Tin tức
កា​រ​ចិញ្ចឹម​​សត្វ​​នៅ​​ក្នុង​​ខេត្ត​​កំពង់​​ឆ្នាំង​​ មាន​​ការ​​រីក​​​ចម្រើន​​ជាង​​មុន​​
កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង បានចាត់ទុកវិស័យកសិកម្ម ជាវិស័យសំខាន់មួយ ក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរជាងមុន ។ បើតាមទិន្នន័យបញ្ជាក់ដោយមន្ទីរផែនការខេត្តប្រភព​ចំណូលមានដល់ទៅ៥៦ភាគរយ បានមកពីវិស័យកសិកម្ម ។លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម មានការចិញ្ចឹមសត្វ និង ការបង្កបង្កើនផលស្រូវ។ ដែលបច្ចុប្បន្ននេះ ការចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ឆ្នាំង កំពុងមានការរីកចម្រើននិងកើនឡើងជាងមុន ។
លោកប្រធានមន្ទីរ បានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានសត្វគោ ក្របីជាង២០ម៉ឺនក្បាល និង សត្វស្លាបប្រម៉ាណជាង២លានក្បាល ។ ខេត្តមានកសិដ្ឋានចិញ្ចឹមសត្វ ចន្លោះពី៣០ទៅ៤០កសិដ្ឋាន ដែលមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវពីក្រសួងកសិកម្ម ។ ហើយបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមចៀមមួយកន្លែង នៅក្នុងស្រុកទឹក ដែលកំពុងចាប់ផ្តើមដំណើរការ ។លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មនៅក្នុងខេត្តឲ្យកាន់តែមានការរីកចម្រើនថែមទៀត មន្ទីរបានចាត់ឲ្យមន្ត្រីជំនាញចុះផ្សព្វផ្សាយពីបច្ចេកទេស និង បង្កើតជាសហគមន៍កសិកម្មបានចំនួនន៥២សហគមន៍ផងដែរ ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi