Tin tức
មិននឹកស្មានញ៉ាំពងមាន់ក៏អាចប្រឆាំងជំងឺ ៣ នេះបានដែរ
មនុស្សភាគច្រើនមែនទែនសុទ្ធតែដឹងហើយថាពងមាន់ជាប្រភពនៃប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុជាច្រើនទៀតដែលមានសារៈប្រយោជន៍ដល់សុខភាពរាងកាយ។ ក្រៅពីនេះ ការទទួលទានពងមាន់ក៏អាចជួយប្រឆាំងនឹងជំងឺបានដែរ ជាក់ស្ដែងដូចជាជំងឺ ៣ ខាងក្រោមនេះ៖ ១. ជំងឺមហារីក នៅក្នុងស៊ុត ស មានសារធាតុប្រឆាំងមហារីកមួយប្រភេទហៅថា citric acid អាចចូលទៅចាប់មេរោគដែលបង្កជាជំងឺមហារីកបាន។ យោងតាមគេហទំព័រ Feedstrategy បានបង្ហាញថាប្រូតេអ៊ីន និង peptides អាចជួយប្រឆាំងនឹងការខូច DNA និងកាត់បន្ថយការរាលដាលនៃកោសិកាមហារីកផងដែរ។ ដូច្នេះហើយទើបគេណែនាំឱ្យញ៉ាំពងមាន់មួយថ្ងៃចន្លោះពី ១ ទៅ ៣ គ្រាប់ដើម្បីជៀសឆ្ងាយពីជំងឺមហារីក។ ២. ជំងឺបេះដូង (ischemic) ក្នុងស៊ុតមួយគ្រាប់មានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើនមិនថាប្រូតេអ៊ីន អាស៊ីតអាមីណូសំខាន់ៗ អូមេហ្គា ៣ ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែផ្សេងទៀត។ ជាពិសេសការរួមបញ្ចូលគ្នារវាងអូមេហ្គា ៣ និងខ្លាញ់ល្អដែលជាខ្លាញ់ឆ្អែតក្នុងពងមាន់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង (ischemic) បានយ៉ាងល្អ។ ដូចនេះសម្រាប់អ្នកញ៉ាំស៊ុតបានទៀងទាត់ សុខភាពបេះដូងនឺងកាន់តែរឹងមាំ។ ៣. ជំងឺវង្វេង នៅក្នុងស៊ុតមាន់មានសារធាតុរ៉ែម្យ៉ាងហៅថាកូលីនជាសមាសធាតុមួយនៃឡេស៊ីទីនដែលប្រយោជន៍ខ្លាំងមែនទែនសម្រាប់ខួរក្បាល។ ជាមួយគ្នានេះ សារធាតុរ៉ែមួយអាចជួយចិញ្ចឹមខួរក្បាល បង្កើនការចងចាំ ការជំងឺនៃប្រព័ន្ធសរសៃប្រសាទ និងពន្យឺតការចាប់ផ្ដើមនៃជំងឺវង្វេងផងដែរ។ ជាពិសេសសម្រាប់មនុស្សចាស់គួរតែញ៉ាំស៊ុតយ៉ាងតិច ១ គ្រាប់ក្នុងមួយថ្ងៃ ដើម្បីជំនួយទៅដល់សុខភាព៕
Tham gia nhóm Telegram của chúng tôi
Truy cập trang Facebook của chúng tôi