គោលការណ៍ទូទៅសំខាន់ៗ ៥ យ៉ាង សម្រាប់ចិញ្ចឹមមាន់លក្ខណៈគ្រួសារ
គោលការណ៍ទី 1 : ការរៀបចំសម្ភារ:សម្រាប់ចិញ្ចឹមមាន់
_កសិករត្រូវរៀបចំសំភារ:សម្រាប់ចិញ្ចឹមមាន់ ដូចជា ទ្រុងកូនមាន់ ទ្រុងមាន់ធំ និង ទីធ្លាដែលមានរបងព័ទ្ធជុំវិញ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លង និងគ្រោះថ្នាក់ផ្សេងៗ។
គោលការណ៍ទី 2 : ការជ្រើសរើសមាន់សុខភាពល្អ និងផលិតភាពខ្ពស់ សម្រាប់ចិញ្ចឹម
_កសិករត្រូវធ្វើការជ្រើសរើសមាន់មានសុខភាព និងមាឌធំដែលបានធ្វើវ៉ាក់សាំងត្រឹមត្រូវ ។ ជ្រើសរើសពូជក្នុងស្រុក ដែលមានផលិតភាពខ្ពស់ សម្រាប់ចិញ្ចឹម ។
គោលការណ៍ទី 3 : ការផ្ដល់ចំណីត្រឹមត្រូវនឹងគុណភាពល្អ
_កសិករត្រូវផ្ដល់ចំណីដែលមានជីវជាតិ និងបរិមាណគ្រប់គ្រាន់ ដើម្បីអោយមាន់មានសុចភាពល្អ និង ធំធាត់លឿន។ ដើម្បីកាត់បន្ថយការចំណាយខ្ពស់លើការទិញចំណីសម្រេច កសិករអាចប្រើប្រាស់វត្ថុធាតុដើមដែលអាចរកបានជាមួយនឹងចំណីសម្រេច។ ការធ្វើត្រីផ្អាប់ ចិញ្ចឹមជន្លេន និងដាំស្មៅចំណីសត្វ អាចជួយអោយកសិករកាត់បន្ថយការប្រើប្រាស់ចំណីសម្រេចបាន ។
គោលការទី 4 : បង្ការមាន់ពីជំងឺឆ្លងសំខាន់ៗ
_ការធ្វើវ៉ាក់សាំងបង្ការមាន់ពីជំងឺឆ្លងសំខាន់ 3 ប្រភេទរួមមាន ជំងឹញូវកាស់មាន់ ជំងឺអុតមាន់ និង ជំងឺអាសន្នរោគមាន់ គឺវាមានសារ:សំខាន់ខ្លាំងណាស់។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនាៗ កសិករត្រូវធ្វើការសម្លាប់មេរោគទាំងក្នុងទ្រុង និង ទីធ្លាចិញ្ចឹមអោយបានទៀងទាត់ ដោយប្រើប្រាស់វិធានការជីវសុវត្ថិភាព ។ មួយវិញទៀត កសិករត្រូវយល់ដឹងពីវិធីជៀសវាងនៃការឆ្លងនៃជំងឺផ្ដាសាយបក្សី ពីព្រោះវាជាជំងឺឆ្លងដ៏កាចសាហាវអាចបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សបាន ។
គោលការណ៍ទី 5 : ការថែទាំមាន់ជាប្រចាំ
_កសិករទាមទារអោយយកចិត្តទុកដាក់ក្នុងការថែទាំមាន់អោយបានល្អ ជាពិសេសមេមាន់កំពុងផ្ដល់ស៊ុត និងកូនមាន់តូចៗ