Danh sách tin tức
កសិករម្នាក់នៅខេត្តកែបកែច្នៃកិនចំណីមាន់ដោយខ្លួនឯងអាចផាត់ថ្លៃចំណាយបានជាង ៣០%
វិស័យចិញ្ចឹមសត្វនៅកម្ពុជាជារួមតែងជួបនូវផលវិបាកជារឿយៗ ដែលបញ្ហាកន្លងមកគឺអ្នកផលិតតែងត្អូញត្អែរថាលក់បានថ្លៃទាប ប៉ុន្តែតម្លៃនៅលើទីផ្សារបែជាមានតម្លៃខ្ពស់ជាងការលក់ចេញរបស់អ្នកផលិតជាដើម។ ជាមួយគ្នានេះ ការចិញ្ចឹមសត្វក៏ត្រូវការដើមទុនច្រើនផងដែរ ក្នុងនោះមួយផ្នែកត្រូវបែងចែកទៅលើចំណីសត្វ និងមួយផ្នែកទៀតត្រូវគិតគូសម្រាប់ការគាំពារសុខភាពសត្វ។ យ៉ាងណាមិញ ប្រសិនបើអ្នកចិញ្ចឹមសត្វអាចមានលទ្ធភាពធ្វើចំណីដោយខ្លួនឯង វាពិតជារឿងដែល អាចចំណេញបានច្រើន ពោលគឺកាត់បន្ថយថ្លៃដើមផលិតបានមួយផ្នែក។ ដូចអ្វីដែលកសិករម្នាក់បានធ្វើ គឺការស្រាវជ្រាវ រិះរកវិធី ដើម្បីកិនចំណីសត្វដោយខ្លួនឯង ដោយមិនចាំបាច់ទិញពីគេ។
1 years ago
98
រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយសម្រាប់កែប្រែជីវភាពកសិករនៅកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ពូជមាន់ពូជក្នុងស្រុក
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ប្រាក់ចំណូល និងអាហារូបត្ថម្ភដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កសិដ្ឋានទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាប និងគ្រប់គ្រងពូជពុំទាន់មានប្រសិទ្ធភាព។ ពូជមាន់ក្នុងស្រុកមាន ៨៤% នៃមាន់នៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេស កម្ពុជាផងដែរ ប៉ុន្តែពួកវាត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចប៉ុណ្ណោះពី ២០-៥០ក្បាល ក្នុង១វដ្តផលិតកម្ម។ មេមាន់ទាំងនេះ ផ្តល់ពងបានត្រឹមតែ ៦០គ្រាប់ក្នុងមួយឆ្នាំ ហើយចិញ្ចឹមដើម្បីដល់ទម្ងន់ទីផ្សារត្រូវចំណាយពេល៦ខែ។ ផ្ទុយទៅវិញ ពូជពាណិជ្ជកម្មមានអាយុពេញវ័យក្នុងរយៈពេល ៦សប្តាហ៍ ហើយពងបានប្រហែល ២៥០-២៧០គ្រាប់ក្នុងមួយឆ្នាំ។
1 years ago
100
កសិករចិញ្ចឹមមាន់ស្រែនៅក្នុងខេត្តសៀមរាប បង្ហាញបទពិសោធន៍នៃការចិញ្ចឹមមាន់ទទួលបានទិន្នផលខ្ពស់
MC. កសិករចិញ្ចឹមមាន់ស្រែ រយៈពេលជាង១០ឆ្នាំរស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ចែករំលែកបទពិសោធន៍ នៃការចិញ្ចឹមមាន់បែបធម្មជាតិ តាមរយៈការឱ្យចំណី និងផ្តល់ទឹកផឹក ដោយប្រើប្រាស់តែរុក្ខជាតិដែលដាំដុះបាន នៅជុំវិញផ្ទះប៉ុណ្ណោះ ធ្វើឱ្យមាន់មានសុខភាពល្អ ចៀសផុតពីជំងឺ និងទទួលបានទិន្នផលខ្ពស់។ លោក អ៊ាម ផាន កសិករចិញ្ចឹមមាន់ស្រែ រស់នៅឃុំដានរុន ស្រុកសូទ្រនិគម នៃខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មាន វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា លោកចិញ្ចឹមមាន់ស្រែប្រមាណ១០០ក្បាលក្នុងនោះ មាន់មេជាង ២០ក្បាល និងមាន់យកសាច់ខ្លះ ដោយក្នុងមួយខែលោកអាចលក់មាន់សាច់ បានចន្លោះពី១០ទៅ២០គីឡូក្រាម ។
1 years ago
94
មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍
បាត់ដំបង៖សហគមន៍ចិញ្ចឹមមាន់ស្រែនៅក្នុងស្រុកសំឡូត បានចងក្រងអ្នកចិញ្ចឹមមាន់ (មាន់ស្រែ) តាមបែបធម្មជាតិដើម្បីបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ឱ្យទទួលបានទិន្នផលល្អ មានទីផ្សារនិងងាយស្រួលក្នុងការផ្គត់ផ្គង់។ លោក ឈៀង ឈន មន្ត្រីគម្រោងនៃអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍ (ហៅថា ស៊ី អូ ស៊ី ឌី)បានប្រាប់សារព័ត៌មាន SR Digital Media ថា សហគមន៍ចិញ្ចឹមមាន់ បង្កើតឡើងនៅខែមិនាឆ្នាំ២០២៤ ក្រោមគំនិត​ផ្ដួចផ្ដើមនិងជំនួយថវិកា និងបច្ចេកទេសពីអង្គការកម្ពុជា​ដើម្បីកុមារ និងការអភិវឌ្ឍ និង​អង្គការ​ CWS​ Globalក្នុងគោលបំណងដើម្បីចរចាទីផ្សារ និងពង្រីកឱកាសទីផ្សារចិញ្ចឹមមាន់របស់កសិករ ដើម្បីលើកកម្ពស់គុណភាពកសិផលឬផលិតផលរបស់កសិករអ្នកចិញ្ចឹមមាន់ តាមរយៈការ​បង្រៀនពីបច្ចេកទេស​នៃការ​ថែទាំមាន់ចាក់វ៉ាក់សាំងឬថ្នាំបង្ការ និងការផ្ដល់ចំណីជាដើមដល់សមាជិកសហគមន៍។
1 years ago
78
កសិដ្ឋានចិញ្ចឹមពូជមាន់ខ្មៅនៅខេត្តមណ្ឌលគិរីកំពុងមានទីផ្សារល្អនៅក្នុងខេត្ត
ម្ចាស់កសិដ្ឋាន៤០០ នៅខេត្តមណ្ឌលគិរី រីករាយនឹងមុខរបរចិញ្ចឹមពូជមាន់ខ្មៅដោយសារលក់បានតម្លៃខ្ពស់ និងមានទីផ្សារល្អ ។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅ ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កសិដ្ឋានរបស់លោក បានចិញ្ចឹមពូជ មាន់ខ្មៅ រហូតដល់ជាង១ពាន់ក្បាល ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់សាច់ និងពងមាន់ខ្មៅ នៅក្នុងខេត្ត និងការនាំចេញទៅក្រៅខេត្ត។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមពូជមាន់ខ្មៅនេះ គឺត្រូវយល់ឱ្យបានច្បាស់ពីបច្ចេកទេសនៃការចិញ្ចឹម ដើម្បីមាន់មានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀប ថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាល ដើម្បីឱ្យមាន់ធំធាត់ល្អ តម្រូវទីផ្សារ លោកបន្តថា ការចិញ្ចឹមមាន់ខ្មៅ មានផលចំណេញច្រើន ដោយអាចលក់ទាំងសាច់ ទាំងពង បានតម្លៃល្អ ព្រោះមានទីផ្សារ ហើយ ។
1 years ago
62
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi