Tin tức
បច្ចេកទេស​ថែទាំ និង​គ្រប់គ្រង​ការ​ចិញ្ចឹម​មាន់​តាម​បែប​ជីវ​សុវត្ថិភាព​លក្ខណៈ​គ្រួសារ​
​ក​.​អនាម័យ​ ​សម្អាត​ទ្រុង​ជាប្រចាំ សម្អាត​លាមក​ធ្វើ​ជា​ជី និង​កាក​សំណល់​ចំណី​ឱ្យ​បាន​ស្អាត ហើយ​ដុតចោល ។​ - សម្អាត​មជ្ឈដ្ឋាន​ជុំវិញ ( ស្មៅ ព្រៃ ភក់ជ្រាំ ) - សម្អាត​ស្នូក​ទឹក និង​ស្នូក​ចំណី​ជាប្រចាំ​ - ប្រើ​កំបោរ​បាច​នៅក្នុង​ទីធ្លា​ជាពិសេស​កន្លែង​ដែល​មាន​សត្វ​ឈឺ និង​សត្វ​ស្លាប់​ - ត្រូវ​សម្អាត និង​ផ្លាស់ប្តូរ​សំបុក​ជាថ្មី បន្ទាប់​ពី​មាន់​ញាស់​រួចរាល់​
​ខ​.​ការថែទាំ​មេ​ពង​ - មាន់​អាច​ពង​នៅ​អាយុ ៥-៦​ខែ (​ពូជ​ក្នុងស្រុក​) ដូច្នេះហើយ ត្រូវធ្វើ​សំបុក​ឱ្យមាន់​ពង​ - សំបុក​ត្រូវ​មាំ មាន​អនាម័យ ចំបើង​ស្ងួត​ល្អ (​សំបុក​រដូវប្រាំង​គួរ​ធំ​ជាង​រដូវវស្សា​) - ត្រូវ​មាន​ភាពស្ងប់ស្ងាត់​កន្លែង​ដែលមាន់​ត្រូវ​ពង និង​សំរាប់​មេ​កំពុង​ក្រាប​ពង​ - បា​១ អាច​បង្កាត់​មេ​បាន ៨-១០​ក្បាល​ - មាន់​ក្រាប​ពង​រយៈពេល ១៩-២៣​ថ្ងៃ
​គ​.​ការថែទាំ​កូន​ញាស់​ ១.​អាយុ​១-១៥​ថ្ងៃ​ - ដាក់​ធ្យូង​ដុត​នៅក្នុង​ឆ្នាំងដី ឬ​ក្អម ដើម្បី​កម្តៅ​ជាពិសេស​នៅពេល​យប់ ដែល​មាន​អាកាសធាតុ​ត្រជាក់​ - បង្ខាំង​ការពារ​សត្វ​សាហាវ (​ឆ្កែ ឆ្មា ស្កា​រ កណ្តុរ ពស់​) - ដាក់​ចំណី​ដែល​មាន​ជាតិ ប្រូតេអ៊ីន​ខ្ពស់ ដូចជា​ជន្លេន ស្លឹក​ត្រកួន ម្សៅសណ្តែក​សៀង​ឆ្អិន ម្សៅ​ត្រី​
២.​កូន​មាន់​អាយុ​លើសពី​១៥​ថ្ងៃ​ - លែង​ពី​ការ​បង្ខាំង​ហើយ បំបែកចេញ​ពី​មេ​ - ឱ្យ​កូន​មាន់​ដើរ​ស៊ី​តាម​ធម្មតា​ - ឱ្យ​ស៊ី​ចំណី​ដែល​មាន​សមាសធាតុ ជីវជាតិ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ធនធាន​ដូចខាងលើ​
​ឃ​.​វិធានការ​ការពារ​ - ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង (​ញូ​កាស អុត​មាន់ អាសន្ន​រោគ​) - ចាក់​ថ្នាំ​ទម្លាក់​ប៉ារ៉ាស៊ីត​ឱ្យបាន​ទៀងទាត់​ - បង្ខាំង​មាន់​ដែល​ទើប​ទិញ​មក​ថ្មី ត្រូវ​បង្ខាំង​ដាច់ដោយឡែក រយៈពេល​១៥​ថ្ងៃ ដើម្បី​តាមដាន​មុន​ពេល​បញ្ចូល​ទៅក្នុង​ហ្វូង​ - ករណី​មាន​មាន់​ឈឺ ត្រូវ​បំបែក​មាន់​ចេញ​ពី​គ្នា​
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi