Danh sách tin tức
របរចិញ្ចឹមមាន់ ​ក្លាយជាក្តីសង្ឃឹមរបស់​កសិករនៅតំបន់ឆ្នេរ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ
រយៈពេលជិត២ឆ្នាំហើយដែល អង្គការ អេដ អេ អាកស្យុង តាមរយៈអង្គការហេហ្វឺ បានផ្តល់ដើមទុន សម្ភារៈ និង​បណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ និងបានផលល្អប្រសើរ ដល់កសិករនៅតំបន់ឆ្នេរសមុទ្រ។ កសិករប្រមាណ ៤០គ្រួសារ ដែលទទួលបានការបណ្តុះបណ្តាលនេះ កំពុងតែរីក​រាយនឹងលទ្ធផលដ៏ប្រសើរពីការចិញ្ចឹមមាន់ ដែលបានផ្លាស់ប្តូរ​​ជីវភាព​គ្រួសារពួកគេឱ្យធូរធារជាងមុន។ កាលពីប្រមាណកន្លះឆ្នាំមុន លោក ញ៉ែត សុភ័ក្រ្ត គឺជាកម្មករសំណង់ ដែលរកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលនេះ លោក គឺជាអ្នកជំនាញចិញ្ចឹមមាន់យកសាច់ម្នាក់ នៅសង្កាត់អូរក្រសារ ក្នុងក្រុងកែប ខេត្តកែប។ លោក បានឈប់​ធ្វើជាកម្មករសំណង់ និងងាកមកចិញ្ចឹមមាន់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពី​អង្គការ ហេហ្វឺ។ បច្ចេកទេសទាំងនោះ មានដូចជា​​ការរៀបចំទ្រុង ជ្រើសរើស និង​បង្កាត់​ពូជ​, ​ការផ្សំ​ចំណី, ​​ការថែទាំ និងការផ្តល់វ៉ាក់សាំងការពារជំងឺជាដើម។ផ្តើមដំបូងពីការចិញ្ចឹម​មាន់សាច់​ ៥០ក្បាល សព្វថ្ងៃនេះ លោក សុភ័ក្រ្ត បានពង្រីកការ​ជាបន្តបន្ទាប់ រហូតដល់មានមាន់ពូជប្រ​មាណ​៥០ក្បាល និង​​មាន់សាច់ជាង១៥០ក្បាល។ បុរសវ័យ​៣៩​ឆ្នាំរូបនេះ ​ពិតជារីករាយ ដែលខ្លួនមានឱកាសទទួលបានជំនាញថ្មីសម្រាប់ជីវិត និងជាជំនាញដែល​បាន​ធ្វើ​ឱ្យលោក និងគ្រួសារ លែងខ្វះមុខ ខ្វះក្រោយដូចមុន។
5 months ago
52
អ្នកស្រី ជា គឹមសួ រកចំណូលបាន ៧០០ ដុល្លារក្នុងមួយខែ ពីការចិញ្ចឹមមាន់
រាជធានីភ្នំពេញ ៖ កន្លងមកពោលគឺមុនឆ្នាំ ២០១៨ ស្វាមីរបស់អ្នកស្រី ជា គឹមសួ ជាពលកចំណាកស្រុកដែលតែងតែឃ្លាតឆ្ងាយពីគ្រួសារទៅធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់បំពេញតម្រូវការគ្រួសារ តែការងារនៅប្រទេសគេមិនសមដូចក្តីរំពឹងទុកនោះឡើយ ។ ស្វាមីគាត់បានត្រឡប់មកភូមិស្រុកកំណើតវិញ ដើម្បីបន្តការងារកសិកម្មជាមួយភរិយា ។ ការចិញ្ចឹមមាន់ និងការដាំបន្លែដែលគ្មានបច្ចេកទេសនៅតែធ្វើឲ្យគ្រួសារអ្នកស្រី ជា គឹមសួ ខ្វះមុខខ្វះក្រោយជាដដែល ។ចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ មក អ្នកស្រី ជា គឹមសួ បានចូលរួមកម្មវិធី ASPIRE ដែលមានឈ្មោះពេញថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ កម្មវិធីនេះបានផ្តល់ទុន ២០% ដើម្បីឲ្យអ្នកស្រីធ្វើទ្រង់មាន់ រួមនឹងការផ្តលបច្ចេកទេសចិញ្ចឹមមាន់ ការលាយចំណីមាន់ រួមនិងការចាក់វ៉ាក់សំាងការពារសត្វមាន់ជាដើម ។ ក្នុងទំហំដីដដែល ទីតំាងដដែល ការចិញ្ចឹមមាន់របស់អ្នកស្រីមានការរីកចម្រើន ដែលអាចផ្តត់ផ្គង់គ្រួសារឲ្យនៅជុំគ្នាបាន មិនបាច់ធ្វើចំណាកស្រុកនោះឡើយ ។«កាលពីមិនទាន់ចូលរួមកម្មវិធី ASPIRE ការចិញ្ចឹមមាន់របស់ខ្ញុំទទួលបានប្រាក់តែប្រមាណ ១០០ ដុល្លារក្នុងមួយខែ ។ ចំណូលនេះមិនអាចផ្ត់ត់ផ្គង់គ្រួសារបានឡើយ ។ ប៉ុន្តែនៅពេលខ្ញុំចូលរួមកម្មវិធី ASPIRE ខ្ញុំអាចរកចំណូលបាន ៧០០ ដុល្លារក្នុងមួយខែ ។ ស្វាមីខ្ញុំមិនបាច់ធ្វើចំណាកស្រុក ឬរកការងារផ្សេងទៀតដូចជាសំណង់ទៀតឡើយ ។ យើងចិញ្ចឹមមាន់អាចផ្តត់ផ្គង់គ្រួសារបាន» អ្នកស្រី ជា គឹមសួ បញ្ជាក់ ។
5 months ago
57
​ចំណាយពេលតិច ប៉ុន្តែទទួលបានផលចំណេញច្រើន
អ្នកស្រី ប៉ា ណារី ដែលជាអ្នកចិញ្ចឹមមាន់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានសម្រេចចិត្តចូលរួមក្នុងគម្រោង RECOVER នៅខែមិថុនា ឆ្នាំ 2021 នៅពេលដែលក្រុមការងាររបស់យើងបានធ្វើយុទ្ធនាការផ្សព្វផ្សាយនៅក្នុងសហគមន៍គោលដៅរបស់គម្រោងក្នុងខេត្តសៀមរាប។ ដោយសារអាជីវកម្មគ្រួសារតូចរបស់នាងត្រូវរអាក់រអួលដោយសាកូវីដ១៩និង បាត់បង់ឪពុករបស់គាត់ បន្ទាប់មកគាត់ក៏សម្រេចចិត្តស្វែងរកអាជីវកម្មចិញ្ចឹមមាន់ដើម្បីបង្កើតប្រាក់ចំណូលផ្សេងទៀត។អ្នកស្រីធ្លាប់ផ្គត់ផ្គង់កូនមាន់ទៅទីផ្សារ លុះកូនមាន់ធំល្មម ហើយការប្រមូលផលនីមួយៗមានត្រឹមតែពីរបីគីឡូក្រាមប៉ុណ្ណោះ ដែលជាចំនួនតិចណាស់បើធៀបនឹងពេលនេះ។ ដើម្បីឱ្យមាន់ធំល្មមអាចលក់បានគឺត្រូវចំណាយពេលពី៤ទៅ៦ខែ ហើយរយៈពេលនេះគាត់រកចំណូលបានត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ។ជាមួយនឹងបច្ចេកទេសត្រឹមត្រូវ បន្ទាប់ពីការបណ្តុះបណ្តាលបច្ចេកទេស អ្នកស្រីអាចប្រមូលផលមាន់បានដល់ទៅ 180KG ក្នុងរយៈពេលត្រឹមតែ 3 ខែ និងទទួលបានប្រាក់ចំណូលប្រមាណ 2.8 លានរៀល។ ប្រាក់ចំណេញពីប្រាក់ចំណូលនេះគឺ 800,000 រៀល។ បើប្រៀបធៀបទៅនឹងកាលពីមុន គាត់ចំណាយពេលជិតកន្លះឆ្នាំដើម្បីរកបាន 25% នៃចំនួនដែលនាងរកបានឥឡូវនេះ
5 months ago
48
មាន់ស្រែលក់មួយគីឡូបានត្រឹម ១៣ ០០០ រៀល កសិករចិញ្ចឹមត្អូញត្អែរ​​តម្លៃ​ធ្លាក់ចុះបន្តបន្ទាប់
ការចិញ្ចឹមមាន់ស្រែរបស់កសិករមួយចំនួននៅតាមមូលដ្ឋានជាលក្ខណះគ្រួសារខ្នាតតូច ជាដំណោះស្រាយលើកក​ម្រិតជីវភាព ប្រចាំថ្ងៃបន្ថែមលើផលដំណាំផ្សេងៗបានយ៉ាងប្រសើរ ស្របពេលបច្ចុប្បន្ន គេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើនងាកមកបរិភោគមាន់ស្រែគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ នៅក្នុងស្រុកបាណន់ និងស្រុកសំឡូត ក្នុង​ខេត្ត​បាត់ដំបង ក៏សង្កេតឃើញកសិករបានចិញ្ចឹមជាលក្ខណះគ្រួសារជាច្រើនបន្ថែម ពីលើការដាំដុះដំណាំផ្សេងៗដូចជា ដាំម្ទេស ពោត និងដំឡូងមី ដើម្បីទប់ទល់និងកម្រិតជីវភាព​គ្រួសារ ហើយក្នុងនោះពួកគាត់ក៏បានសន្សំថវិការដែលកើតចេញពីការចិញ្ចឹមមាន់ស្រែនេះ ដើម្បីធ្វើជាដើមទុនក្នុងការដាំដំណាំកសិកម្មផ្សេងៗកាត់បន្ថយ ការខ្ចីបុលពី មីក្រូ ឬធនាគារ ផ្សេងៗ។ប៉ុន្តែកសិករ​ចិញ្ចឹមមាន់ស្រែ​បានលើកឡើងប្រហាក់ប្រហែលគ្នាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃមាន់ស្រែហាក់ដាំក្បាលចុះជាបន្តបន្ទាប់ តាមរយះក្រុមឈ្មួញដើរទិញតាមភូមិ ហើយពេលខ្លះកសិករមួយចំនួនមិនលក់ទេ សុខចិត្តទុកធ្វើជាម្ហូបអាហារក្នុងគ្រួសារ។
5 months ago
51
ការ​ចិញ្ចឹម​មាន់​ស្រែ​នៅ​តាកែវ​ មាន​កសិករ​ចូល​រួម​ជាង​ ៣០០​ គ្រួសារ ​ខណៈ​អង្គការ​ ១ ​ចងក្រង​ជា​សហ​គមន៍​តាម​ខេត្ត​ចំនួន​ ១១ នៅ​កម្ពុជា​
​តាកែវៈ​ កន្លងមក​នៅតាម​កសិដ្ឋាន​មួយ​ចំនួន​គេ​ឃើញ​មានការ​ចិញ្ចឹម​មាន់​យក​សាច់​និង​យក​ពង​ដោយ​ឱ្យ​ចំណី​ផលិត​តាម​បច្ចេកទេស​កសិកម្ម ហើយ​មាន់​ចិញ្ចឹម​ប្រភេទ​នេះ​គេ​តែង​ហៅថា​មាន់​កសិកម្ម​ ប៉ុន្តែ​មាន​អង្គការ​មួយ​ឈ្មោះ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​ បាន​ចងក្រង​ប្រជាកសិករ​នៅតាម​ខេត្ត​ចំនួន​ ១១ ដើម្បី​ចិញ្ចឹម​មាន់​ស្រែ​។​ក្នុងនោះ​មានស្រុក​​២​ក្នុង​ខេត្តតាកែវ​មាន​ប្រជាកសិករ​ជាង​ ៣០០ ​គ្រួសារ​ កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​លើ​ទីផ្សារ​ពី​ការចិញ្ចឹម​មាន់​ស្រែ​នេះ​។​​ក៏ប៉ុន្តែ​លោក​ថា ក្នុង​ពងមាន់​ទាំង​១ ៨៨០​ពង​នោះ វា​មិន​ញាស់​បាន​ទាំងអស់​ទេ ព្រោះ​មាន​ពង​ខ្លះ​មិនអាច​បង្ក​កំណើត​បាន តែមាន​ភាគតិច​ប៉ុណ្ណោះ​ដែល​ខូច ហើយ​ក្រៅពីនោះ​លោក​ទទួល​ផល​ជា​កូន​មាន់​បាន​ច្រើន​។​ការ​ភ្ញាស់​ពង​មាន់​ស្រែ​នេះ​វា​មិន​ពឹងផ្អែក​តែ​កម្ដៅ​នៅក្នុង​ទូ​ទេ តែ​វា​អាស្រ័យ​លើ​អាកាស​ធាតុ​ប្រែប្រួល​នៅ​ខាងក្រៅ​ដែរ ដូចជា ក្តៅ​ខ្លាំង​ឬ​ត្រជាក់​ខ្លាំង​ជាដើម​។​​ចំពោះ​ទីផ្សារ​លក់​មាន់​វិញ កាល​ពី​សម័យ​ជំងឺ​កូ​វីដ​ហាក់​ធ្លាក់ចុះ​ខ្លាំង តែ​បច្ចុប្បន្ន​នេះ​ហាងឆេង​លក់​មាន់​មាន​ទីផ្សារ​ល្អ​វិញ​ហើយ​។​សម្រាប់​មាន់រ​ស់អា​ចលក់​ឱ្យ​សហគមន៍​ហើយ​សហ​គមន៍​គិត​ក្នុងតម្លៃ​ទីផ្សារ​ទូទៅ​គឺ​ក្នុង​១​គីឡូក្រាម​ តម្លៃ​១​ម៉ឺន​៦​ពាន់​រៀល​ទៅ​១​ម៉ឺន​៧​ពាន់​រៀល ប៉ុន្តែ​សម្រាប់​មាន់​មេ​ចិញ្ចឹម​វា​មាន​ទម្ងន់​មិន​ដល់​២​គីឡូក្រាម​ទេ ខណៈ​មាន់​បោច​ហើយ លក់​ក្នុង​១​គីឡូក្រាម​ថ្លៃ​២​ម៉ឺន​៦​ពាន់​រៀល​។​​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​បច្ចុប្បន្ន​បាន​ជួយ​សហ​គមន៍​កសិកម្ម​ចំនួន​៥០​សហ​គមន៍​នៅ​ទូទាំង​ខេត្ត​១១ ​រួមមាន​ ខេត្ត​សៀម​រាប បន្ទាយ​មាន​ជ័យ បាត់​ដំបង ពោធិ៍​សាត់ ​កំពង់​ឆ្នាំង ​កំពង់​ធំ កំពង់​ស្ពឺ តាកែវ កំពត ​ព្រៃវែង និង​ខេត្ត​ស្វាយ​រៀង​។​ចំពោះ​ការផ្គត់​ផ្គង់​លើ​ទីផ្សារ​វិញ បើ​កាល​ពីមុន​ជំងឺ​កូ​វីដ​យើង​ផលិត​មាន់​ស្រែ​អត់​ទាន់​តម្រូវ​ការ​ទីផ្សារ​ទេ តែ​បច្ចុប្បន្ន​ក្រោយពី​កូ​វីដ​ស្ងប់​ស្ងាត់​តម្រូវ​ការ​ទីផ្សារ​មាន​ដំណើរ​ការ​ឡើង​វិញ​ហើយ​។​លោក​បញ្ជាក់​ថា​៖ «យើង​បាន​បង្កើត​កសិករ​ក្រុម​ផលិត​កូន​មាន់​ស្រែ ក​សិករ​ចិញ្ចឹម​មាន់​ពង​ផង​ភ្ញាស់​ខ្លួនឯង​ផង និង​ប្រភេទ​កសិករ​ចិញ្ចឹម​មាន់​ស្រែ​យក​សាច់​។​ដូច្នេះ​យើង​មាន​កសិករ​៣​ប្រភេទ​នេះ​។​មាន់​ស្រែ​ចិញ្ចឹម​មែន​តែ​សាច់​វា​មាន​គុណភាព ព្រោះ​ចំណី​យើង​ផលិត​ពី​ធម្ម​ជាតិ​ពី​ស្លឹក​បន្លែ តែ​យើង​ឱ្យ​ចំណី​ទីផ្សារ​មិន​លើស​៣០​ភាគ​រយ​ទេ​»៕
5 months ago
52
ការចិញ្ចឹមមាន់លម្អគឺជាការងារជាច្រើន។
ទោះបីជាវាជាចំណង់ចំណូលចិត្តដែលទាមទារការវិនិយោគទាំងប្រាក់ និងការថែទាំក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ សត្វមាន់លម្អបានទាក់ទាញប្រជាជន Quang Tri ជាច្រើនឱ្យចូលរួមដោយសារតែចំណង់ចំណូលចិត្ត និងស្នេហារបស់ពួកគេ។ ចលនានេះបានបង្កើតកន្លែងលេងប្រកបដោយសុខភាពល្អ រួមចំណែកថែរក្សា និងផ្សព្វផ្សាយពូជមាន់វៀតណាមសុទ្ធ។ក្រៅ​ពី​ការ​លេង​មាន់​តាន់​ចូវ លោក Bui Manh Dung ក៏​មាន​កូន​មាន់ Onagadori មួយ​គូ​មាន​រោម​កន្ទុយ​វែង​រលោង​ផង​ដែរ - Photo: LE TRUONGប៉ុន្មានថ្ងៃនេះ លោក Nguyen Duc Thong នៅត្រីមាសទី 5 ទីក្រុង Gio Linh ហាក់មានភាពមមាញឹកក្នុងការថែរក្សា និងរចនាម៉ូដមាន់ Bantam របស់លោក Tan Chau ដើម្បីរៀបចំការប្រកួត "សម្រស់មាន់លម្អ Tan Chau" ដែលប្រព្រឹត្តទៅនៅខេត្ត Phu Tho នាខែមីនាខាងមុខនេះ។ ក្នុងនាមជាមនុស្សដែលមានចិត្តស្រលាញ់ដែលចាប់ផ្តើមចិញ្ចឹមមាន់លម្អតាំងពីឆ្នាំ 2015 លោក ថុង បាននាំមាន់របស់គាត់ទៅចូលរួមប្រកួតជាច្រើន និងទទួលបានរង្វាន់ខ្ពស់។លោក ថុង ចែករំលែក៖ «ដោយសារចំណង់ចំណូលចិត្តរបស់ខ្ញុំ ខ្ញុំបានស្រាវជ្រាវពូជមាន់ជាច្រើនប្រភេទមកលេងជាមួយ។ ពេលខ្ញុំដឹងពីពូជមាន់តាន់ចូវ ខ្ញុំពិតជាត្រូវបានយកឈ្នះដោយរោមចម្រុះពណ៌ រោមក្រាស់ កន្ទុយវែង។ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្តើមរកមាន់បង្កាត់ ស្វែងយល់ពីបទពិសោធន៍ចិញ្ចឹមមាន់តាមវេទិកា និងខេត្ត និងក្រុងជាច្រើននៅភាគខាងជើង និងខាងត្បូង។ ការចិញ្ចឹម ថែទាំ សម្អាតជង្រុក ដល់ការហ្វឹកហាត់ប្រចាំថ្ងៃ ដែលត្រូវចំណាយពេលច្រើនផងដែរ»។បើតាមលោក ថុង ដើម្បីមានសិទ្ធិចូលរួមក្នុងការប្រកួត មាន់បំពងតាន់ចូវត្រូវជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីដំណើរការបង្កាត់ពូជជាច្រើនជំនាន់ អ្នកបង្កាត់ពូជត្រូវតែមានភាពហ្មត់ចត់តាំងពីរបបអាហារដែលមានជីវជាតិរហូតដល់ទ្រុងមានគុណភាព។ បន្ថែមពីលើការបន្ថែមបន្លែ កន្ទក់ អង្ករ... មាន់ត្រូវផ្តល់វីតាមីន ប្រូតេអ៊ីន ដូចជា ដង្កូវ ចង្រិត សាច់គោ ត្រី បន្លែ ស្មៅ ប៉េងប៉ោះ... ជាពិសេស ទ្រុងត្រូវមានពន្លឺគ្រប់គ្រាន់ មានកំរាលឥដ្ឋ និងព្យួរស្ពាន ដើម្បីធានាថា រោមមាន់មិនបែកពេលធ្វើចលនា។“ភាពស្រស់ស្អាតរបស់មាន់គឺដោយសារតែរោមរបស់វា ដូច្នេះហើយ រៀងរាល់ថ្ងៃ មាន់ជល់តាន់ចូវត្រូវងូតទឹក និងហាលថ្ងៃ ហើយអ្នកលេងមាន់ត្រូវយកចិត្តទុកដាក់លើសិតសក់ ចំពុះ និងភ្នែករបស់មាន់ ដើម្បីធានាថាវាមានទំហំតូច និងសមាមាត្រទៅនឹងរោម។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាជិតដល់ពេលប្រកួតហើយ មាន់មិនត្រូវរើសលើសពី 1 គីឡូក្រាមទេ។ លោក ថុង បន្ថែមថា សិតសក់ ត្រចៀក កន្ទុយ ឬរោមដែលកែសំរួល លាបពណ៌ ឬភ្ជាប់ដើម្បីឱ្យមានសិទ្ធិប្រកួតប្រជែង”។
5 months ago
38
បច្ចេកទេស​ថ្មីក្នុង​ការ​ចិញ្ចឹម​មាន់ កសិករ​វ័យក្មេង​ម្នាក់ ទទួល​ជោគជ័យ​រយៈពេល​៥​ឆ្នាំ
​កសិករ​វ័យក្មេង​ម្នាក់ បាន​តស៊ូព្យាយាម​រៀនសូត្រ​ចិញ្ចឹម​មាន់​ស្រែ​យក​ពង​ ដែល​យក​កូន​លក់ ទទួល​បាន​ជោគជ័យ​ក្នុង​រយៈពេល​៥​ឆ្នាំ ​កន្លង​មកនេះ នៅ​ក្នុង​ភូមិ​ទំនប់​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំ​ពង់​ឆ្នាំង ដែល​ប្រជាកសិករ​យើង​គ្មាន​មុខរបរ ផ្គត់ផ្គង់ ជីវភាព នៅ​ក្នុងគ្រួសារ​គួរតែ​យក​គំរូ​តាម​។​​លោក សយ ចាន់​ណាត បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃទី២១ ខែ​មករា ​ឆ្នាំ២០២១នេះ បាន​រៀបរាប់​អំពី​មុខ​របប​ចិញ្ចឹម​មាន់​ស្រែ យក​ពង​ភ្ញាស់​យក​កូន​លក់​របស់​លោក​ប្រាប់​ថា មកដល់​ថ្ងៃនេះ​លោក​បាន​ប្រកបមុខរបរ​នេះ​រយៈ​ពេល​៥​ឆ្នាំ​ហើយ ដែល​មុនដំបូង​ឡើយ​លោក​បាន​តស៊ូ​ព្យាយាម​រៀន សូត្រ​ជាមួយ​សាលា​កសិកម្ម​និង​ជា​មួយ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ចំនួន ដើម្បី​យក​បទពិសោធន៍​មក​អនុវត្ត​ទទួល​បាន​ជោគជ័យ។​ជាក់ស្តែង​ក្នុង​ពេលនេះ ​លោក​កំពុង​ចិញ្ចឹម​មាន់​មេ​ចំនួន ៥០០​ក្បាល​និង​មាន់​ឈ្មោល៨០​ក្បាល ដោយ​បាន​ប្រើ​បច្ចេកទេស​ថ្មី​យក​មេ​ជីវិត​របស់​មាន់​ឈ្មោល​ចាក់​បញ្ចូល​ក្នុង​មាន់​ឲ្យ​វា​ពង និង​យក​ពង​នោះ​ទៅ​ភ្ញាស់​ជា​មួយ​ទូរ​អគ្គិសនី ដែល​អាច​ភ្ញាស់​ពងមាន់​បាន​មួយ​ម៉ឺន​គ្រាប់ ដើម្បី​យក​កូន​លក់។ ដោយឡែក​ក្នុង​ពេលនេះ ​ក្នុង​មួយថ្ងៃ​មាន់​បាន​ផ្ដល់​ពង​ឲ្យ​លោក​ជាង ១០០ គ្រាប់ ហើយ​ក្នុង ១​ខែ​លោក​អាច​ភ្ញាស់​កូន​មាន់​បាន​ពី ១​ពាន់​ក្បាល​ទៅ​២​ពាន់​ក្បាល​ ដើម្បី​លក់​ចែក​ជូន​កសិករ​នៅ​ក្នុង​ស្រុក។​
5 months ago
46
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi