ចំណូលចិត្តលេងមាន់លម្អរបស់អ្នកក្រុងហាណូយ
រៀងរាល់ ព្រឹកថ្ងៃអាទិត្យនៃសប្តាហ៍ទីពីររបស់ខែ ច្រកចូលតូចមួយរបស់វិថីហ្វាងហាថាម (ហាណូយ) បានក្លាយជាទីកន្លែងណាតជួបគ្នា របស់អ្នកចូលចិត្តលេងមាន់សម្អ។ ពួកគេប្រជុំគ្នានៅទីនេះ ដើម្បី “អួត” នូវមាន់ពិសេសរបស់ខ្លួន ក៏ដូចជារៀនសូត្រពីគ្នា របៀបចិញ្ចឹមនិងថែទាំមាន់។
ពូជមាន់សម្រាប់លេងលម្អភាគច្រើនគឺមាន់ចែ ក្នុងនោះមានមាន់ចែ តឹនចូវ (អានយ៉ាង) បានពេញនិយមចូលចិត្តបំផុត។ ពូជមាន់នេះ មានរូបរាងស្រដៀងមាន់ព្រៃប៉ុន្តែតូចបន្តិច ទម្ងន់ធ្ងន់បំផុតរបស់មាន់ឈ្មោលពី៨០០ដល់៩០០ក្រាម ឯមាន់ញីតូចជាងបន្តិច ប្រហែល៧០០-៨០០ក្រាម។
ចំពោះអ្នកចូលចិត្តលេងមាន់លម្អ ការជ្រើសរើសនិងបង្កាត់ពូជមានសារសំខាន់ណាស់ ពីព្រោះវាជាកត្តាសម្រេចបង្កើតឡើងនូវភាពខុសប្លែកគ្នា រវាង “មាន់ជាទីស្រឡាញ់” របស់ខ្លួនជាមួយមាន់លម្អផ្សេងៗទៀត។
ចំពោះរូបរាងដ៏ស្រស់សង្ហារបស់ខ្លួន មាន់ឈ្មោលតែងបានជ្រើសរើសសម្រាប់ចិញ្ចឹមធ្វើជាលម្អ។ ក្រៅពីនោះ វានៅទាំងឆ្លើយតបបានលក្ខណៈវិនិច្ឆ័យពីពណ៌សម្បុរនិងរោមទៀតផង។ មាន់ស្អាតមួយក្បាលមានទម្ងន់ក្រោមមួយគីឡូក្រាម ក្បាលតូចល្មម ចំពុះខ្លី ភ្នែកថ្លាយង់ឆ្លៀសវៃ កន្ទុយវែងកោងដល់ដី រូបរាងខាងក្រោមនិងខាងលើស្របគ្នា ទ្រូងទូលាយ។ ស្លាបមាន់វែងទៅក្រោយគ្រប់ដណ្តប់២/៣ នៃជើងរោមតូចល្អិតទន់ រលើបនិងបិទបាំងទាំងរាងកាយ។
លេងមាន់លម្អទាមទារអ្នកលេងត្រូវមានពេលវេលានិងសេដ្ឋកិច្ច ការចូលចិត្ត យល់ដឹង និងបទពិសោធន៍។ សំឡឹកមើលម្ចាស់មាន់ថែទាំនិងថ្នាក់ថ្នម នូវសត្វមាន់ ទើបយល់ច្បាស់ពីការថែទាំហ្មត់ចត់របស់អ្នកលេងនេះ៕