Tin tức
គម្រោង PPNP នឹង​ជួយ​កសិករខ្នាតតូច ប្រមាណ​៣សែន​គ្រួសារ​ត្រឹម​ឆ្នាំ​២០៣០ ឱ្យក្លាយ​ជាក្រុមជួយខ្លួនឯង លើ​ផលិតកម្មមាន់ស្រែខ្មែរ ​
តាម​រយៈ​អង្គការ Heifer អន្តរជាតិកម្ពុជា​​ គម្រោងកម្មវិធី ភីភីអ៊ិនភី/PPNP បាន​ចាប់ផ្ដើម​តាំងពីឆ្នាំ១៩៩៩ ដែលបាន​​ចងក្រងគ្រួសារកសិករខ្នាតតូច ចំនួន​ជាង​១៥ម៉ឺន​គ្រួសារ​ ទៅ៣សែន​គ្រួសារ (គិតត្រឹមឆ្នាំ ២០៣០) ឱ្យក្លាយទៅជាក្រុមជួយខ្លួនឯង​ ជួយ​សហគមន៍កសិកម្ម និង​ជួយ​សហភាពសហគមន៍កសិកម្ម​។ គម្រោង​នេះបង្កើត​ឡើង ​ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃ នៃផលិតកម្មមាន់ស្រែខ្មែរ និងបន្លែសុវត្ថិភាព។ លោក ញ៉ែម សារ៉េត នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Heifer អន្តរជាតិកម្ពុជា​ បានបញ្ជាក់​ថា​ គម្រោងកម្មវិធី PPNP មានគោលបំណង​ពន្លឿនការរីកលូតលាស់ ផលិតកម្មមាន់ស្រែខ្មែរ តាមរយៈ​ការវិនិយោគលើការពង្រឹងអំណាចសហគមន៍កសិកម្ម និងការអភិវឌ្ឍសមត្ថភាពស្ថាប័នសហគមន៍កសិកម្ម។ បន្ថែម​ពី​នោះ​គឺ​ការ​វិនិយោគលើការកសាងសហគ្រាស កែច្នៃផលិតផលមាន់ស្រែខ្មែរ ការកសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែស្តង់ដារ និងការគាំទ្រការវិនិយោគលើកសិករខ្នាតតូច ឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូច-មធ្យម។​
នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Heifer អន្តរជាតិកម្ពុជា​ ពន្យល់​បន្ថែម៖«អង្គការ​ Heifer បាន​ចូល​​​រួម​ពង្រឹង​ និង​លើក​កម្ពស់​ការ​បង្កើន​ផលិត​ផល​កសិកម្ម​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​កសិករ​ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ និង​ផ្ដល់​ទុនវិនិយោគ​សម្រាប់​អនុវត្តន៍​សកម្ម​ភាព​ កសិពាណិជ្ជកម្ម ដោយ​​ផ្ដោត​លើ​ខ្សែ​ច្រវ៉ាក់​ផលិត​កម្ម​ នៃ​ការ​ចិញ្ចឹម​មាន់​ស្រែ​ខ្មែរ បន្ថែ​សុវត្ថិភាព​ និង​ពង្រីក​បន្ថែម​នូវ​គម្រោង​ថ្មី​នា​ពេល​ខាង​មុខ​»។ ចាប់តាំងពី ខែឧសភា ឆ្នាំ២០២០ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានដាក់ចេញ និងអនុវត្តន៍​យុទ្ធសាស្រ្តគន្លឹះ នៃការអនុវត្តគម្រោងកម្មវិធីខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ឆ្នាំ២០២១​ ដល់២០៣០ (Signature Program FY21-FY30) ដែលផ្តោតទៅលើសសរស្តម្ភចំនួន៣ សំខាន់ៗរួមមាន ទី១ការពង្រីកវិសាលភាព ក្នុងដំណាក់កាលថ្មី ដោយ​នឹងត្រូវពង្រីកវិសាលភាពចំនួនកសិករ និងសហគមន៍កសិកម្មឲ្យទទួលបានការគាំទ្រ ការ​វិនិយោគធនធាន និងបច្ចេកទេស រួមទាំងការផ្លាស់ប្តូរយុទ្ធសាស្រ្តគន្លឹះ ក្នុងការអនុវត្តគម្រោងកម្មវិធី ដើម្បីធានាថា​គ្រួសារកសិករ ទទួលបានកំណើនប្រាក់ចំណូល និងមានជីវភាពរស់នៅប្រសើរឡើង។
ចំណែក​ទី​២ គម្រោងកម្មវិធីនឹងធានា ការបង្កើនប្រាក់ចំណូល និងភាពជាម្ចាស់ការរបស់គ្រួសារកសិករតាមរយៈការគាំទ្រ និងបង្កើតឱកាសចូលរួមអភិវឌ្ឍន៍​សហគមន៍គំរូ រួមទាំងការធានាបានប្រសិទ្ធភាពនៃការដឹកនាំស្ថាប័ន និងសេដ្ឋកិច្ចរបស់សហគមន៍កសិកម្មឱ្យ​រឹងមាំ​។ និង​ទី​​៣ គម្រោងនឹងបន្តសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាដៃគូជាមួយ ក្រសួងស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្តុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងគ្រឹះស្ថានអប់រំ​ជា​ដើម​។ បន្ថែម​ពី​នោះ គម្រោងកម្មវិធីនឹង​ផ្តល់ប្រយោជន៍ដោយ​ផ្ទាល់​ ដល់គ្រួសារកសិករប្រមាណ​ជាង​ ១៥ម៉ឺន​ គ្រួសារ គិតត្រឹមឆ្នាំ២០២៦ ក្នុងខេត្តចំនួន១១​។​ គម្រោង​នេះ​នឹងអាចបង្កើតប្រាក់​ចំណូល​បានច្រើនសម្រាប់គ្រួសារកសិករ​ និងរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនការផ្គត់ផ្គង់ស៊ុតមាន់ កូនមាន់ មាន់យកសាច់ សាច់មាន់កែច្នៃ ការវេចខ្ចប់​មាន់ស្រែខ្មែរនៅក្នុងស្រុក និងការកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង។​ ដើម្បីសម្រេចបាននូវគម្រោងកម្មវិធីដ៍ធំនេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជា បាននឹងកំពុងសហការជាមួយ សហគមន៍កសិកម្មចំនួន៥២ ក្នុងខេត្តចំនួន១១ អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដើម្បីពិនិត្យលទ្ធភាពក្នុងការកសាង សហគ្រាសកែច្នៃមាន់ស្រែខ្មែរ Backyard Chicken Processing Enterprise កម្រិតខា្នតតូចមធ្យម នៅខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។ ទី២ ​សហគ្រាសភ្ញាស់មាន់ស្រែខ្មែរ Backyard Chicks Hatchery Enterprise កម្រិតខា្នតតូចមធ្យម នៅខេត្តកំពង់ឆ្នាំង។ ទី៣ គ្រួសារកសិករសរុបចំនួន ២៨៥​គ្រួសារ (Hatching Egg Producers will be scaled their small-scale backyard poultry enterprises) នឹងមានលទ្ធភាពគ្រប់គ្រាន់​ ក្នុងការពង្រីក​កសិពាណិជ្ជកម្មចញ្ចឹមមាន់យកស៊ុត។ និង​ទី៤ ជួយពង្រីកវិសាលភាពកសិពាណិជ្ជកម្មប្រកបដោយចេរភាព របស់គ្រួសារកសិករផលិតមាន់យកសាច់ចំនួន ៤,៩០០ គ្រួសារ (Fattening Producers will be scaled their small-scaled enterprises)។
ដើម្បីសម្រេចគម្រោងកម្មវិធីខ្សែច្រវ៉ាក់សហគ្រាសកែច្នៃ ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានរៀបចំ ខ្សែច្រវ៉ាក់សំខាន់ៗចំនួន៥រួមមានទី​​១ គ្រួសារកសិករផលិតស៊ុតមាន់ស្រែខ្មែរសម្រាប់ភ្ញាស់ (Hatching Eggs Producers)​។ ២ កសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែស្តង់ដា​រ (Hatching Enterprises)​។ ៣ គ្រួសារកសិករផលិតមាន់យកសាច់ (Fattening Producer)​។ ៤ ការកសាងសហគ្រាសកែច្នែផលិតផលមាន់ស្រែខ្មែរ (Native Chicken Processing Plant)។ និងទី៥ ការ​​រក​​ទីផ្សារ​ចែកចាយផលិតផលមាន់ស្រែខ្មែរយកសាច់ (Market & Distribution)​។ ក្នុងនោះផង​ដែរ អង្គការហេហ្វឺអ
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi