Tin tức
មាន់ជល់ ឬការប្រគួតបក្សីកីឡា តើជាល្បែងសុីសង ឬជាប្រពៃណីវប្បធម៌ខ្មែរតាំងពីបុរាណ
ការប្រជល់មាន់ខ្មែរយើងមានតាំងពីរសម័យដូនតាមហានគរមកម្ល៉េះ ដូចមានភស្តុតាងនៅរូបចម្លាក់តាមជញ្ជាំងប្រាសាទស្រាប់។ នៅប្រទេសថៃវិញអន្តរជាតិទទួលស្គាល់ថា "ការ​ប្រកួត​ជល់​មាន់​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ថៃ​ជា​យូរ​មក​ហើយ មិនដូចបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទេ"។ ចំពោះរឿងនេះ យើងមិនបានទាមទារអះអាងអ្វីរឿងនេះពីថៃទេ ព្រោះមែនទែនទៅមាន់ជល់ប្រទេសណាក៏មានដែរ ប៉ុន្តែយើងមានល្បែងប្រជល់មាន់នេះតាំងពីយូរយារមកហើយ គួរតែចាត់ជាល្បែងប្រពៃណី វប្បធម៌ខ្មែរ។ ចំពោះការភ្នាល់ កុំថាឡើយតែមាន់ជល់ សូម្បីតែប្រដាល់ បាល់ទាត់ បាល់ទះ បោះប៊ូល..ក៏មានភ្នាល់សុីសងដែរ។ គាំទ្រការបង្រ្កាបល្បែងសុីសងគ្រប់ប្រភេទ ប៉ុន្តែនៅក្នុងករណីខ្លះ ដូចជាកីឡាជាដើម គួរតែមានការរៀបចំ កំណត់បែបណាមួយ មិនមែនក្រុងមាន់តាមផ្ទះក៏ហាមដែរនោះទេ។ សូមបញ្ជាក់ថា ខាងថៃក៏មានបំណងស្នើល្បែងមាន់ជល់ដាក់ចូល UNESCO ដែរ ព្រោះប្រទេសក្បែរខាងកម្ពុជាមួយនេះធ្វើអ្វីមួយ គេតែងគិតទុកមុន រៀបក្រឡាដើរមុនរួចហើយ។ ការបើកទូលាយការចិញ្ចឹម រៀបចំការប្រកួត លក់ពូជមាន់ខ្លួនឲ្យគេស្គាល់ ផ្សព្វផ្សាយប្រកាសថាជាផ្នែកមួយនៃវប្បធម៌ថៃ៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi