Tin tức
វិធានការ​ការពារ​ជំងឺ​ញ៉ូ​កាស់​កើត​លើ​សត្វ​មាន់​
​អំពី​ជំងឺ​ញ៉ូ​កាស់ ៖ វីរុស​នេះ ឆ្លង​ចូល​ក្នុង​ហ្វូង​សត្វ​មាន់ ពី​មាន​ឈឺ មក​ជា​មាន់​ជា ដោយ​មាន​រោគសញ្ញា​ដូចជា - មាន់​សំកុក ស៊ី​តិច ហៀរ​សំបោរ ប៉ោង​កេរ រោម​បះ​ - កូន​មាន់​ច្រើន​ឈរ​ផ្តុំគ្នា​ជា​ក្រុម​ - មាន់​ធំ​ច្រើន​ដើរ​បែក​ហ្វូង​ពី​មាន់​ដទៃ​ - ពិបាក​ដកដង្ហើម សំឡេង​ក្រឺត​ក្រ​ត​ច្រើន​នៅពេល​យប់​ - សិរណ​ង់ មាន​ពណ៌​ក្រហមជាំ​រាង​ពណ៌​ស្វាយ​ - រាគ​រួស លាមក​រាវ មាន​ពណ៌​ស បៃតង ដូច​អាចម៍កុក​ - មាន់​ឈឺ និង​ងាប់​ច្រើន (​អាច​១០០%) - មាន់​ដែល​សេសសល់​ពី​ការងាប់ កើត​ជា​ជំងឺសរសៃប្រសាទ ក្រ​ងៀងក ដើរ​វិលជុំ ចឹក​ចំណី​មិន​ចំ​ - ហៀរ​សំបោរ លាមក​រាគ​ពណ៌​បៃតង រោគសញ្ញា​សរសៃប្រសាទ (​រមួល​ក​) មាន់​ឈឺ ត្រូវស្លាប់​ភាគច្រើន​ជាមាន់​តូចៗ​, មាន់​ខ្លះ​នៅ​រស់​តែ​មាន​រោគសញ្ញា​សរសៃប្រសាទ (​រមួល​ក និង​ដើរ​ថយក្រោយ​) ​ការ​ចម្លងជំងឺ ៖ - ទំនាក់ទំនង​រវាង​មាន់​ឈឺ ទៅ​មាន់​ជា​ - ឆ្លង​តាម​ខ្យល់ ធូលី និង​អាកាសធាតុ​អំណោយផល​ - ការដឹកជញ្ជូន ចំណី ទឹក សម្ភារៈ ដែល​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​ - តាម​មនុស្ស ដែល​ឆ្លងកាត់​តំបន់​មាន​ជំងឺ​ - តាមរយៈ​ការទិញ​មាន់​ឈឺ​មក​ចិញ្ចឹម ឬ​ធ្វើ​ម្ហូប​នៅ​កន្លែង​ចិញ្ចឹម​ដោយ​ពុំ​បាន​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​ ​វិធានកា​រពារ ៖ - ត្រូវ​សម្អាត​ទ្រុង ស្នូក​ទឹក ស្នូក​ចំណី ឱ្យបាន​ស្អាត​ជាប់​ជាប្រចាំ - មិន​ត្រូវ​ទិញ​មាន់​ថ្មី​មក​ចិញ្ចឹម ជាមួយ​មាន់​ដែល​មាន​ក្នុង​ទ្រុង​ទេ យ៉ាងហោច​ណាស់​បង្ខាំង​ទុក​មាន់​ថ្មី​ដោយ​ឡែក​ឱ្យបាន​១៤​ថ្ងៃ​ដើម្បី​តាមដាន​ថា​វា​មាន​ជំងឺ​ឬ​អត់​ - ចំណី​ត្រូវ​មាន​គុណភាព​ល្អ​ - ចិញ្ចឹម​មាន់​ដាក់​ក្នុង​ទ្រុង​ - ត្រូវធ្វើ​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ - កុំ​ចិញ្ចឹម ឬ​ទុក​ធ្វើ​ពូជ ចំពោះ​មាន់​ដែល​នៅ​រស់​ក្រោយ​ពី​ឈឺ ព្រោះ​វា​ជា​អ្នក​ចម្លងជំងឺ​ ​វិធានការ​ក្រោយ​ផ្ទុះ​ជំងឺ ៖ - ត្រូវ​បំបែក​មាន់​ឈឺ​ចេញពី​មាន់​ជា​ - នៅពេល​មាន​មាន់​ងាប់ ត្រូវ​ដុត​វា​ក្នុង​រណ្តៅ រួច​បាច​ផេះ ឬ​កំបោរ ហើយ​លុប​ដី​ឱ្យ​បាន​ជិត​ល្អ​ - បាច​កំបោរ​ក្នុង​ទ្រុង និង​លាបទឹក​កំបោរ​តាម​ជញ្ជាំង​ - សម្អាត​ឧបករណ៍ប្រើប្រាស់​ឱ្យបាន​ស្អាត​ - ប្រមូល​កាកសំណល់​ផ្សេងៗ​ទៅ​ដុតចោល​ - មិន​ត្រូវ​លក់​មាន់​ដែល​មាន​ជំងឺ​ទេ​
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi