្រែជួយកសិករខ្មែរ​ឱ្យលក់បានតម្លៃខ្ពស់
អូស្ត្រាលី កំពុងជួយដល់កសិករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ។ ពូជមាន់ស្គួយដែលគេស្គាល់ថាជា«មាន់ស្រែ» ទទួលបានការពេញនិយមដោយសារសាច់របស់វាមានរសជាតិឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានល្អ។ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍​ដំបូងគេ​បង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។ គម្រោងនេះ ដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយ ដែលមានផលិតភាពខ្ពស់ ហើយកូនមាន់របស់វាអាចលក់បានក្នុងតម្លៃខ្ពស់ផងដែរ។ កម្មវិធីនេះកំពុងផ្តល់​ឱ្យកសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។ អូស្រ្តាលី សង្ឃឹមថា ពូជមាន់ស្គួយ ដែលកំពុងអភិវឌ្ឍនេះនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ទាក់ទិននឹងការចិញ្ចឹមមាន់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឱ្យការចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមបច្ចេកទេសកសិកម្មបែបទំនើប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើតនូវឱកាសការងារ និងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋនៅជនបទ៕
2 months ago
7
មេមាន់ពូជថ្មី ផ្តល់ឱកាសនូវស៊ុតច្រើនរាល់ថ្ងៃដល់អ្នកចិញ្ចឹម
ជម្រើស​ក្នុង​ការចាប់​យកមុខរ​បរ​ណាមួយ​របស់​កសិក​រ​ក្នុងការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​ក៏ត្រូវ​មាន​ជម្រើស​ណាមួយ​ដ៏​ពិតប្រាកដ​ដោយ​គិត​ទាំង​ពេលវេលា​និង​ប្រាក់ចំណូល​ពី​ការចិញ្ចឹម​សត្វ​នោះ​ផងដែរ​។ យ៉ាងណាមិញ​ក្នុងការ​ចិញ្ចឹម​មាន់​ក្នុងស្រុក​ក៏​ដូច្នោះ​ដែរ​។​ ដោយឡែកថ្មីៗនេះមានការនាំចូលពូជមាន់ថ្មីពីថៃ ដែលចិញ្ចឹមទៅបានស៊ុតរាល់ថ្ងៃដោយមិនចាំបាច់មានមាន់ឈ្មោលនោះឡើយ។ ​​បើតាម​ការបញ្ជា​ក់រប​ស់បង​ស្រី វង ដែល​លក់​មាន់ពូជ​ថ្មី​នេះ​ ក្នុងស្រុក​ដងទង់ ខេត្តកំពត បានឱ្យដឹងថា​ ពូជ​មេមាន់​ថ្មី​នាំចូល​ពី​ថៃ​នេះ​ឈ្មោះថា អ៊ី​សា​ប្រោ​ន ដែល​អាច​ពង​រាល់ថ្ងៃ​ដោយ​មិនបាច់​មាន​ឈ្មោល​។ បងស្រី វង បន្តថា​ពូជ​មេមាន់​នេះ ​មាន​ទម្ងន់​ជាង​១​គីឡូក្រាម​ ដោយមាន​អាយុកាល​វា​បាន​ដល់​បី​ឆ្នាំ ​ដូចជា​អាយុកាល​មាន់​ក្នុងស្រុក​ដែរ​។ មេមាន់​អ៊ី​សា​ប្រោ​ន​នេះ​ ចិញ្ចឹម​វា​ចាប់ពី​អាយុ​៤​ខែ​រហូតដល់​អាយុ​៥​ខែ​ទើប​វា​បាន​ទម្លាក់​ស៊ុត​ឱ្យ​អ្នក​ចិញ្ចឹម​រាល់ថ្ងៃ​។​ ដោយ​ក្នុង​១​សប្តាហ៍​អាច​អាក់​ពង​២​ឬ​៣​ថ្ងៃ​។ ម្ចាស់​ដេប៉ូ​រូបនេះ​ថា មេមាន់​នេះ​លក់​គិត​ជា​ក្បាល​ដោយ​ក្នុង​១​ក្បាល​តម្លៃ​៥​ម៉ឺន​រៀល​ ចំពោះ​បើ​ទិញ​ច្រើន​អាច​ចុះមក​ត្រឹម​១​ក្បាល​ថ្លៃ​៤​ម៉ឺន​រៀល​។ អាស្រ័យ​ដោយសារ​ពងមាន់​នេះ​ធំៗ​ជាង​ពងមាន់​ក្នុងស្រុក​ ទើប​ធ្វើឱ្យ​តម្លៃ​លក់​ចេញ​ក្នុងស្រុក​មានតម្លៃ​ពង​ប្រហាក់ប្រហែល​ដូចជា​ពង​ទា​ក្នុងស្រុក​ដែរ​ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ចិញ្ចឹម​មាន់​ក្នុងស្រុក​៕
2 months ago
10
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi