Danh sách tin tức
កសិករចិញ្ចឹមមាន់ស្រែនៅក្នុងខេត្តសៀមរាប បង្ហាញបទពិសោធន៍នៃការចិញ្ចឹមមាន់ទទួលបានទិន្នផលខ្ពស់
កសិករចិញ្ចឹមមាន់ស្រែ រយៈពេលជាង១០ឆ្នាំរស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ចែករំលែកបទពិសោធន៍ នៃការចិញ្ចឹមមាន់បែបធម្មជាតិ តាមរយៈការឱ្យចំណី និងផ្តល់ទឹកផឹក ដោយប្រើប្រាស់តែរុក្ខជាតិដែលដាំដុះបាន នៅជុំវិញផ្ទះប៉ុណ្ណោះ ធ្វើឱ្យមាន់មានសុខភាពល្អ ចៀសផុតពីជំងឺ និងទទួលបានទិន្នផលខ្ពស់។ លោក អ៊ាម ផាន កសិករចិញ្ចឹមមាន់ស្រែ រស់នៅឃុំដានរុន ស្រុកសូទ្រនិគម នៃខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មាន វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា លោកចិញ្ចឹមមាន់ស្រែប្រមាណ១០០ក្បាលក្នុងនោះ មាន់មេជាង ២០ក្បាល និងមាន់យកសាច់ខ្លះ ដោយក្នុងមួយខែលោកអាចលក់មាន់សាច់ បានចន្លោះពី១០ទៅ២០គីឡូក្រាម ។
1 years ago
61
កសិករ​ម្នាក់​ចិញ្ចឹម​មាន់​ស្រែ ដោយ​ប្រើ​បច្ចេកទេស​ថ្មី ចំណាយ​ដើមទុន​តិច ទទួល​បាន​ផល​ច្រើន
ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ចាប់​យក​មុខ​របរ​ចិញ្ចឹម​មាន់​ស្រែ​បន្ថែម​ទៀត ក្រៅពី​ធ្វើ​ចំការ នៅ​លើ​ដី​របស់​ខ្លួន ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ប្រើ​ដើមទុន​ទិញ​ចំណី​អស់​តិច បូក​រួម​ជាមួយនឹង​បច្ចេកទេស​ផលិត​ចំណី​ធម្មជាតិ ។ តែ​ពេល​ប្រមូល​ផល​លក់​បាន​ថវិកា​ច្រើន សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​រូបគេ ក៏​នឹង​ពង្រីក​ទ្រុង​បន្ថែ​ម​ទៀត ដើម្បី​ចិញ្ចឹមសត្វ​មាន់​កាន់តែ​ច្រើន អាច​ចាប់​លក់ បាន​ប្រាក់​ចំណូល​ខ្ពស់​ឡើង ។
1 years ago
56
​អូស្ត្រាលី​កំពុង​ជួយ​កសិករ​កម្ពុជា​លើ​ការអភិវឌ្ឍ​ពូជ​មាន់
ស្ត្រីម្នាក់​កំពុង​ពិនិត្យ​កូនមាន់​ដែលចិញ្ចឹមក្នុងទ្រុង​​​។ រូបថត ស្ថានទូតអូស្រាលី​ ភ្នំពេញៈ អូស្ត្រាលី​កំពុង​ជួយ​ដល់​កសិករ​កម្ពុជា ក្នុង​ការលើក​​កម្ពស់​ផលិតភាព​កសិកម្ម​តាមរយៈ​ការអភិវឌ្ឍ​ពូជ​មាន់​ស្គួយ​ដែល​គេ​ស្គាល់​ថា​ជា​«​មាន់​ស្រែ​»​ទទួល​​បានការ​ពេញនិយម​ដោយសារ​សាច់​របស់​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​សមត្ថភាព​ក្នុងការ ផលិត​ស៊ុត​បានល្អ​ថែមទាំង​មានតម្លៃ​ល្អ​នៅលើ​ទីផ្សារ​។ ប្រជាកសិករ​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​មាន់បាន​សាទរ​ចំពោះ​គម្រោង​នេះ​។​ ​តាមរយៈ​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ១៦ ​សីហា​បានឱ្យដឹងថា មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ Australian Centre for International Agricultural Research (ACIAR)​ កំពុង​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​បង្កាត់​ពូជ​សត្វ​បែប​សហគមន៍​ដំបូង​គេ​បង្អស់​សម្រាប់​មាន់នៅ​ក្នុងប្រទេស​កម្ពុជា លើ​គម្រោង​កែលម្អ​ពូជ​មាន់​។​ ​គម្រោង​នេះ​ដឹកនាំ​ដោយ​ក្រុម​អ្នកបច្ចេកទេស​កម្ពុជា និង​អន្តរ​ជាតិ ១ ​ក្រុម ក្នុង​គោលបំណង​បង្កើត​ពូជ​មាន់​ស្គួយ ដែលមាន​ផលិតភាព​ខ្ពស់ ហើយ​កូន​មាន់​ស្គួយ​អាច​លក់បាន​ក្នុងតម្លៃ​ខ្ពស់​។ កម្មវិធី​នេះ​កំពុងផ្តល់​ឱ្យ​កសិករ​នូវ​ចំណេះដឹង និង​ជំនាញ​ដែល​ចាំ​​បាច់​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​ជ្រើស​រើស​ពូជ​ការថែទាំ​មេបា​ពូជ (​មាន់​) ការផ្តល់​ចំណី​សមស្រប ការចាក់​វ៉ាក់សាំង ជីវ​សុវត្ថិភាព និង​ការ​បង្កាត់​ពូជ​សិប្បនិម្មិត​លើ​មេមាន់​ជាដើម​។ ស្ថានទូត​អូស្ត្រាលី​ថា​៖«​យើង​សង្ឃឹមថា ពូជ​មាន់​ស្គួយ ដែល​កំពុង​អភិវឌ្ឍ​នេះ នឹងមាន​លក់​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»​។​ ​អ្នកស្រី រិ​ទ្ធិ ចាន់ថា ប្រធាន​សហគមន៍​អ្នក​ចិញ្ចឹម​មាន់​ស្រែ​ប្រចាំ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ខែសីហា​ថា អ្នកស្រី​មិនទាន់​ទទួលបាន​ព័ត៌មាន​ទាក់​ទង​នឹង​ការជួយ​របស់​អូស្ត្រាលី​ក្នុងការ​លើកកម្ពស់​ផលិតភាព​ក​សិ​កម្ម​តាមរយៈ​ការអភិវឌ្ឍ​ពូជ​មាន់​ស្រែ​នេះ​មកកាន់​សហគមន៍​រប​ស់​អ្នកស្រី​នៅឡើយ​។ ប៉ុន្តែ​អ្នកស្រី​ថ្លែងថា បើសិន​ខាង​អូស្ត្រាលី មាន​គម្រោង​ផ្តល់​ចំណេះដឹង និង​ជំនាញ​ដែល​ចាំបាច់​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​ជ្រើសរើស​ពូជ ការ​ថែ​ទាំ​មេបា​ពូជ​ (​មាន់​)​ ការផ្តល់​ចំណី​សមស្រប ការចាក់​វ៉ាក់សាំង ជីវ​សុវត្ថិភាព​ដល់​សហគម​ន៍ នោះ​ពិត គឺជា​រឿង​ដ៏​ប្រសើរ​បំផុត​សម្រាប់​កសិករ​។ ​អ្នកស្រី បន្តថា​៖«​យើង​រីករាយ​ណាស់ បើសិន​ជា​អូស្ត្រាលី គាត់​មាន​គម្រោង​នេះ​សម្រាប់​ជួយ​ដល់​សហគមន៍​អ្នក​ចិញ្ចឹម​មាន់​ពិតមែន​។ បច្ចុប្បន្ន សហគមន៍​ខ្ញុំ​មានតែ​ខាង​ក្រសួង​កសិកម្ម និង​គម្រោង​របស់​អង្គ​ការ​ហាយ​ហ្វឺ ប៉ុណ្ណោះ​ដែល​បាន​ជួយ​យើង​លើ​ការងារ​បច្ចេកទេស ការផ្តល់​បរិក្ខារ​សម្រាប់​ចិញ្ចឹម និង​ទុន​ជាដើម អស់​រយៈពេល​៧​ឆ្នាំ​មកហើយ​»​។ បើតាម​អ្នកស្រី រិ​ទ្ធិ ចាន់ថា សហគមន៍​ចិញ្ចឹម​មាន់​ស្រែ​នៅ​ភូមិ​ទឹក​ហូត​របស់​អ្នកស្រី​មាន​សមាជិក​ជាង ​៨០០​ គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ចិញ្ចឹម​មាន់​ស្រែ​ចាប់ពី​ ៣០០​ ក្បាល​ឡើងទៅ និង​អាច​រកចំណូលបាន​ចន្លោះ​ពី​ ៨០ ​ម៉ឺន ទៅ​ជាង​ ១​ លាន​រៀល​ក្នុង​ ១ ​ខែ​ជា​ចំណូល​ដែល​ទទួលបាន​បន្ថែម​ក្រៅពី​ការងារ​ស្រែចម្ការ​។​ ​ចំណែក អ្នកស្រី ជា គឹម​សួរ ជា​កសិករ​ចិញ្ចឹម​មាន់​ស្រែ និង​ជា​កសិករ​គំរូ ក្នុងការ​ចិញ្ចឹម​មាន់​ស្រែ និង​ដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត នៅ​ឃុំ​រលាប្អៀរ ស្រុក​រលា​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​នេះ ទទួលបាន​តម្លៃ​គួរសម ដោយសារតែ​មាន់​ស្រែ​លក់បាន​ថ្លៃ​នៅលើ​ទីផ្សារ ប៉ុន្តែ​នៅមាន​ជំងឺឆ្លង​លើស​ត្វ​ម្តងៗ​ក៏មាន​ការខាតបង់​មិនតិច​ដែរ​។ អ្នកស្រី​បាន​និយាយ ដំបូង​ឡើយ​អ្នកស្រី​ចិញ្ចឹម​ត្រឹមតែ​កូន​មាន់​ ៧០​ ក្បាល ដើម្បី​ធ្វើ​ពូជ ក្រោយមក​ទើប​ពង្រីក​បន្ថែមទៀត​ជា​បន្តបន្ទាប់​ដោយ​សារ​មាន់​ស្រែ​នេះ​មាន​តម្រូវការ​លើ​ទីផ្សារ​ខ្ពស់​។ អ្នកស្រី​គឹម​សួរ បញ្ជាក់ថា​៖«​មកដល់ពេលនេះ ខ្ញុំ​បាន​ពង្រីក​បន្ថែមទៀត ដោយ​សារ​តែមាន​តម្រូវការ​លើ​ផ្សារ​ច្រើន ចំពោះ​មាន់​ស្រែ​នេះ ជា​ពិ​សេស​នៅ​អំឡុងពេល​មាន​វិបត្តិ​កូ​វី​ ១៩ ​កន្លងទៅ វិស័យ​ចិញ្ចឹមសត្វ ត្រូវបាន​រាជរដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ណាស់ ដោយ​បានឱ្យ​មន្ត្រី​ជំ​នា​ញ​មក​ណែនាំ​ពី​បច្ចេកទេស​, និង​ការ​ផ្តល់ទុន​ពី​ធនាគារ ដែលមាន​ការប្រាក់​ទាប​ជាដើម​»​។ ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ពូជ​មាន់​ស្រែ របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ Australian Centre for International Agricultural Research (ACIAR) ដែល​កំពុង​គាំទ្រ​ដល់​កម្មវិធី​អភិ​វឌ្ឍន៍​ការ​បង្កាត់​ពូជ​សត្វ​បែប​សហ​គម​ន៍ លើ​គម្រោង​កែលម្អ​ពូជ​មាន់​នេះ អ្នកស្រី​ជា គឹម​សួរ​ថ្លែងថា ជាការ​ល្អ​បំផុត ប្រសិនបើ​មាន​អ្នក​​បច្ចេកទេស​អន្តរជាតិ អាច​ផ្តល់​ចំណេះដឹង​បន្ថែម​លើ​ការចិញ្ចឹម​មាន់​ស្រែ​នេះ ខណៈដែល​អ្នក​ស្រី​ក៏មាន​គម្រោង​នឹង​ពង្រីក​ការចិញ្ចឹម​មាន់​ឱ្យ​ធំ​ជាង​នេះដែរ​នាពេល​អនាគត​។​ ​បើតាម​អ្នកស្រី​គឹម​សួរ បច្ចុប្បន្ន អ្នកស្រី​មាន​មាន់ពូជ សរុប​ជិត ​១ ០០០ ​ក្បាល ដែល​ក្រៅពី​លក់​មាន់​សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ហើយ​កសិដ្ឋាន​ខ្នាតតូច​របស់​អ្នក​ស្រី ក៏មាន​បង្កើតកូន​មាន់ពូជ សម្រាប់​លក់​ឱ្យ​ប្រជាកសិករ​យកទៅ​ចិញ្ចឹម​បន្ត ដែលជា​មុខរបរ​បន្ទាប់បន្សំ ក្រៅពី​ការ​ងារ​ធ្វើស្រែ​ចម្ការ​៕
1 years ago
62
គម្រោង​បង្កាត់​ពូជ​មាន់​ស្រែ​សុទ្ធ បង្កើត​អត្ដ​សញ្ញាណ​មាន់​ខ្មែរ​ដ៏​ពិតប្រាកដ​
លោក យ៉ែម សូនី លើកមាន់ស្កួយនៅក្នុងកសិដ្ឋានបង្កាត់ : ​តាកែវ: ស្ថិតក្នុង​ខ្ទម​ប្រក់​ស្លឹក​ពេញ​ទៅដោយ​សំឡេង​តុ​កកាត​ត និង​កុកគីកែកឺត យ៉ាង​ទ្រហឹង កសិដ្ឋាន​ចិញ្ចឹម​មាន់​តូច​មួយ​ជាទី​ឋាន​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​ការចិញ្ចឹម​បែប​ប្រពៃណី និង​ភាព​ច្នៃប្រឌិត​។​ ​ឈរ​ចំ​កណ្តាល​ជួរ​នៃ​ទ្រុង មាន់ និង​ដៃ​ម្ខាង​កាន់​មេមាន់​​ ១​​ ក្បាល ​ដែល​ទទួល​បានការ​ថែ​ទាំ​យ៉ាង​យកចិត្តទុកដាក់ លោក យ៉ែម សូ​នី ដែល​គ្រង​ឈុត​អាវ​ក្នុង​មន្ទីរពិសោធន៍​ពណ៌​ស និង​ម៉ាស់​មុខការ​ពារ ហាក់បីដូចជា​អ្នកជំនាញ​ពេទ្យ តែ​លោក​គឺជា​អ្នក​ចិញ្ចឹម​មាន់​តាម​ក្បួនខ្នាត​កសិកម្ម ក្រោម​គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​។​ ​នេះ​មិនមែន​គ្រាន់តែ​ជាក​សិ​ដ្ឋា​ន​ចិញ្ចឹម​មាន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​អនាគត​នៃ​ពូជ​មាន់​ស្កួយ​របស់​កម្ពុជា​ផងដែរ​។​ ​លោក ​ភឹម ម៉េង​ហាក់ អនុ​ប្រធាន​មន្ទីរពិសោធន៍​សេនេទិច​ពូជ​សត្វ ក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ថ្វីដ្បិតតែ​គម្រោង​នេះ​ចាប់ផ្ដើម​តែ​ ៣​ គ្រួសារ​យ៉ាងណាក៏ដោយ ក៏​នៅពេល​ទទួលបាន​ពូជ​ល្អ ពួកគេ​អាច​លក់​ទៅឱ្យ​កសិករ​នៅ​ទូទាំងប្រទេស​។ ដូច្នេះ ប្រជាកសិករ​ដទៃ​ហាក់​បានទទួល​ផល​ពី​គម្រោង​នេះ​ដូចគ្នា​។​ ​លោក​បាន​ថ្លែងថា​៖ «​ប្រជា​កសិករ​ទិញ​កូន​មាន់ពូជ​ល្អ​យកទៅ​ចិញ្ចឹម ហើយ​ក្នុងនាម​ខ្ញុំ​ជា​អ្នកបច្ចេកទេស​ក្នុង​ស្ថាប័ន​រាជ​​រដ្ឋាភិបាល យើងខ្ញុំ​ក៏បាន​ចែក​ចាយ​បច្ចេកទេស​នេះ​ទៅកាន់​កសិករ​ចិញ្ចឹម​មាន់នៅ​ទីតាំង និង​ខេត្ដ​ផ្សេងៗ​ទៀត​»​។​ ​លោក​បាន​បន្ថែមថា ដូនតា​ខ្មែរ​មានពូជ​សត្វ​ជាច្រើន​ទៀត តែដោយសារ​មិនមាន​កម្មវិធី​បង្កាត់​ពូជ​សុទ្ធ​បានធ្វើឱ្យ​សត្វ​ក្នុងស្រុក​មានពូជ​មិន​សុទ្ធ​។ ក្រោម​គម្រោង​នេះ មាន់​ស្កួយ​ត្រូវបាន​បង្កាត់​ស្វែងរក​ពូជ​សុទ្ធ ជា​ពូជ​ច្បាស់លាស់​មួយ​នៅលើ​ទីផ្សារ និង​អាច​យក​បច្ចេកទេស​នេះ​ទៅ​អនុវត្ដ​បន្សុទ្ធ​ពូជ​សត្វ​ផ្សេងៗ​ទៀត​។​
1 years ago
62
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi