Tin tức
មាន់រងាវម៉ោង៤​កន្លះ​ព្រឹក​​រំខានអ្នកជិតខាង ម្ចាស់​ត្រូវ​ពិន័យ​២០០​ដុល្លារ
មានបុរស​ចូល​និវត្តន៍ឈ្នោះ Angelo Boletti មក​ពី​ទីក្រុង Castiraga Vidardo នៃ​ប្រទេស​អ៊ី​តា​លី​នៅ Lombardy បានរលោភច្បាប់ដែលចែងថា សត្វ​ចិញ្ចឹម​ត្រូវ​តែ​រក្សា​ទុក​នៅ​ចម្ងាយ​អប្បបរមា ១០​ម៉ែត្មូលហេតុគឺសត្វមាន់គករបស់លោក តែងតែរងាវផ្អើលគេឯង ។ បង្ករអោយមានការត្អួញជា​ច្រើន​អំពី​ទម្លាប់​ពេល​ព្រឹក​របស់​សត្វ​មាន់​នេះ ប៉ូលិស​បាន​ធ្វើការ​អង្កេត ហើយ​ក៏​សម្រេច​ផាកពិន័យ​លោក Boletti ក្នុង​ទំហំ​ទឹកប្រាក់ ២០០​ដុល្លារ​អា​មេ​រិ​ក​។ រ​ពី​ផ្ទះ​ជិតខាង​។ក៏មានការមិនពេញចិត្តពីម្ចាស់មាន់គឺលោក Boletti ព្រោះជាការ​ពិន័យដោយគ្មានការព្រមានជាមុន លោក​អភិបាលក្រុង ក៏បានចេញមុខ​អះអាង​ថា​ បូលី​ស​ក៏បានទៅ​សាកសួរ​ម្ចាស់​មាន់​តាំងពី​ខែកក្កដា និង​បាន​ប្រាប់​ពី​ច្បាប់​រក្សា​សត្វ​ចិញ្ចឹម​ចម្ងាយ ១០​ម៉ែត្រ​ពី​អ្នក​ជិតខាង​រួច​ហើយ​។អ្វីដែលគួរ​ឱ្យ​ចាប់អារម្មណ៍វាមិនមែនតែម្តងទេ ដែលមាន់របស់លោក​ស្រែកយ៉ាង​ខ្លាំង ហើយ​បង្ក​ឱ្យ​មាន​ជម្លោះ​ផ្លូវច្បាប់​ដ៏​ចម្រូងចម្រាស​។ កាលពី​ឆ្នាំ​មុន មានគ្រួសារ​មួយ​នៅ​បារាំងក៏ត្រូវ​បាន​គេ​ប្តឹង​ជាមួយបញ្ហាបែបនេះដែរ ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi