គ្រាន់តែរឿងមាន់ និន ពងមាន់មួយណាកើតមុនសោះឈ្លោះគ្នាបង្កជារឿងធំ ម្នាក់ត្រូវបាត់បង់ជិវិត ម្នាក់ដេកគុគ
មានករណីនៅប្រទេសឥណ្ឌូនេសុីមួយ ដែលបុរសម្នាក់បានលើកចាក់សម្លាប់មិត្តខ្លួនឯងមិនប្រណី ក្រោយខឹងរឿងឆ្លើយសំណួរថា « មាន់ នឹង ពងមាន់ មួយណាកើតមុន » មិនចេញ ។
តាមព៏ត័៍មានបានអោយដឹងថា ហេតុការណ៍បានកើតនៅកោះ Muna ខេត្ត Sulawesi Tenggara ប្រទេសឥណ្ឌូនេសុី ។ ថ្ងៃកើតហេតុ បុរស ជនរងគ្រោះបានទៅលេងផ្ទះជនបង្ក ដោយមានបំណង យកលុយទៅសង ខណះសងរួចរាល់ហលយ ជណបង្កក៏បានបបួលជណរងគ្រោះទៅផឹកស្រា នៅក្បែរផ្ទះជាមួយគ្នា ។ នៅពេលផឹកនោះ ជនបង្កក៏បានសួរសំណួរទៅជនរងគ្រោះថា មាន់ និង ពងមាន់មួយណាកើតមុន ប៉ុន្កែជនរងគ្រោះឆ្លើយមិនចេញ ទើបនិកឃើញ ចង់ទៅផ្ទះវិញ ។ ខណះនោះជនបង្កក៏បានដើរទៅផ្ទះរួចយកកាំបិតមកចាក់ជនរងគ្រោះ ចំនួន១៥ដង រហូតបណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។
យ៉ាងណាមិញ ជនបង្កបានសារភាពថាខ្លួនពិតជាសម្រាប់ជនរងគ្រោះពិតមែនដោយបានប្រើកាំបិតចាក់ ហើយមូលហេតុគឺដោយសារខឹងនឹងជនរងគ្រោះ មិនព្រម ឆ្លើយសំណួររបស់ខ្លួូន ។ ក្នុងនោះដែរជនបង្កត្រូវបាន ចោទ ប្រកាន់ពីបទឃាតកម្ម ដោយប្រឈមនឹងការជាប់ទោសចំនួន ១៨ឆ្នាំផងដែរ។