Tin tức
មាន់ស្រែលក់មួយគីឡូបានត្រឹម ១៣ ០០០ រៀល កសិករចិញ្ចឹមត្អូញត្អែរ​​តម្លៃ​ធ្លាក់ចុះបន្តបន្ទាប់
ការចិញ្ចឹមមាន់ស្រែរបស់កសិករមួយចំនួននៅតាមមូលដ្ឋានជាលក្ខណះគ្រួសារខ្នាតតូច ជាដំណោះស្រាយលើកក​ម្រិតជីវភាព ប្រចាំថ្ងៃបន្ថែមលើផលដំណាំផ្សេងៗបានយ៉ាងប្រសើរ ស្របពេលបច្ចុប្បន្ន គេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើនងាកមកបរិភោគមាន់ស្រែគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ នៅក្នុងស្រុកបាណន់ និងស្រុកសំឡូត ក្នុង​ខេត្ត​បាត់ដំបង ក៏សង្កេតឃើញកសិករបានចិញ្ចឹមជាលក្ខណះគ្រួសារជាច្រើនបន្ថែម ពីលើការដាំដុះដំណាំផ្សេងៗដូចជា ដាំម្ទេស ពោត និងដំឡូងមី ដើម្បីទប់ទល់និងកម្រិតជីវភាព​គ្រួសារ ហើយក្នុងនោះពួកគាត់ក៏បានសន្សំថវិការដែលកើតចេញពីការចិញ្ចឹមមាន់ស្រែនេះ ដើម្បីធ្វើជាដើមទុនក្នុងការដាំដំណាំកសិកម្មផ្សេងៗកាត់បន្ថយ ការខ្ចីបុលពី មីក្រូ ឬធនាគារ ផ្សេងៗ។ប៉ុន្តែកសិករ​ចិញ្ចឹមមាន់ស្រែ​បានលើកឡើងប្រហាក់ប្រហែលគ្នាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃមាន់ស្រែហាក់ដាំក្បាលចុះជាបន្តបន្ទាប់ តាមរយះក្រុមឈ្មួញដើរទិញតាមភូមិ ហើយពេលខ្លះកសិករមួយចំនួនមិនលក់ទេ សុខចិត្តទុកធ្វើជាម្ហូបអាហារក្នុងគ្រួសារ។
បើតាមកសិករក្នុងស្រុកបាណន់ បានឲ្យដឹងថា មាន់ស្រែដែលពួកគាត់ចិញ្ចឹមឲ្យដើររកចំណីក្នុងដីភូមិ មិនដែលប្រឈមនិងជំងឺ​នោះទេ យូរៗបាចអង្ករឲ្យសុីម្តង តែពួកវាធំធាត់ល្អណាស់ ហើយសាច់ក៏មានរស់ជាតិឆ្ងាញ់ មិនដូចរស់ជាតិមាន់កសិកម្មនោះទេ។លោក ជិន គ្រក់ ជាកសិករ រស់នៅឃុំចែងមានជ័យ ក្នុងស្រុកបាណន់ បានឲ្យដឹងថា មាន់ស្រែរបស់លោកមិន​ចិញ្ចឹមច្រើនប៉ុន្មានទេ ដោយ​បាន​ចាប់លក់ឬឈ្មួញមកទិញជាញឹកញាប់​ ព្រោះវាទម្លាក់ពងកូនជាបន្តបន្ទាប់។យ៉ាងណាមិញ លោក​ថា មាន់ស្រែឥឡូវធ្លាក់ថ្លៃខ្លាំងណាស់ មិនដូចកាលពីអំឡុងឆ្នាំ ២០២២-២៣ នោះទេ ព្រោះបច្ចុប្បន្ន ១ គីឡូក្រាមលក់បានតែចន្លោះពី ១៣ ០០០ រៀលដល់ ១៥ ០០០ រៀលប៉ុណ្ណោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកបានសំណូមពរដល់ជំនាញពាក់ព័ន្ធ ជួយជម្រុញទីផ្សារឲ្យបានឡើងថ្លៃសមរម្យបន្តិចផង ដើម្បីជួយលើកកម្ពស់កម្រិត សេដ្ឋកិច្ចគ្រួសាររបស់កសិករ។មន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបង​កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រួមទាំង​ក្រុមការងារគម្រោង “អេមស៍” នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវាក់តម្លៃមាន់ស្រែ ដើម្បីភ្ជាប់កិច្ចសន្យាទិញលក់រវាងក្រុមផលិត និងឈ្មួញ នៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត។ វេទិការនេះ មានការចូលរួមពីលោកមេឃុំអូរ សំរិល មន្ត្រីកសិកម្មឃុំអូរសំរិល តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហគមក៍កសិកម្ម ឈ្មួញ និងក្រុម ផលិត សរុបចំនួន ៤១ នាក់ ដើម្បីជំរុញឲ្យមានទីផ្សារល្អជាងនេះ ក្នុងការលើកស្ទួយជីវិភាពគ្រួសាររបស់កសិករ ជាអ្នកចិញ្ចឹមមាន់ស្រែ ហើយទន្ទឹមនោះដែរក៏បានលើកទឹកចិត្តដល់កសិករក្នុងការចិញ្ចឹមជាលក្ខណ:គ្រួសារផងដែរ ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi