Tin tức
កសិករមួយរូប​ចិញ្ចឹម​​មាន់​​តាម​បច្ចេកទេស​បាន​ទាំង​សាច់ និង​ពង​លក់ ជា​ប្រភព​ចំណូល​ផ្គត់ផ្គង់​គ្រួសារ
ការចិញ្ចឹមមាន់ គឺជាផ្នែកមួយនៃសេដ្ឋកិច្ចក្នុងគ្រួសារ ដោយទទួលបានប្រាក់ចំណូល​ប្រចាំថ្ងៃ។ ប៉ុន្តែកសិករ​​មួយ​ចំនួន​ការ​ចិញ្ចឹមមាន់​នៅ​ជាលក្ខណៈគ្រួសារតាមបែបសាមញ្ញ មិនមានការយល់ដឹង និងគ្មានបច្ចេកទេសក្នុងការចិញ្ចឹមនៅឡើយ។ លោក ប៉ែន ចំណាក់ ជាប្រជាពលរដ្ឋរស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះធ្លាប់មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការចិញ្ចឹមមាន់បានឲ្យដឹងថា ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមបែបបច្ចេកទេស គឺទទួលបានប្រាក់ចំណូល​ខ្ពស់ ទាំងលក់មាន់សាច់ និងលក់ពង។ ទាក់ទាងនឹងប្រាក់ចំណូលនៃការលក់ពងមាន់ត្រឹមតែ​មេមាន់ពី ៤០ ទៅ ៥០ក្បាល អាចទទួលបានប្រាក់​ចំណូល​ជិត ២០០ ដុល្លារ ក្នុងមួយខែ។ ការចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេសមានផលចំណេញច្រើន ដោយសារទី១ បានយល់ដឹងពីការការពារ ការចាក់វ៉ាក់សាំង ការផ្ដល់ចំណី ដឹងពីរបៀបឲ្យចំណីមាន់ទៅតាមទម្ងន់ បើពីមុនអត់ទេ គឺចិញ្ចឹមលែង​ចោលសេរីអត់ដែលខ្វល់ពីថ្នាំ ចំណី ពេលខ្លះសូម្បីតែទ្រុងមិនទាំងធ្វើផង។ លោកបានរៀបរាប់បន្តថា ការចិញ្ចឹមមាន់ មុនដំបូង គឺ ទី១-ការជ្រើសរើសពូជ ទី២-ការសាងសង់ទ្រុង ទី៣-ការថែទាំ និង​ការផ្ដល់ចំណីអាហារ និងទី៤-វិធានការការពារ និងការចាក់វ៉ាក់សាំង។
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi