ទីផ្សារមាន់ជល់កំពុងពេញនិយម តែអ្នកចិញ្ចឹមមិនបានលក់
ពូជមាន់ជល់ ឬមាន់ប្រជល់ដែលអ្នកនិយមលេងមាន់ តែងតែទៅជល់ភ្នាល់គ្នា នៅតាមទីកន្លែងផ្សេងៗបានកំពុងតែមានទីផ្សារខ្ពស់ តែមិនងាយចិញ្ចឹមបានលក់នោះទេ ។ យ៉ាងណាមិញមាន់ជល់ត្រូវបានអ្នកចិញ្ចឹមត្អូញត្អែរថា ចិញ្ចឹមបានសូវបានដូចមាន់ស្រែធម្មតា…
ពូជមាន់ជល់ ឬមាន់ប្រជល់ដែលអ្នកនិយមលេងមាន់ តែងតែទៅជល់ភ្នាល់គ្នា នៅតាមទីកន្លែងផ្សេងៗបានកំពុងតែមានទីផ្សារខ្ពស់ តែមិនងាយចិញ្ចឹមបានលក់នោះទេ ។
យ៉ាងណាមិញមាន់ជល់ត្រូវបានអ្នកចិញ្ចឹមត្អូញត្អែរថា ចិញ្ចឹមបានសូវបានដូចមាន់ស្រែធម្មតា និងមាន់ផ្សេងៗទៀតនោះទេ ដោយសារវាត្រូវការអាកាសធាតុ និងថ្នាំវ៉ាក់សាំងការជំងឺជាហូរហែរ ។
លោកប្រុសដែលជាអ្នកចិញ្ចឹមមាន់ជល់មួយកន្លែង ស្ថិតក្នុងខេត្តស្វាយរៀងបានឲ្យដឹងថាការចិញ្ចឹមមាន់ជល់មានការពិបាកណាស់ ដោយត្រូវការថែមទាំ ហើយការចិញ្ចឹមមិនទាន់មានអ្នកដែលមកទិញយកទៅជល់នោះទេ ។ ដោយសារមាន់ជល់ជាប្រភេទមាន់ដែលមិនសូវធន់នឹងអាកាសាធាតុ ហើយត្រូវការមើលថែ និងចាក់ថ្នាំការពារជំងឺផ្សេងៗជាច្រើ នមុខ ហើយវាត្រូវការចាក់វ៉ាក់សាំង និងមើលថែឲ្យបានល្អ ។
លោកប្រុសដែលជាអ្នកចិញ្ចឹមមាន់ជល់មួយកន្លែង ស្ថិតក្នុងខេត្តស្វាយរៀងបានឲ្យដឹងថាការចិញ្ចឹមមាន់ជល់មានការពិបាកណាស់ ដោយត្រូវការថែមទាំ ហើយការចិញ្ចឹមមិនទាន់មានអ្នកដែលមកទិញយកទៅជល់នោះទេ ។ ដោយសារមាន់ជល់ជាប្រភេទមាន់ដែលមិនសូវធន់នឹងអាកាសាធាតុ ហើយត្រូវការមើលថែ និងចាក់ថ្នាំការពារជំងឺផ្សេងៗជាច្រើ នមុខ ហើយវាត្រូវការចាក់វ៉ាក់សាំង និងមើលថែឲ្យបានល្អ ។
លោកបានលើកឡើងទៀតថា មាន់ដែលអាចលក់មាន គឺពីកូនៗមួយខែឡើងទៅ ប៉ុន្តែមិនសូវបានថ្លៃនោះទេ ។ ប៉ុន្តែបើចាប់ពីអាយុ៧ខែឡើងទៅទើបបានថ្លៃ ។ លោកថា មាន់ដែលលោកចិញ្ចឹមបានយកមកពីប្រទេសខាងក្រៅដូចជា សហរដ្ឋអាមេរិកថៃជាដើម ។
លោកបានគូសបញ្ជាក់ថា ៖«ទីផ្សារមាន់ជល់ បើនិយាយជារួមទៅ បើយើងចិញ្ចឹមបានមិនខ្វះទេ អ្នកទិញនោះ ប៉ុន្តែបើបទពិសោធន៍ខ្ញុំមាន់ជល់នេះ មិនមែនងាយចិញ្ចឹមបានទេ ។ វាមិនធន់នឹងអាកាសធាតុប៉ុន្មាននោះទេ អីញ្ចឹងមិនដូចមាន់សំល (មាន់ធម្មតា) រស់នោះទេ ។ មាន់ជល់បើប្រលែងចោលមាន១០០ក្បាលងាប់ទាំង១០០ក្បាលតែម្តង» ។
លោកបានលើកឡើងថា ជាទូទៅលោកចិញ្ចឹមមាន់ជល់ដោយបង្កាត់មេចំនួន៤ក្បាល និងមាន១ក្បាលក្នុងទ្រុងដែលមានទំហំ១.៥គុណ២ម៉ែត្រ ។ ការដាក់មេច្រើនពេកពេ លខ្លះ វាចឹកពងចោលក៏មានដែរ ។ លោកបន្ថែមការបង្កាត់មាន់ជល់នេះដែរ បើមានកន្លែងទូលាយធំកាន់តែល្អ ពីព្រោះធ្វើឲ្យវាដើរបានច្រើន ។ ពងមាន់ទោះបីជាយកទៅភ្ញាស់នឹងទូភ្ញាស់អគ្គិសនីក៏នៅ តែមិនងាយចិញ្ចឹមផងដែរ ។
សម្រាប់ការចិញ្ចឹមដំបូងលោកប្រុសថា លោកមិនហ៊ានទិញមេមាន់ និងបាមាន់ថ្លៃនោះទេ គឺទិញកូនមាន់ដែលគេបង្កាត់តម្លៃ១០០ដុល្លារ ឬ៣៥ម៉ឺនរៀល ។ ប៉ុន្តែនៅពេលដឹងពីរបៀបចិញ្ចឹមបានគង់ ទើបលោកហ៊ានទិញមេមាន់ និងបាមានតម្លៃរហូតដល់ ៤០០ទៅ ៥០០ដុល្លារក្នុង១ក្បាលមកចិញ្ចឹម ។
លោកគូសបញ្ជាក់ថា ៖«ខ្ញុំដំបូងមិនហានទិញមេ និងបាមាន់ថ្លៃមកចិញ្ចឹមទេ គឺទិញតែតម្លៃ៣៥ម៉ឺនរៀល ឬ១០០ដុល្លារមកចិញ្ចឹម តែនៅពេលខ្ញុំរៀនពីបទពិសោធន៍ខ្ញុំហាន ទិញមេ និងបារហូតចាប់ពី៥០០ដុល្លារដល់១ពាន់ដុល្លារក៏មានដែរ ។ មាន់ជល់មិនងាយស្រួលចិញ្ចឹមទេ បើយើងយកថ្លៃៗវាចូលជំងឺនោះយើងខាតហើយ គឺវាងាប់មួយ គឺឆ្លងងាប់ទាំងអស់» ។
ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងថា នៅក្នុងស្រុកខ្មែរមានកសិដ្ឋានចិញ្ចឹមមាន់ជល់ធំៗជាច្រើនកន្លែង ដូចជា ដែនកោះ មាន់ជ័យ បក្សកំពុងឆ្នាំង ជាដើម ។ គេសុទ្ធតែបង្កាត់ មាន់ដែលយកមេបាពីសហរដ្ឋអាមេរិកតែម្តង ។ ចំពោះតម្លៃមាន់ក្នុងទីផ្សារវិញលោកប្រុសបញ្ជាក់ថា ៖«យើងមិនអាចកំណត់ជាក់លាក់ក្នុងការលក់ប៉ុន្នេះ ប៉ុណ្ណោះនោះទេ ពីព្រោះមាន់ខ្លះបង្កាត់មេតម្លៃ៤០០ដុល្លារ ហើយបាតម្លៃ១ពាន់ដុល្លារ ដល់កូនល្មមជល់តម្លៃ៥០ដុល្លារ មិនអាចលក់បានទេ គឺយើងលក់ទាល់តែសមាមាត្រនឹងមេហើយបា ដែលយើងមកមកបង្កាត់» ។
លោកក៏បានលើកឡើងថា មាន់មួយក្បាល្មមជល់តម្លៃទីផ្សារសម្រាប់អ្នកយកទៅជល់ គឺពី៧០ដុល្លារ ដល់១០០ដុល្លារ ។ ប៉ុន្តែបើតម្លៃមួយក្បាល៥០ដុល្លារវិញ មិនខ្វះទេ អ្នកទិញ រកមាន់អត់បាននោះទេ ។ លោកប្រុសក៏បានលើកឡើងថា មាន់ដែលចេះជល់មានអាយុ៧ខែ ប៉ុន្តែមាន់តែពេញជល់តែម្តង គឺអាយុមួយឆ្នាំ ។
យ៉ាងណាមិញលោកប្រុសក៏បានឲ្យដឹងថា សម្រាប់ការលក់មាន់វិញ លោកមិនដឹងថាទទួលបានប្រាក់ប៉ុន្មានច្បាស់លាស់នោះទេ ដោយសារចំណាយលើចំណីនិងថ្នាំផ្សេងៗ ជាបន្តបន្ទាប់ ។
លោកវាសនា អ្នកលេងមាន់ជល់ និងអ្នកចិញ្ចឹមមាន់ផងបានឲ្យដឹងថា លោកពិបាកក្នុង ការបង្កាត់មេដែលជាមេ និងបាល្អនោះណាស់ ។ លោកថា លោកបានទិញមេមាន់តម្លៃ២០០ដុល្លារពីអាមេរិកមកបង្កាត់ជាមួយបាល្អ ក្នុងស្រុកដែលមានប្រវត្តិជល់ឈ្នះជាច្រើនលើក ប៉ុន្តែមិនញាស់នោះទេ ដោយសារមាន់មិនទាន់ធននឹងអាកាសធាតុនៅកន្លែងថ្មី ។
លោកថា មាន់ជល់មានទីផ្សារច្រើន ប៉ុន្តែក៏អាស្រ័យលើមេបាដែលមានប្រវត្តិជល់ល្អទើបអ្នកលេងមាន់គេមកទិញ និងហ៊ានតម្លៃខ្ពស់ ។
សូមជម្រាបថា កីឡាបក្សីគេសង្កេតឃើញថា កំពុងពេញនិយមសម្រាប់បងប្អូនមួយចំនួននតាមជនបទក៏ដូចនៅតាមកន្លែងកាស៊ីណូផងដែរ ។ យ៉ាងណាមិញការជល់មាន់ ទោះបី ជាក្នុងប្រវត្តិមានចែងជាប្រភេទកីឡាក្តីរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋលេងជល់នៅក្នុងភូមិដោយភ្នាល់ដាក់ថវិកានោះទេ ប៉ុន្តែអនុញ្ញាតឲ្យលេងនៅកន្លែងកាស៊ីណូដែលសុំច្បាប់ត្រឹមត្រូវ ៕