មិននឹកស្មាន! ពូជមាន់ចំលែក និង កម្រ ត្រូវបានលក់ក្នុងតម្លៃកប់ពពកបែបនេះសោះ
មាន់ខ្មៅឥណ្ឌូណេស៊ី ជាពូជមាន់ចំលែក មានតម្លៃថ្លៃបំផុត និង កម្របំផុតក្នុងពិភពលោក វាត្រូវបានគេហៅថា “មាន់ Ayam Cemani” តម្លៃពងរបស់វាមួយគ្រាប់អាចលក់ក្នុងតម្លៃ 90 ដុល្លារ និង រសជាតិរបស់ពងវាឆ្ងាញ់ណាស់។មួយវិញទៀត ចំពោះតម្លៃមាន់នេះមួយក្បាល អាចមានតម្លៃចាប់ពី 2500 ដុល្លារ រហូត 5000 ដុល្លារឯណោះ ដូច្នេះហើយ វាត្រូវបានគេនិយាយថា ជារបស់ដែលប៉ូវដល់សុខភាពយ៉ាងពេញទំហឹង ហើយមានតែអ្នកមានជីវភាពធូរធារប៉ុណ្ណោះទើបអាចទិញបាន ព្រោះវាថ្លៃជាមាន់ធម្មតារហូតដល់ ១០០ដង
អ្វីដែលកាន់តែពិសេសនោះគឺ គ្រប់យ៉ាងនៅក្នុងមាន់នេះ គឺខ្មៅដោយគ្មានករណីលើកលែង សូម្បីតែរោមរបស់វា ចំពុះ អណ្តាត ក្រចក សូម្បីតែសាច់ ស៊ុត និង ឆ្អឹងរបស់វាក៏ពណ៌ខ្មៅដែរ។