ពិតជាល្អណាស់សម្រាប់បងប្អូនដែលចង់ចេះចិញ្ចឹមមាន់ខ្មែរ
ដូចដែលបងប្អូនធ្លាប់ដឹងរួចមកហើយថា វិស័យចិញ្ចឹមមាន់ខ្មែរនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានការរីកចម្រើនខ្លាំង។ ប៉ុន្តែសម្រាប់បងប្អូនយើងមួយចំនួនគឺចិញ្ចឹមតាមលក្ខខណ្ឌធម្មជាតិដោយសារតែគាត់មិនចេះពីបច្ចេកទេសចិញ្ចឹមទើបធ្វើឲ្យគាត់ទទួលបានទិន្នផលតិច និងជួបប្រទះការខាតបង់ច្រើន។
តើការចិញ្ចឹមមាន់បែបណាដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ និងជៀសវាងការខាតបង់? ដើម្បីចិញ្ចឹមមាន់ឲ្យទទួលបានទិន្នផលខ្ពស់ បងប្អូនត្រូវចេះពីបច្ចេកទេសចិញ្ចឹមមាន់ឲ្យបានច្បាស់លាស់ជាមុនសិន។