ការចិញ្ចឹមមាន់ស្រែនៅតាកែវ មានកសិករចូលរួមជាង ៣០០ គ្រួសារ ខណៈអង្គការ ១ ចងក្រងជាសហគមន៍តាមខេត្តចំនួន ១១ នៅកម្ពុជា
តាកែវៈ កន្លងមកនៅតាមកសិដ្ឋានមួយចំនួនគេឃើញមានការចិញ្ចឹមមាន់យកសាច់និងយកពងដោយឱ្យចំណីផលិតតាមបច្ចេកទេសកសិកម្ម ហើយមាន់ចិញ្ចឹមប្រភេទនេះគេតែងហៅថាមាន់កសិកម្ម ប៉ុន្តែមានអង្គការមួយឈ្មោះហេហ្វឺអន្តរជាតិកម្ពុជា បានចងក្រងប្រជាកសិករនៅតាមខេត្តចំនួន ១១ ដើម្បីចិញ្ចឹមមាន់ស្រែ។ក្នុងនោះមានស្រុក២ក្នុងខេត្តតាកែវមានប្រជាកសិករជាង ៣០០ គ្រួសារ កំពុងទទួលបានការគាំទ្រខ្លាំងលើទីផ្សារពីការចិញ្ចឹមមាន់ស្រែនេះ។ក៏ប៉ុន្តែលោកថា ក្នុងពងមាន់ទាំង១ ៨៨០ពងនោះ វាមិនញាស់បានទាំងអស់ទេ ព្រោះមានពងខ្លះមិនអាចបង្កកំណើតបាន តែមានភាគតិចប៉ុណ្ណោះដែលខូច ហើយក្រៅពីនោះលោកទទួលផលជាកូនមាន់បានច្រើន។ការភ្ញាស់ពងមាន់ស្រែនេះវាមិនពឹងផ្អែកតែកម្ដៅនៅក្នុងទូទេ តែវាអាស្រ័យលើអាកាសធាតុប្រែប្រួលនៅខាងក្រៅដែរ ដូចជា ក្តៅខ្លាំងឬត្រជាក់ខ្លាំងជាដើម។ចំពោះទីផ្សារលក់មាន់វិញ កាលពីសម័យជំងឺកូវីដហាក់ធ្លាក់ចុះខ្លាំង តែបច្ចុប្បន្ននេះហាងឆេងលក់មាន់មានទីផ្សារល្អវិញហើយ។សម្រាប់មាន់រស់អាចលក់ឱ្យសហគមន៍ហើយសហគមន៍គិតក្នុងតម្លៃទីផ្សារទូទៅគឺក្នុង១គីឡូក្រាម តម្លៃ១ម៉ឺន៦ពាន់រៀលទៅ១ម៉ឺន៧ពាន់រៀល ប៉ុន្តែសម្រាប់មាន់មេចិញ្ចឹមវាមានទម្ងន់មិនដល់២គីឡូក្រាមទេ ខណៈមាន់បោចហើយ លក់ក្នុង១គីឡូក្រាមថ្លៃ២ម៉ឺន៦ពាន់រៀល។អង្គការហេហ្វឺអន្តរជាតិកម្ពុជាបច្ចុប្បន្នបានជួយសហគមន៍កសិកម្មចំនួន៥០សហគមន៍នៅទូទាំងខេត្ត១១ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង និងខេត្តស្វាយរៀង។ចំពោះការផ្គត់ផ្គង់លើទីផ្សារវិញ បើកាលពីមុនជំងឺកូវីដយើងផលិតមាន់ស្រែអត់ទាន់តម្រូវការទីផ្សារទេ តែបច្ចុប្បន្នក្រោយពីកូវីដស្ងប់ស្ងាត់តម្រូវការទីផ្សារមានដំណើរការឡើងវិញហើយ។លោកបញ្ជាក់ថា៖ «យើងបានបង្កើតកសិករក្រុមផលិតកូនមាន់ស្រែ កសិករចិញ្ចឹមមាន់ពងផងភ្ញាស់ខ្លួនឯងផង និងប្រភេទកសិករចិញ្ចឹមមាន់ស្រែយកសាច់។ដូច្នេះយើងមានកសិករ៣ប្រភេទនេះ។មាន់ស្រែចិញ្ចឹមមែនតែសាច់វាមានគុណភាព ព្រោះចំណីយើងផលិតពីធម្មជាតិពីស្លឹកបន្លែ តែយើងឱ្យចំណីទីផ្សារមិនលើស៣០ភាគរយទេ»៕