Tin tức
ប្រវត្តិ នឹង អត្ថប្រយោជន៍នៃការចិញ្ចឹមបក្សីកីឡា
តាមការសិក្សាស្រាវជ្រៀវ បានបញ្ជាក់ថាបក្សីកីឡាគឺជាផ្នែកមួយនៃវប្បធម៍ជាតិខ្មែរតាំងពីយូរយារណាស់មកហើយ ដែលមានរូបចម្លាក់ចារទុកជាប់នឹងជញ្ជាំងប្រសាទបាយ័នជាភ័ស្តតាងស្រាប់ ហើយការបង្កើតបក្សីកីឡានេះឡើង ក្នុងគោលបំណង អោយរាស្រ្ត នឹង មន្ត្រី ស្តេច បានសប្បាយ ជុំគ្នានារដូវរំហើយ បន្ទាប់ពីការប្រមូលផលច្រូតកាត់ពីស្រែចម្ការរួច បក្សីកីឡា មានប្រជាប្រិយភាពខ្លាំងនៅសម័យអង្គរ ក្នុងរជ្ជកាល ព្រះបាទជ័យវរ័្មនទី៧ ហើយបន្តពេញនិយមរហូតមកដល់បច្ចុបន្ននេះ
មានមនុស្សតិចណាស់ដែលបានយល់ច្បាស់អំពីរឿងនេះ ហើយច្រើនតែគិតវិស័យនេះក្នុងផ្លូវអវិជ្ឋមាន ខុសពីប្រទេសយើងជិតខាងយើងមួយចំនួន ដូចជាប្រទេសថៃ ប្រទេសភីលីពីនដែលគេមានការយល់ដឹងនឹងអោយតម្លៃខ្ពស់ ព្រោះថាវិស័យនេះគឹវាបានផ្តល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជា ៖
-ជួយបង្កើតប្រាក់ចំណូលអោយមនុស្សជាច្រើន ស្ទើតែគ្រប់វ័យ -ជួយបង្កើតប្រាក់ចំណូលចូលជាតិដែលបានមកពីការប្រមូលពន្ធ -ជួយកាត់បន្ថយបញ្ហាគ្រឿងញៀន នឹង គ្រោះថ្នាក់ចរាចរណ៍ -ជួយលើកកំពស់ទីផ្សារកសិផល របស់កសិករដូចជា (ស្រូវ ពោត សណ្តែក ល្ងរ - ព្រមទាំងជួយដល់អាជិវករមួយចំនួនដែលលក់សម្ភារះប្រើប្រាស់ដូចជា (មុង កម្រាល ទ្រុង ម៉ូតូឌុប Passapp នឹងសម្ភារះជាច្រើនទៀត) - កាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋ - ជួយបង្កើតភាពសប្បាយរីករាយបំបាត់ស្ត្រេស - ជាពិសេសជួយបង្កើតនៅចំណងមិត្តភាពទ្វេដង ចំពោះមនុស្សដែលចូលចិត្តនៅវិស័យនេះដូចគ្នា
+តាមការកត់សម្គាល់របស់ខ្ញុំ មានការនាំចេញលុយជាច្រើនក្នុង១ឆ្នាំៗ ដើម្បីនាំចូលបក្សីប្រយុទ្ធពីបរទេស ដូចជា ពិប្រទេសវៀតណាម ពីប្រទេសថៃ ពីប្រទេសភីលីពីន ពីប្រទេសអាមេរិចជាដើម ហើយបច្ចុបន្ន្បនេះកូនខ្មែរយើងក៏មានលទ្ធភាព នឹង សម្ថភាពគ្រប់គ្រាន់ នៅក្នុងការបង្កាត់ ផលិតពូជបក្សីប្រយុទ្ធ ដែលមានគុណភាពខ្ពស់ មិនចាញ់បក្សីប្រយុទ្ធដែលនាំចូលពិបរទេសឡើយ
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi