Tin tức
បច្ចេកទេស​ផ្សំ​ចំណី​បែបថ្មី​សម្រាប់​ ​បំប៉ន​មាន់​ស្រែ​
មាន់​ ​ជា​ប្រភេទ​សត្វ​ដែល​ងាយ​ចិញ្ចឹម​ ​តែ​បើ​ខ្វះ​ជំនាញ​ថែទាំ​ ​និង​ការ​ផ្ដល់​ចំណី​ពុំ​ត្រឹមត្រូវតាម​បច្ចេកទេស​ ​ក៏​ការ​ចិញ្ចឹម​នោះ​ពុំ​ទទួល​បាន​ទិន្នផល​ល្អ​ប្រសើរ​ដែរ​។​ ​ការ​ចេះ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចិញ្ចឹម​ ​និង​ការ​ថែរក្សា​តាម​លក្ខណៈ​បច្ចេកទេស​ ​គឺ​ធ្វើ​ឱ្យ​មាន់​មាន​សុខភាព​ល្អ​ ​ឆាប់​ធំធាត់​ ​និង​កាត់បន្ថយ​ការ​កើត​នូវ​ជំងឺ​ផ្សេងៗ​។​ ​សម្រាប់​ការ​ចិញ្ចឹម​មាន់​ ​ដើម្បី​ទទួល​បាន​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​នោះ​ ​បើ​តាម​អ្នកជំនាញ​ ​Farm​ar​ ​D​N​A​ ​បាន​ចែករំលែក​ពី​វិធី​ផ្សំ​ចិញ្ចឹម​ចំណី​សម្រាប់​បំប៉ន​មាន់​ស្រែ​ ​ដែល​មាន​ដូច​ខាងក្រោម​៖​ • ​ចំណី​ថាមពល​៖​ ​មាន់​ត្រូវការ​ចំណី​ថាមពល​ ​សម្រាប់​ផ្តល់​កម្លាំង​ ​ក្នុង​ការ​ធ្វើ​ចលនា​រំលាយអាហារ​ ​និង​កត្តា​រស់នៅ​ដទៃទៀត​។​ ​ប្រភេទ​ចំណី​ថាមពល​សំខាន់​ៗ​រួម​មាន​៖​ ​ពោត​ ​កន្ទក់​ ​ស្រូវ​ ​ដំឡូង​ ​ចុង​អង្គរ​ ​។​ • ​ចំណី​ប្រូតេអ៊ីន​៖​ ​វា​ជា​ប្រភេទ​ចំណី​ ​ដែល​ត្រូវការ​សម្រាប់​បង្កើត​សាច់​ ​ធ្វើ​ឱ្យ​មាន់​ឆាប់​ធំធាត់​ ​និង​មានសាច់​ច្រើន​។​ ​គំរូ​នៃ​ប្រភេទ​ចំណី​នេះ​មាន​៖​ ​កូន​ត្រី​ ​កំពឹស​ ​កណ្តូប​ ​សណ្តែកសៀង​ ​ចង្រិត​ ​ក្តាម​ ​ជន្លេន​ ​កណ្ដៀរ​ ​។​ • ​ចំណី​វីតាមីន​៖​ ​មាន់​ត្រូវការ​ចំណី​វីតាមីន​ ​ដើម្បី​បំពេញ​នូវ​មុខងារ​សរីរាង្គ​។​ ​មាន​ចំណី​វីតាមីន​ជាច្រើន​ប្រភេទ​ ​ងាយស្រួល​រក​ ​បាន​ដូចជា​៖​ ​សណ្តែកបណ្តុះ​ ​ផ្ទី​ ​ត្រកួន​ ​ត្រឡាច​ ​ល្ពៅ​ ​។​ • ​ចំណី​ជាតិរ៉ែ​៖​ ​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​ ​បង្កើត​សំបកពង​ ​និង​រក្សា​លំនឹង​ក្នុង​ខ្លួន​សត្វ​។​ ​ចំណី​ប្រភេទ​នេះ​ ​អាច​​​រក​បាន​ដោយ​ងាយ​ ​ដូច​បង្ហាញ​ខាងក្រោម​៖​ ​អំបិល​ ​សំបកខ្យង​ ​ឬ​ខ្ចៅ​ ​បុក​វា​ឱ្យ​ម៉ត់​ ​។​ ​របៀប​ផ្សំ​ចំណី​ • ​ចំណី​សម្រេច​ ​ឬ​ចំណី​លក់​នៅ​ទី​ផ្សារ​ ​មាន​តម្លៃ​ថ្លៃ​ណាស់​ ​។​ • ​ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ចំណី​ ​កសិករ​ ​អាច​ផ្សំ​ចំណី​ ​ដែល​អាច​​​រក​បាន​ក្នុង​បរិមាណ​ច្រើន​ ​ដូច​ ​ជា​ ​ស្រូវ​ ​កន្ទក់​ ​ចុងអង្ករ​ ​ពោត​ ​និង​ស​ណ្តែ​ក​ ​ដោយ​ ​លាយ​ ​ជាមួយ​ចំណី​សម្រេច​ក្នុង​បរិមាណ​សមស្រប​ ​។​ • ​សម្រាប់​កូនមាន់​ ​ដែល​មាន​អាយុតិច​ជាង​ ​៣​០​ថ្ងៃ​ ​កសិករ​គួរ​ផ្តល់​ចំណី​សម្រេច​អោយ​ស៊ី​តែម្តង​ ​ពីព្រោះ​វា​ធ្វើ​អោយ​កូនមាន់​រឹង​មាំ​ ​និង​ធំធាត់​លឿន​ ​។​ ​ចំណី​កូនមាន់​ (​អាយុតិច​ជាង​ ​៣​០​ថ្ងៃ​) • ​កូនមាន់​ដែល​ទើប​ទម្លាក់​ពី​សំបុក​ ​រហូតដល់​ ​៣​០​ថ្ងៃ​ ​គួរ​ផ្តល់​ចំណី​សម្រេច​ (​ដោយ​មិន​ចាំបាច់​ផ្សំ​ ​ជាមួយ​ចំណី​ដទៃទៀត​) ​។​ • ​កូនមាន់​អាយុតិច​ជាង​ ​៣​០​ថ្ងៃ​ ​១​ក្បាល​ស៊ី​ចំណី​ប្រមាណ​ ​២​៥​ ​ក្រាម​ ​ក្នុង​ ​១​ថ្ងៃ​ ​ដូច្នេះ​កូនមាន់​ ​១​០​ក្បាល​ ​ស៊ី​ចំណី​ប្រមាណ​ ​២​៥​០​ក្រាម​ (​២​ខាំ​ ​កន្លះ​) ​ក្នុង​ ​១​ថ្ងៃ​ ​។​ • ​កូនមាន់​គួរ​ផ្តល់​ចំណី​ ​៣​ ​ទៅ​ ​៤​ ​ដង​ ​ក្នុង​ ​១​ថ្ងៃ​ ​។​ ​ចំណី​មាន់​ជំទង់​ (​អាយុ​ ​៣​០​ – ​៦​០​ថ្ងៃ​) • ​មាន់​ជំទង់​ ​គួរ​ផ្តល់​ចំណី​សម្រេច​ត្រឹមតែ​ ​៣​០​% ​។​ • ​លាយ​ជាមួយ​វត្ថុធាតុដើម​ចំណី​ ​ក្នុងស្រុក​ ​៧​០​% ​ដូចជា​ ​កន្ទក់​ ​ចុងអង្ករ​ ​ស្រូវ​ ​ពោត​ ​ចំ​ណឺ​វីតាមីន​ (​ស្មៅ​ ​ត្រ​កូន​ ​ឬ​ ​ចក​) ​និង​ចំណី​ជាតិរ៉ែ​ ​។​ • ​ចំណី​វីតាមីន​ (​ត្រកួន​ ​និង​រុក្ខជាតិ​បៃតង​ដទៃទៀត​) គួ​រលាយ​ត្រឹមតែ​ ​២​០​% ​ជាមួយ​ចំណី​សម្រេច​ ​។​ • ​មាន់​ជំទង់​ ​១​ក្បាល​ ​ស៊ី​ចំណី​ផ្សំ​ប្រមាណ​ ​៦​០​ក្រាម​ ​ក្នុង​ ​១​ថ្ងៃ​ ​ដូច្នេះ​មាន់​ជំទង់​ ​១​០​ក្បាល​ ​ត្រូវការ​ ​ចំណី​ ​ប្រមាណ​ ​០​.​៦​គ​.​ក្រ​ ​ក្នុង​ ​១​ថ្ងៃ​ ​។​ • ​គួរ​ផ្តល់​ចំណី​ ​២​ ​ទៅ​ ​៣​ដង​ ​ក្នុង​ ​១​ថ្ងៃ​ ​។​ ​ចំណី​មាន់​ធំ​ (​អាយុ​ ​៦​០​ថ្ងៃ​-​១​២​០​ថ្ងៃ​) • ​មាន់​ធំ​ ​គួរ​ផ្តល់​ចំណី​សម្រេច​ប្រមាណ​ ​៣​០​% ​និង​ ​៧​០​% ​នៃ​ចំណី​រក​បាន​ ​ដូចជា​ ​ស្រូវ​ ​ចុងអង្ករ​ ​កន្ទក់​ ​ពោត​ ​ចំណី​វីតាមីន​ ​និង​ចំណី​ជាតិរ៉ែ​ ​។​ • ​ចំណី​វីតាមីន​ (​ស្មៅ​ ​ត្រ​កូន​ ​ឬ​ ​ចក​) គួ​រលាយ​ត្រឹមតែ​ ​២​០​% ​ជា​ ​មួយ​ចំណី​សម្រេច​ ​និង​ចំណី​ដទៃទៀត​ ​។​ • ​មាន់​ធំ​ ​ស៊ី​ចំណី​ផ្សំ​ប្រមាណ​ ​១​២​០​ក្រាម​ ​ក្នុង​ ​១​ថ្ងៃ​ ​ដូច្នេះ​ ​មាន់​ធំ​ ​១​០​ក្បាល​ ​ត្រូវការ​ចំណី​ផ្សំ​ ​១​.​២​គ​.​ក្រ​ ​ក្នុង​ ​១​ថ្ងៃ​ ​។​ • ​គួរ​ផ្តល់​ចំណី​ផ្សំ​ ​២​ ​ទៅ​ ​៣​ដង​ ​ក្នុង​ ​១​ថ្ងៃ​ ​។​ • ​មាន់​ធំ​ ​អាច​ផ្តល់​ចំណី​ដែល​កសិករ​អាច​​​រក​បាន​សុទ្ធ​ ​ដូចជា​ចំណី​ថាមពល​ ​ជាតិ​សាច់​ ​វីតាមីន​ ​និង​ចំណី​ ​ជាតិរ៉ែ​ ​ដោយ​ផ្សំ​ចូលគ្នា​ ​និង​បរិមាណ​គ្រប់គ្រាន់​ ​។​ ​ចំណី​មាន់​មេបា​ (​អាយុ​ចាប់ពី​ ​១​២​០​ថ្ងៃ​ឡើង​) • ​ជា​ធម្មតា​ ​កសិករ​អាច​លក់​មាន់​ចាប់ពី​អាយុ​ ​១​២​០​ថ្ងៃ​ (​៤​ខែ​) ​ឡើង​ ​។​ • ​ប៉ុន្តែ​ ​មាន់​មួយ​ចំនួន​ ​ត្រូវ​រក្សាទុក​ដើម្បី​ ​ធ្វើមេ​បន្ត​ ​ឬ​ប្តូរ​មេ​ចាស់​ចេញ​ ​។​ • ​ជាទូទៅ​ ​មាន់​មេ​ ​អាច​ផ្តល់​ពង​ ​ចាប់ពី​អាយុ​ ​១​៨​០​ថ្ងៃ​ឡើង​ ​។​ • ​មាន់​មេបា​ ​គួរ​ផ្តល់​ចំណី​ដូច​មាន់​ជំទង់​ ​និង​មាន់​ធំ​ដែរ​ ​ពោល​គឺ​លាយ​ចំណី​សម្រេច​ ​៣​០​% ​ជាមួយ​ចំណី​ ​រក​បាន​ ​ប្រមាណ​ ​៧​០​%​ទៀត​ ​។​ • ​មាន់​មេបា​ ​១​០​ ​ក្បាល​ ​ស៊ី​ចំណី​ផ្សំ​ ​១​.​៥​គ​.​ក្រ​ ​ក្នុង​ ​១​ថ្ងៃ​ ​។​ • ​ការ​ផ្តល់​ចំ​ណ៌​ជាតិរ៉ែ​ ​និង​វីតាមីន​ ​មាន​សារៈសំខាន់​ណាស់​ ​សម្រាប់​មាន់​បង្កាត់ពូជ​ ​និង​កំពុង​ផ្តល់​ពង​ ​។​ ​ស​ម្ភារៈ​សម្រាប់​ផ្តល់​ចំណី​ • ​ស​ម្ភារៈ​ដាក់​ចំណី​សមស្រប​ ​និង​ការ​សំអាត​ ​គឺជា​កត្តា​សំខាន់​ ​ក្នុង​ការ​ចិញ្ចឹម​មាន់​ ​។​ • ​ការ​ផ្តល់​ចំណី​ ​ជាមួយ​ ​នឹង​ស​ម្ភារៈ​ស្អាត​ ​អាច​ជួយ​កាត់បន្ថយ​ការ​ឆ្លង​បរាសិត​ផ្សេងៗ​ ​។​ • ​ស​ម្ភារៈ​ដាក់​ចំណី​សមស្រប​ ​អាច​ជួយ​ឱ្យ ​មាន់​ងាយស្រួល​ស៊ី​ ​និង​ធ្វើ​ឱ្យ​ចំណី​មាន​អនាម័យ​ល្អ​ ​ពេល​មាន់​ស៊ី​ ​។​ • ​ស​ម្ភារៈ​ដាក់​ចំណី​ ​អាច​ធ្វើ​បាន​ ​ដោយ​ប្រើប្រាស់​របស់​ផ្សេងៗ​ដែល​មានស្រាប់​ ​ដូចជា​ ​ឬស្សី​ ​សំបក​កង់ឡាន​ចាស់ៗ​ ​ធុង​ជ័រ​ ​ជាដើម​ ​។​ ​ការ​ផ្តល់​ទឹក​ • ​ត្រូវ​ផ្តល់​ទឹក​ស្អាត​ ​សម្រាប់​កូនមាន់​ ​និង​មាន់​ធំ​ ​អោយ​មាន​ជាប្រចាំ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ ​។​ • ​មាន់​ជំទង់​ ​ឬ​មាន់​មេបា​ ​១​០​០​ក្បាល​ ​ផឹកទឹក​ប្រមាណ​៤​លីត្រ​ក្នុង​១​ថ្ងៃ​ (​អាច​ប្រែប្រួល​តាម​អាកាសធាតុ​) ​ការ​ផ្តល់​ទឹក​ស្អាត​ ​និង​សំអាត​ប្លុក​ទឹក​ជាប្រចាំ​ ​អាច​ជួយ​អោយ​មាន់​មាន​សុខភាព​ល្អ​ ​និង​មិន​ឆ្លង​បរាសិត​ ​ផ្សេងៗ​។​ • ​ស្នូក​ទឹក​ត្រឹមត្រូវ​ ​ធ្វើ​អោយ​មាន់​ងាយស្រួល​ផឹកទឹក​ ​និង​ធ្វើ​អោយ​ទឹក​មិន​កខ្វក់​ ​។​ • ​ស្នូក​ទឹក​ ​អាច​ធ្វើ​ ​ពី​របស់​មានស្រាប់​ ​ដូចជា​ ​ដើម​ឬស្សី​ ​ដប​/​ធុង​ជ័រ​ ​និង​របស់​ដទៃទៀត​ ​ដើម្បី​បង្ការ​ជំងឺ​ដង្កោ​រែក​មាន់​ ​និង​ជំងឺ​ផ្ដាសាយ​មាន់​នៅ​ក្នុង​កសិដ្ឋាន​ ​ឬនៅ​ក្នុង​ភូមិ​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រ​ម៉ាញ់​ ​និង​នេសាទ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទិញ​មាន់​ពី​ទី​ផ្សារ​ទៅ​ចិញ្ចឹម​ ​បើ​ទោះ​មើលទៅ​មាន់​នោះ​មាន​សុខភាព​ល្អ​ក៏ដោយ​ ​ក៏​ត្រូវ​ក្រុង​មាន់​ដែល​ទិញ​នោះ​យ៉ាងហោច​១​៤​ថ្ងៃ​ ​ដើម្បី​តាមដាន​សុខភាព​ទើប​អាច​ព្រ​លែង​បាន​ ​។​ ​ជាមួយគ្នា​នេះ​ ​គ្រោះថ្នាក់​នៃ​ការ​កង្វះ​អនាម័យ​ដូចជា​សំរាម​ ​ក្រលុក​ទឹកដក់​ ​បរិយាកាស​កខ្វក់​ជា​ប្រភព​មេរោគ​បង្ក​ជំងឺឆ្លង​ដល់​មាន់​ផង​ដែរ​។​ ​ជាពិសេស​ ​ត្រូវ​ព័ន្ធ​របង​សម្រាប់​មាន់​ដើររក​ចំណី​នៅ​ខាងក្នុង​ ​ហើយ​ត្រូវធ្វើ​អនាម័យ​បោស​ស​ម្អា​ត​ ​លាង​ស្នូក​ទឹក​ ​ស្នូក​ចំណី​ ​ដើម្បី​កុំ​ឱ្យ​មេរោគ​រស់នៅ​បាន​ ​ព្រោះ​មេរោគ​មិន​អាច​រស់​នៅកន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​ ​កន្លែង​ស្ងួត​ ​និង​ស្អាត​បាន​ឡើយ​។​ ​នេះ​បើ​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ក្រើន​រម្លឹក​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹម​មាន់ទា​ ​៕​
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi