ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គ្រោងពង្រីកកម្ចីដល់គម្រោងចិញ្ចឹមសត្វសម្រាប់កសិករខ្នាតតូច
                     
                      
                     
                   
                     ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងពង្រីកការផ្តល់ឥណទានដល់គម្រោងចិញ្ចឹមមាន់សាច់ និងមាន់ពង ព្រមទាំងបង្កើនសក្កានុពលបន្ថែមសម្រាប់ពង្រីកទីផ្សារ ខែ្សច្រវ៉ាក់ផលិតផលកសិកម្ម ជាពិសេសដើម្បីជំរុញ និងគាំទ្រកសិករខ្នាតតូច និងសហគមន៍កសិកម្មឱ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូចដើម្បីបង្កើនប្រាក់ចំណូល និងការបង្កើតការងារក្នុងសហគមន៍។គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សារវាងលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយលោក ញ៉ែម សារ៉េត នាយកនៃអង្គការហេហ្វឺអន្តរជាតិកម្ពុជា នាថ្ងៃទី ១៦ខែ មិថុនា ឆ្នាំ ២០២០។លោក កៅ ថាច បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រីករាយ និងត្រៀមខ្លួនរួចជាស្រេចនូវកញ្ចប់ថវិកាហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ឥណទានដល់ សហគមន៍កសិកម្ម, MSMEs, SMEs។
                         
                             
                                             ទន្ទឹមនេះ លោក ចង់បាន និងចង់ឃើញ កសិករពង្រឹង និងពង្រីកនូវការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក...) ដើម្បីអាចផ្តត់ផ្គង់បានតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងទីផ្សារបានគ្រប់គ្រាន់ ដោយមិនពឹងផ្អែកការនាំចូលសត្វពីខាងក្រៅប្រទេស។គួររំឭកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្លាក់កញ្ចប់ថវិកាចំនួន ៥០លានដុល្លារបន្ថែមដល់ធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម ដើម្បីពង្រីកការផ្តល់កម្ចីដល់សហគ្រាសក្នុងស្រុក ជាពិសេសផ្នែកវិស័យកសិកម្ម៕