តោះមកដឹងពីរបៀបចិញ្ចឹមនិងថែមាន់ផ្លែដែក!!!! .
មាន់ផ្លែដែកជាប្រភេទមាន់ដែលត្រូវមានសកម្មភាពលឿនក្នុងការប្រយុទ្ធរួមទាំងកំលាំងស្លាបនិងកំលាំងសាច់ដុំជើងខ្លាំងក្លាផងដែរ។
មាន់ផ្លែដែករឺផ្លែកាំបិតវាមានច្រើនប្រភេទទៅតាមតំបន់ផ្សេងៗពីគ្នា។ជារៀងរាល់ថ្ងៃនេះការនាំចូលពូជមាន់មកកាន់ប្រទេសកម្ពុជានិងវៀតណាមមានសន្ទុះខ្លាំងក្លាណាស់។ប៉ុន្តែចំនុចដែលគួរអោយកត់សម្គាល់នោះអ្នកចិញ្ចឹមមិនបានយល់ថាមាន់នោះជាប្រភេទមាន់របៀបណា។ចំពោះមាន់ឡាយអ្នកលេងមាន់គិតថាមាន់ប្រភេទនេះការប្រយុទ្ធរបស់វាមិនមានសង្វាក់ត្រឹមត្រូវដូចមាន់យួនទេប៉ុន្តែធាតុពិតមាន់ឡាយជាមាន់ដែរឆ្លាតឆាប់ទទូលយកនូវចំណេះនិងក្បាច់គុណពីការសាក់ល្បងរបស់វា(ឡាំ)។
ដោយសារតែមាន់នេះមានកំលាំងខ្លាំងក្លាទើបពេលយើងយកទៅឡាំទៅឃើញថាវាល្អជាងមាន់យួនធ្វើអោយអ្នកចិញ្ចឹមគិតថាគ្រប់គ្រាន់ក្នុងការប្រយុទ្ធប៉ុន្តែធាតុពិតវាមិនទាន់គ្រប់គ្រាន់ក្នុងការប្រយុទ្ធនោះទេ វាទាមទារអោយមានការឡាំអោយបានច្រើនដើម្បីអោយវាបានស្វែកយល់ពីមាន់នៅតំបន់ថ្មីមួយនេះ។ កាលណាយើងឃើញថាការប្រយុទ្ឌរបស់វាមានសង្វាក់ត្រឹមត្រូវល្អទើបមានន័យថាវាអាចចេញប្រយុទ្ធបានហើយការប្រយុទ្ធនេះធ្វើអោយអ្នកមានទំនុកចិត្ត99%ក្នុងការឈ្នះ។
ឥឡូវនេះយើងនិងនិយាយពីការចិញ្ចឹមមាន់តាមបែបវិទ្យាសាស្រ្តយើងត្រូវចាប់អារម្មណ៍លើចំនុចមួយចំនួនដែលសំខាន់
សាច់របស់មាន់គឺជាចំនុចសំខាន់បំផុតដែរអ្នកថែត្រូវត្រួតពិនិត្យជារៀងរាល់៣ថ្ងែទៅ១អាទិត្យម្តង។ចំនុចនេះធ្វើអោយយើងដឹងពីសុខភាពបក្សីរបស់យើងថាតើវាមានសុខភាពល្អរឺមិនល្អ និងជាចំនុចដែលយើងដឹងថាបក្សីរបស់អាចចូលរួមក្នុងការវឹកហាត់ដើម្បីប្រយុទ្ធបានរឺទេ។ចំពោះអាហារយើងត្រូវផ្តល់អាហារដែរមានប្រូតេអ៊ីនដល់បក្សីរបស់យើង ដូចជាវិតាមីន B , B6 ,B12…។
ស្លាបក៏ជាចំនុចដែលសំខាន់ដែរសម្រាប់បក្សីរបស់យើងព្រោះថាពេលបើរកំលាំងវាស្លាបខ្លាំងការប្រយុទ្ធរបស់វានិងល្អឥខ្ចោះ។វាជាចំនុចសំខាន់ទី២បន្ទាប់ពីសាច់ដុំជើង។យើងត្រូវធ្វើយ៉ាងណាអោយស្លាបរបស់វាមានសកម្មភាពជារៀងរាល់ថ្ងែតាមរបៀបដែលអ្នកចង់បង្ហាត់វាដូចជាអោយវាហើរឡើងទ្រនំជាដើម…។
សម្រាប់ពេលកំពុងប្រយុទ្ធកំលាំងជើងជាចំនុចដែលដ៏សំខាន់មួយជារើយៗអ្នកចិញ្ចឹមតែងតែដឹងថាវិធីសីឈ្មោលជាវិធីដែលធ្វើអោយកំលាំងជើងកើនឡើងប៉ុន្តែការធ្វើរបៀបនេះមិនទាន់គ្រាន់នៅឡើយទេយើងគួរតែសីញីឬអោយវាកាយដីឬស្លឹកឈើ… ដើម្បីឲសកម្មភាពជើងរបស់វាមានភាពរហ័សរហួន។