កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ផ្ទះមាន់ស្រែ ជាកសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែងដែលមានចំនួនមាន់រហូតដល់រាប់ពាន់ក្បាលនោះ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះប្រមាណ ៣០០០ក្បាល។ បើតាមលោក ភាស់ ប្រុស ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ «ផ្ទះមាន់ស្រែ» មានទីតាំងស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កសិដ្ឋានរបស់លោកបានត្រៀមមាន់សាច់ប្រមាណ ៣០០០ក្បាល សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ខណៈដែលជារៀងរាល់ថ្ងៃកសិដ្ឋានមួយនេះផ្គត់ផ្គង់ជាមធ្យមប្រមាណ ៣០០ក្បាល។