ពិធីបុណ្យសពពូជមាន់កម្រមួយក្បាល តម្លៃ70ម៉ឺនដុល្លារ ផ្អើលពេញភូមិនិងនិមន្តលោក បង្សុកូលឧទ្ទិសកុសលជូនមាន់
កាលពីពេលថ្មីៗនេះនៅប្រទេសថៃបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងក្រោយ ឃើញកំពូលពូជមាន់កម្រមួយក្បាលបានងាប់ ដែលតម្លៃរបស់វាវិញអាចទិញបានរថយន្តទំនើបច្រើនគ្រឿងផងដែរ
បើតាមប្រភពមួយបានអោយដឹងថាកំពូលពូជមាន់ជល់នេះគឺជាពូជប្រភេទមាន់កម្រនិងមានកន្ទុយវែង
បន្ទាប់ពីវាត្រូវបានងាប់គេក៍យកវាមកធ្វើបុណ្យដោយដាក់មជ្ឈួសយ៉ាងល្អប្រណិតនិងមាននិមន្តព្រះសង្ឃមកសូត្រមន្តឧទ្ទិសកុសលផងដែរ