Tin tức
ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?
ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ? កាលពីកន្លងទៅ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​ប្រកាស​ពី​ករណី​ស្លាប់​កុមារី អាយុ​១១ឆ្នាំ​ម្នាក់​ ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ កុមារី​រូប​​នេះ​មាន​ទី​លំនៅ​ក្នុង​ ភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង និង​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​១៦​ខែកុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២២។ លទ្ធផល​តេស្ត​សំណាក​របស់​កុមារី​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បង្ហាញ​ថា​នាង​វិជ្ជមាន​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ តើ​មេរោគ​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ដោយ​របៀប​ណា? ​បើ​តាម​ CDC អាមេរិក​វី​រុស​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន​តាម​រយៈ​​​​ការ​ប៉ះ​ពាល់​សត្វ​ដែល​មាន​ជាប់​វីរុស និង​ក៏​អាច​ពី​បរិយាកាស​​ដែល​មាន​វីរុស​នេះផង​ដែរ​។ វី​រុស​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ភ្នែក ច្រមុះ ឬ​មាត់​ ពេល​ដក​ដង្ហើម​ចូល​។ ពេល​យើង​ប៉ះពាល់​បក្សី​ រស់ ឬ​ងាប់​មាន​វីរុស​នេះ ហើយ​យើង​យក​ដៃ​មក​ប៉ះ​ភ្នែក មាត់ ឬ​ច្រមុះ ​នោះ​វីរុស​នឹង​ឆ្លង​មក​យើង​បាន​​​។ រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា ឈឺ​ក ឈឺ​សាច់ដុំ និង​ក្អក​។
ឥណ្ឌានឹងសម្លាប់សត្វបក្សីរាប់ម៉ឺនក្បាលដោយសារការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី
រុមមន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា បសុបក្សីរាប់ម៉ឺនក្បាលនឹងត្រូវបានសម្លាប់បន្ទាប់ពីមានសត្វស្លាបជាច្រើនប្រភេទបានងាប់នៅទូទាំងប្រទេសឥណ្ឌាដោយសារការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។ រដ្ឋយ៉ាងហោចចំនួន៦បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីពីរប្រភេទគឺ H5N1 និង H5N8 ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបន្ទាប់ពីប្រភេទបក្សីបម្លាស់ទី, សត្វមាន់, ទា និងក្អែករាប់ពាន់ក្បាលបានងាប់។ មេរោគផ្តាសាយបក្សីប្រភេទ H5N8 ដែលកើតមានក្នុងចំណោមបសុបក្សីនិងបក្សីព្រៃនោះបានឆ្លងរាលដាលនៅទូទាំងប្រទេសជាច្រើនចាប់តាំងពីដើមឆ្នាំមុន។
មន្ត្រីនៅក្នុងរដ្ឋ ហ៊ីម៉ាចាល់ ប្រាដេស (Himachal Pradesh) បាននិយាយថា កាលពីសប្តាហ៍មុនគេបានប្រទះឃើញសាកសពសត្វរាប់រយក្បាលនៅមាត់បឹងមួយកន្លែងដែលគេតែងតែឃើញមានហ្វូងបក្សីបម្លាស់ទីនៅក្នុងអំឡុងរដូវរងា។ សំណាកដែលបានបញ្ជូនទៅវិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺសត្វត្រូវបានធ្វើតេស្តិ៍វិជ្ជមានជំងឺផ្តាសាយបក្សីប្រភេទ H5N1។ គួរបញ្ជាក់ថា សត្វដែលងាប់នោះភាគច្រើនគឺជាសត្វក្ងានមួយប្រភេទនៅអាស៊ីកណ្តាលដែលស្ថិតក្នុងចំណោមប្រភេទសត្វស្លាបហោះបានខ្ពស់បំផុតនៅលើពិភពលោក ហើយពួកវាបានបម្លាស់ទៅតំបន់អាស៊ីខាងត្បូងក្នុងអំឡុងរដូវរងា៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi